ឧកញ៉ាមហាសម្បត្តិ

ក្រុមហ៊ុនអូស្រ្តាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា រួចនាំចេញទៅកាន់ទីផ្សារពិភពលោក
លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានបង្ហាញពីបំណងរបស់ខ្លួនថា ចង់បោះទុនវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុនក៏រោងចក្រកែច្នៃផលិតផលពីផ្លែឈើ ដើម្បីនាំចេញទៅបណ្តាទីផ្សារអាស៊ី និងពិភពលោកស្រាប់។

ថ្លែងក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី លោក Neil Brimacombe ប្រធានក្រុមហ៊ុន SPC Group បានឱ្យដឹងថា ក្រុមហ៊ុនលោកមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី ហើយក៏មានប្រតិបត្តិការអាជីវកម្មនៅតាមបណ្ដាប្រទេសជាច្រើនលើពិភពលោក រួមទាំងតំបន់អាស៊ាន។

លោកបានបន្តថា៖« ក្រុមហ៊ុនផ្ដោតលើវិស័យកសិ-ឧស្សាហកម្ម ហើយមានជំនាញលើការផលិតចំណីអាហារ និងការកែច្នៃវេចខ្ចប់ផ្លែឈើ ដែលបច្ចុប្បន្ននេះក្រុមហ៊ុនក៏មានរោងចក្រក្នុងការកែច្នៃផលិតផលពីផ្លែឈើដើម្បីនាំចេញទៅបណ្តាទីផ្សារទាំងនៅក្នុងតំបន់អាស៊ី និងពិភពលោកផងដែរ ហើយក្រុមហ៊ុនក៏មាននាំចូលនូវវត្ថុធាតុដើមពីបណ្ដាប្រទេសមួយចំនួន ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន»។

ជាមួយគ្នានេះ លោកនាយកប្រតិបត្តិ ក៏បានបង្ហាញបំណងវិនិយោគលើវិស័យឧស្សាហកម្មចំណីអាហារនៅកម្ពុជា ដែលជាជំនាញរបស់ក្រុមហ៊ុន SPC Groupផងដែរ។

ជាការឆ្លើយតបទៅនឹងបំណងវិនិយោគរបស់ក្រុមហ៊ុនខាងលើនេះ សម្ដេចធិបតី បានស្វាគមន៍ និងលើកទឹកចិត្តឱ្យក្រុមហ៊ុនបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយសហការជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ។

យ៉ាងណាមិញ នៅក្នុងឱកាសនោះដែរ សម្តេចធិបតី ក៏បានគូសបញ្ជាក់អំពីភាពទាក់ទាញនៃបរិស្ថានវិនិយោគដែលមានភាពប្រាកដនិយម អនុគ្រោះ និងបត់បែន  ដោយរាជរដ្ឋាភិបាលបានដាក់ចេញ គោលនយោបាយ ច្បាប់ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា និងការលើកទឹកចិត្តនានា សម្រាប់វិនិយោគិន និងធុរជន ជាពិសេសលើវិស័យកសិកម្មជាដើម៕ អត្ថបទ៖ រង្សី

The post ក្រុមហ៊ុនអូស្រ្តាលី ចង់វិនិយោគលើឧស្សាហកម្មចំណីអាហារនៅកម្ពុជា រួចនាំចេញទៅកាន់ទីផ្សារពិភពលោក appeared first on .

សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តវរភាពគំរូរបស់សម្តេចតេជោ លើការងារប្រឆាំងអំពើពុករលួយ
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចេញសារលិខិតអបអរសាទរទិវាជាតិ និងអន្តរជាតិប្រឆាំងអំពើពុករលួយ ៩ធ្នូ ដោយបានគូសបញ្ជាក់ថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»។

