គ្រប់​បុរី​ទាំងអស់ ត្រូវបញ្ឈប់​លក់​សិទ្ធិផ្តាច់មុខលើ​សេវាទូរសព្ទ និង​អ៊ីនធឺណិត

សង្គម​និង​សេដ្ឋកិច្ច

ថ្លែង​ក្នុង​កម្មវិធីវឌ្ឍនភាព​នៅព្រឹកមិញ​នេះលោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បាន​ថ្លែង​បញ្ជាក់​ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានបញ្ជាឲ្យលុបចោលកិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខសេវាទូរសព្ទ និងអ៊ីនធឺណិតនៅ​តាមបុរីនានា ព្រោះធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋប្រើប្រាស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​តាម​បទ​បញ្ជា​សម្តេចតេជោ​ អត់មានឲ្យផ្តាច់មុខទៀត គឺត្រូវតែរំលាយចោលនូវរាល់ភាពផ្តាច់មុខទាំងអស់ ហើយការអនុវត្តន៍ចាប់ពីថ្ងៃស្អែកនេះតទៅ។

លោករដ្ឋមន្ត្រីបញ្ជាក់ទៀតថា ដើម្បីដោះស្រាយបញ្ហាសេវាទូរស័ព្ទ និងអ៉ីធឺណិតនៅតាមបុរី ក្រសួងបានសម្រេចជ្រើសរើសយកបុរី ប៉េងហួត ជាគំរូមុនគេ និងបន្ត​ដោះស្រាយ​តាម​បុរីផ្សេងៗទៀត។

ក្នុង​រាជធានីភ្នំពេញមាន​បុរីជាង ១០០ ហើយ​ក្រុមការងាររបស់ក្រសួងបានចុះធ្វើការតេស្តសេវាទូរស័ព្ទ នៅក្នុងបុរីបានចំនួន ៦០ នៅ ៤០បុរីទៀត។ បើតាមលោករដ្ឋមន្ត្រី ជា វ៉ាន់ដេត បុរីខ្លះផ្តល់សិទ្ធិផ្តាច់មុខដល់ក្រុមហ៊ុនផ្គត់ផ្គង់សេវាអ៉ឺធឺណិត ដែលនាំឲ្យអ្នកប្រើប្រាស់មានការលំបាក ក្នុងការប្រើប្រាស់ព្រោះគ្មានជំរើស៕