លោក ហ៊ុន ម៉ាណែត៖ វិស័យ​កាត់ដេរ​ បាន​ដើរ​តួនាទី​យ៉ាង សំខាន់​ក្នុងការអ​ភិវឌ្ឍសង្គម​សេដ្ឋកិច្ច​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក ហ៊ុន ម៉ាណែត បានលើកឡើងថា វិស័យកាត់ដេរបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍ សង្គម-សេដ្ឋកិច្ចកម្ពុជា ចាប់​តាំងពីគ្រាដំបូងដែលប្រទេសកម្ពុជាសម្រេច​បាននូវ​សន្តិភាព ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វរបស់សម្តេចតេជោនា​​យករ​​ដ្ឋ​​ម​ន្ត្រី ។ ការលើកឡើងបែបនេះ បានធ្វើឡើងនៅក្នុងពិធីប្តូរឈ្មោះរបស់ស​មាគ​មរោងចក្រកាត់​ដេរនៅ​កម្ពុជា និង ការ​ប្រមូល​ថវិកាជួយដល់គម្រោងសម្តេច​តេជោ​ស​ម្រាប់​សកម្មភាពមីន រាជធានីភ្នំពេញ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហ៊ុន ម៉ាណែត បានបន្តថា គិតត្រឹមខែតុលា ឆ្នាំ២០២២ ចំនួ​ន​រោងចក្រកាត់ដេរដែលចុះបញ្ជីមានចំនួន ១.៣១៣ រោង​​ចក្រ ដែលបានផ្តល់ការងារដល់កម្មករ-និយោជិតចំនួន ៩០១.៦២៩ នាក់ ។ ដោយសារស​មិទ្ធផល​ពីវិស័យ​​​កាត់​ដេរ​​ទាំង​អស់​​នេះ​​ហើយ ទើបយើងអាចសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រាជាមធ្យមប្រមាណ៧ភាគរយ ក្នុងមួយឆ្នាំក្នុងរយៈ​​ពេល​២ទសវត្សរ៍ចុងក្រោ​យនេះ និងបានកាត់​បន្ថ​យភាពក្រីក្រក្នុង​អត្រាមួយគួរជាទីមោ​ទនៈ។

ជាមួយគ្នានេះ លោក ហ៊ុន ម៉ាណែត ក៏ចូលរួមអបអរសាទរចំពោះ សមាគមរោងចក្រត់ដេរនៅកម្ពុជា ហៅកាត់ថា GMAC ដោយបាន ប្តូរថ្មី ទៅ ជាសមាគមវាយ​នភណ្ឌសម្លៀកបំពាក់ស្បែកជើង និងផលិតផលធ្វើដំណើរ នៅកម្ពុជា ហៅ កាត់ថា TAFTAC ដែលការផ្លាស់ប្តូរឈ្មោះនេះ ដើម្បីជួយពង្រីកវិសា​លភាពរ​បស់សមាគ​ម និងបង្ហាញ​ ពីគោ​លដៅរប​ស់រាជ​រដ្ឋាភិ​បាល​ក្នុងការធ្វើពិពិធកម្មវិស័យកាត់ដេរ និងវិស័យឧស្សាហកម្មជា ទូទៅ សំដៅទាក់ទាញប​ន្ថែមនូវសកម្មភា​ព​​ផលិតកម្ម​​ដែល​​មានតម្លៃបន្ថែមខ្ពស់ ដែលជាមូ​លដ្ឋានថ្មី​នៃការ អភិវឌ្ឍ សង្គម-សេដ្ឋកិច្ច ​ទៅថ្ងៃអនាគត ។

អគ្គនាយកដ្ឋានគយនិងរដ្ឋាករ ប្រទេសកម្ពុជា បាន​នាំចេញសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរ​នៅក្នុង​ឆមាស​ទីមួយ​​​នៃឆ្នាំនេះ មានចំនួន៦.៦ពាន់លានដុល្លារ កើនឡើង៤០ភាគរយ ពីចំនួន៤.៧២ពាន់លានដុល្លារ ក្នុងរយៈ​ពេល​​ដូចគ្នាកាលឆ្នាំមុន។ ផលិតផលធ្វើដំណើររួមមាន៖ វ៉ាលី កាបូបស្ពាយក្រោយ កាបូបយួរដៃ កាបូបលុយ និងផលិតផល​ស្រដៀង៕