ក្នុងសារលិខិតផ្សព្វផ្សាយនៅថ្ងៃទី៦ ខែធ្នូនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា នឹងបន្តប្តេជ្ញាអនុវត្តន៍បាវចនា ៥ ពាក្យរបស់ សម្តេចតេជោ គឺ «ឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់»។ សម្តេចបន្តថា បាវចនា ៥ ពាក្យនេះ ហើយប្រាកដណាស់ បើយើងឆ្លុះកញ្ចក់-ងូតទឹក-ដុសក្អែល-ព្យាបាល និងវះកាត់ បានជាប្រចាំ នោះសង្គមយើង និងយើងម្នាក់ៗនឹងបន្តទទួលបានភាពស្អាតស្អំ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច ព្រមទាំងក្នុងការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសន្តិភាពរបស់ព្រះរាជាណាចក្រកម្ពុជា។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា រាជរដ្ឋាភិបាល គ្រប់ស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ វិស័យឯកជន សង្គមស៊ីវិល អ្នកសារព័ត៌មាន និងប្រជាជន បានរួមគ្នាមិនឈប់ឈរ អស់រយៈពេល ៦ អាណត្តិកន្លងទៅ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការ ១)ការអប់រំ ដើម្បីម្នាក់ៗមិនចង់ពុករលួយ ២)ការបង្ការ ទប់ស្កាត់ ដើម្បីម្នាក់ៗមិនអាច ពុករលួយ ៣)ការអនុវត្តច្បាប់ ដើម្បីឱ្យម្នាក់ៗមិនហ៊ានពុករលួយ។

បើតាមសម្តេចធិបតីនាយករដ្ឋមន្ត្រី, តាំងពីយុទ្ធសាស្ត្រត្រីកោណ-ចតុកោណ និងនាពេលនេះ គឺយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាល ទី១ ក្នុងនាមរាជរដ្ឋាភិបាលអាណត្តិថ្មី អាណត្តិទី ៧នេះ សម្តេចប្តេជ្ញាបន្តវរភាពគំរូរបស់ សម្តេចតេជោ ហ៊ុន សែន ជំរុញការកែទម្រង់ ការពង្រឹងអភិបាលកិច្ច ដោយផ្ដោតលើការលើកកម្ពស់ និងការពង្រឹងភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ ហើយរាជរដ្ឋាភិបាលផ្ដោតអាទិភាពលើការងារទាំង ៥ រួមមាន៖ ទី១- ការរៀបចំ និងការដាក់ឱ្យអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ និងក្រមប្រតិបត្តិក្នុងមុខងារសាធារណៈ ព្រមទាំងការជំរុញការគោរពខ្ជាប់ខ្ជួននូវគោលការណ៍វិសមិតភាពមុខងារ និងទំនាស់ផល ប្រយោជន៍ នៅក្នុងការបំពេញការងាររបស់មន្ត្រីសាធារណៈ។ ទី២- ការពង្រឹងប្រសិទ្ធភាព នៃការធ្វើអធិការកិច្ច និងសវនកម្ម ព្រមទាំងការរៀបចំក្របខ័ណ្ឌ និង វិធាន នៃប្រព័ន្ធអធិការកិច្ច និងសវនកម្ម ដើម្បីធានាសុខដុមនីយកម្ម នៃមុខងារអធិការកិច្ច និងសវនកម្ម ក្នុងរដ្ឋបាលសាធារណៈ។ ទី៣- ការពង្រឹងយន្តការគ្រប់គ្រង និងផ្តល់សេវាសាធារណៈ ការផ្ដល់ការលើកទឹកចិត្ត ផ្អែកលើគុណាធិបតេយ្យ និងការចាត់វិធានការម៉ឹងម៉ាត់តាមច្បាប់ ក្នុងការអនុវត្តតួនាទី និងភារកិច្ច ដើម្បីបង្កើនជំនឿទុកចិត្ត និងប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ។ ទី៤- ការបន្តពង្រឹង និងពង្រីកលើការងារអប់រំ បង្ការ និងទប់ស្កាត់ជាចម្បង ព្រមទាំងការពង្រឹង ការអនុវត្តច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីបង្ក្រាបបទល្មើសអំពើពុករលួយ ។ ទី៥- ការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នសាធារណៈ ជាពិសេសតាមរយៈយន្តការជនបង្គោល ទាំងការងារអប់រំ និងការងារបង្ការទប់ស្កាត់ ដើម្បីរៀបចំដាក់ឱ្យអនុវត្ត តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តផែនការយុទ្ធសាស្ត្រ និងលើកកម្ពស់ភាពស្អាតស្អំ នៅតាមសា្ថប័នសាធារណៈ។

ក្រោមពាក្យស្លោក «បម្រើផលប្រយោជន៍ប្រជាជនជាចម្បង ៖ ផ្តល់សេវាសាធារណៈប្រកបដោយ តម្លាភាព ងាយស្រួល និងជឿទុកចិត្ត ពង្រឹងការបង្ការទប់ស្កាត់» សម្រាប់ឆ្នាំ២០២៤ ខាងមុខនេះ សម្តេចធិបតី បានអំពាវនាវដល់គ្រប់ក្រសួងស្ថាប័ន អាជ្ញាធរគ្រប់ជាន់ថ្នាក់ វិស័យឯកជន ប្រជាជន មហាជនទាំងអស់ គាំទ្រ និងសហការជាមួយរាជរដ្ឋាភិបាល ជាមួយអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីបំពេញបេសកកម្មជាប្រវត្តិសាស្ត្របន្តទៀត រហូតដល់សម្រេចបំណងចុងក្រោយ គឺសង្គមស្អាតស្អំបវររុងរឿង៕ អត្ថបទ៖ អក្ខរា

The post សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាបន្តវរភាពគំរូរបស់សម្តេចតេជោ លើការងារប្រឆាំងអំពើពុករលួយ appeared first on .

លោក នៅ ស៊ីនិត៖ ខ្ញុំពិតជាមិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ពុះកញ្ជ្រោលចង់ជោគជ័យទាំងទទឹងទិសនោះទេ
នៅប្រទេសកម្ពុជានារយ:ពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនោរចំណងចង់ក្លាយជាបុគ្គលជោគជ័យហាក់កំពុងស្ថិតក្នុងវិញ្ញាសារដ៏សំខាន់របស់ប្រជាពលរដ្ឋ ពិសេសយុវវ័យសម័យថ្មីតែម្តង។ ទន្ទឹមនឹងនោះអ្នកជំនាញ ពាណិជ្ជករមួយចំនួនធំក៏បង្ហាញក្តីព្រួយបារម្ភផងដែរចំពោះវគ្គបណ្តុះបណ្តាលភាពជោគជ័យក្នុងអាជីវកម្មរបស់ក្រុមគ្រូមានទ្រឹស្តីជោគជ័យ។

ជាវិស្វករ ជាមេក្រុមដឹកនាំក្រុមការងារម៉ៅការសំណង់សាងសង់លំនៅដ្ឋាន ដែលកំពុងមានប្រជាប្រិយភាពក្នុងវិស័យសំណង់លំនៅឋានតាមបណ្តាខេត្តនានា លោក នៅ សុីនិត បានបង្ហាញការយល់ឃើញថា បច្ចុប្បន្ន សំបូរណាស់វគ្គបង្រៀនជោគជ័យក្នុងអាជីវកម្ម ហើយវាមិនអាក្រក់នោះទេ​ ព្រោះវាជាកម្មវិធីផ្តល់ចំណេះដឹង ប៉ុន្តែលោកពិតជាមិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ពុះកញ្ជ្រោល ចង់ជោគជ័យទាំងទទឹងទិសនោះទេ។

លោក នៅ សុីនិត បានផ្តល់និយមន័យត្រង់ចំណុចនេះថា៖ «ពេលបរាជ័យ យើងត្រូវខាតបង់លុយកាក់ ខាតពេលវាលា អស់សង្ឃឹម និងឈឺចាប់ខ្លាំងណាស់។ ចំពោះអ្នកមានផ្លូវចិត្តទន់ខ្សោយ អាចនឹងមិនអាចងើបឈរទៅមុខបានទៀតផង»។

បើតាមលោក ស៊ីនិត បានសង្កត់ធ្ងន់ថា មុននឹងចង់ចូលរៀនវគ្គជោគជ័យក្នុងអាជីវកម្ម យើងត្រូវឆ្លុះមើល លក្ខណៈសម្បត្តិខ្លួនឯង ៤ចំណុចនេះសិន រួមមាន៖ ទី១. ត្រូវមានភាពស្មោះត្រង់ ២. ត្រូវមានជំនាញមួយច្បាស់លាស់ ៣. ត្រូវមានការគិតល្អិតល្អន់ (Critical thinking) និងទី៤. បងប្អូនត្រូវមាន ស្តង់ដារវិនិច្ឆ័យដ៏ត្រឹមត្រូវមួយសំរាប់ខ្លួនឯង។

លោកថ្លែងបញ្ជាក់ថា៖ «បើបងប្អូនគ្មាន៤ចំនុចនេះទេ បងប្អូនមិនបាច់ចូលរៀននោះទេ ព្រោះថាទោះហៅគ្រូបង្រៀន មកពីលើមេឃទៀត ក៏មិនអាចបង្រៀនអោយបងប្អូនជោគជ័យបានដែរ។ នេះខ្ញុំចង់និយាយពីភាពជោគជ័យ ដោយផ្តើមពីបាតដៃទទេរ និងដើរលើភាពត្រឹមត្រូវ ក្នុងអាជីវកម្ម»៕

The post លោក នៅ ស៊ីនិត៖ ខ្ញុំពិតជាមិនចង់ឲ្យប្រជាពលរដ្ឋ ពិសេសយុវជន ពុះកញ្ជ្រោលចង់ជោគជ័យទាំងទទឹងទិសនោះទេ appeared first on .

ឧកញ៉ាវ័យក្មេងម្នាក់ គ្រោងបោះពុម្ពសៀវភៅ «គ្រឹះនៃជីវិតក្នុងមាគ៌ាអចលនទ្រព្យ» ឆាប់ៗនេះ
សៀវភៅ «គ្រឹះជីវិតនៃឧកញ៉ា សំ សុខនឿន ក្នុងមាគ៌ាអចលនទ្រព្យ» ដែលមានកម្រាស់ជាង២០០ទំព័រនឹងបោះពុម្ពផ្សាយជាផ្លូវការឆាប់ៗខាងមុខ។ ខ្លឹមសារសៀវភៅរៀបរាប់ពីជីវិតតស៊ូ ការកសាងសមត្ថភាព ផែនការអាជីវកម្ម ប្រមូលផ្តុំទស្សនៈ និងផ្នត់គំនិតវិជ្ជមាន ពិសេសយុទ្ធសាស្ត្រក្នុងការធ្វើជំនួញក្នុងវិស័យអចលនទ្រព្យ។

ជាអ្នកជំនួញមួយរូបឧកញ៉ា សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកល និងជាអគ្គនាយកក្រុមហ៊ុន SAM SN REALTY កំពុងឈរជើងយ៉ាងរឹងមាំលើវិស័យអចលនទ្រព្យ វិស័យអប់រំ វិស័យឧស្សាហកម្ម ក្រុមហ៊ុននាំចូលជីកសិម្ម រួមចំណែកទ្រទ្រង់សេដ្ឋកិច្ចជាតិ ព្រមទាំងផ្ដល់ឱកាសការងារដល់ពលរដ្ឋខ្មែរជាច្រើននាក់។លោកឧកញ៉ាតែងជួយការងារសង្គម និងមនុស្សធម៌ជាហូរហែ។ ដូច្នេះជាការឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង និងធនធានផ្ទាល់ខ្លួនយ៉ាងសន្ធឹកសន្ធាប់ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣នេះលោកឧកញ៉ាត្រូវបានព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានគ្រឿងឥស្សរិយយស «ជាតូបការ» ដែលជាមេដាយខ្ពស់បំផុតរបស់កម្ពុជា។

ផ្តើមពីកូនកសិករក្រីក្រស្ថិតភូមិខ្សាច់កណ្ដាល ឃុំក្រូចឆ្មារ ស្រុក ក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (ខេត្តកំពង់ចាម) និងមានបងប្អូនចំនួន ៤នាក់(ជាកូនប្រុសទី៣ ក្នុងគ្រួសារ)។លោកបានជម្នះការលំបាកទាំងឡាយ មកជាការខិតខំប្រឹងប្រែងរៀនសូត្រ ចេះសម្លឹង និងក្ដាប់យកឱកាស រហូតក្លាយជាអ្នកជំនួញ និងទទួលភាពជោគជ័យដូចសព្វថ្ងៃនេះ។

យ៉ាងណាមិញលោកឧកញ៉ាបានគូសបញ្ជាក់ថា អត្ថន័យក្នុងសៀវភៅ ដែលត្រូវបានសម្រិតសម្រាំងនេះ គឺផ្អែកទាំងស្រុងលើការពិត និងការអនុវត្តជាក់ស្ដែងនាពេលកន្លងមក និងបានចំណាយពេលដ៏មមាញឹកពីការធ្វើជំនួញសរសេរសៀវភៅនេះឡើងជិតមួយឆ្នាំ ទុកគ្រាន់ជាស្នាដៃ និងបទពិសោធន៍សម្រាប់យុវជនជំនាន់ក្រោយឈ្វេងយល់ក្នុងវិថីជំនួញអចលនទ្រព្យឱ្យទទួលបានភាពជោគជ័យ ពិសេសលើកកម្ពស់ការអាននៅក្នុងប្រទេសកម្ពុជា៕

The post ឧកញ៉ាវ័យក្មេងម្នាក់ គ្រោងបោះពុម្ពសៀវភៅ «គ្រឹះនៃជីវិតក្នុងមាគ៌ាអចលនទ្រព្យ» ឆាប់ៗនេះ appeared first on .

រោងចក្រចំនួន ២ រដ្ឋអនុញ្ញាតឱ្យចេញបើកប្រតិបត្តិការរកស៊ីក្នុងទំហំទុនប្រមាណ ១០លានដុល្លារ
សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍ នារសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ បានសម្រេចយល់ព្រមតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន ២ ធ្វើការវិនិយោគលើវិស័យវាយនភណ្ឌកាត់ដេរ និងសម្ភារៈវេចកខ្ចប់តម្លៃប្រមាណ ១០,៤លានដុល្លារអាមេរិក។

ក្រុមហ៊ុនដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា សម្រេចចេញវិញ្ញាបនបត្រជូនរួមមាន៖

១- “FITLY APPAREL CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៨៩១កន្លែង។

២- “WH PACKAGING CO., LTD” គម្រោងបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៦ ភូមិជ្រោយមេត្រីក្រោម ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.០៧៦កន្លែង៕

The post រោងចក្រចំនួន ២ រដ្ឋអនុញ្ញាតឱ្យចេញបើកប្រតិបត្តិការរកស៊ីក្នុងទំហំទុនប្រមាណ ១០លានដុល្លារ appeared first on .

Wow ! បទស្រលាញ់អ្វីដែលខ្មែរមាន ត្រូវបានសារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយសរសើរថា «ជាមោទនភាពនៃកម្ពុជា»
កម្ពុជា ធ្លាប់តែជាប្រទេសមួយ ដែលបានឆ្លងកាត់ភាពចលាចល និងសង្រ្គាមជាច្រើនជំនាន់។ ហើយមនុស្សគ្រប់គ្នាមិននឹកស្មានថា ប្រទេសកម្ពុជាអាចនឹងងើបឡើងមកវិញ បានយ៉ាងឆាប់រហ័សបែបនេះនោះឡើយ ខណ:ឥឡូវនេះ កម្ពុជាកំពុងតែមានភាពរីកចម្រើន ក្នុងរយ:ពេលដ៏ខ្លី ដើម្បីក្លាយជាប្រទេសជឿនលឿន និងទំនើបជាងមុន។ នេះបើតាមការគូសបញ្ជាក់ពីគេហទំព័រ news.detik.com របស់ប្រទេសឥណ្ឌូនេស៊ី ដែលដកស្រង់រំលេចឲ្យដឹងតាមវីដែអូចម្រៀង MV «បទស្រឡាញ់អ្វីដែលខ្មែរមាន»។

គេហទំព័រ news.detik.com បានបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា កំពុងទទួលបានសុខសន្តភាពពេញលេញ សិទ្ធិសេរីភាព និងការអភិវឌ្ឍ ដែលបានពឹងផ្នែកយ៉ាងខ្លាំង ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យ។ នេះក៏រាប់បញ្ចូលទាំងឧស្សាហកម្មតន្រ្តី ដែលកំពុងទទួលបានកំណើនប្រជាប្រិយភាព និងកេរ្តិ៍ឈ្មោះរីកសុះសាយ ពាសពេញពិភពលោកផងដែរ ដោយវាបានតំណាងឱ្យភាពស្រស់ស្អាត នៃវប្បធម៌ដ៏រីកចម្រើនរបស់កម្ពុជា ។

យោងតាមគេហទំព័រខាងលើ ការអភិវឌ្ឍទាំងនេះ ក៏បានបង្ហាញពីរបៀប ដែលប្រជាជនកម្ពុជាបច្ចុប្បន្ន កំពុងរស់នៅក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយរដ្ឋាភិបាល។ ហើយឥឡូនេះ យើងក៏អាចមើលឃើញពីការអភិវឌ្ឍច្រើន ក្នុងវិស័យផ្សេងៗ ដែលកំពុងដំណើរការនៅក្នុងរាជធានីភ្នំពេញ ក៏ដូចជាតាមបណ្តាខេត្តមួយចំនួន ដូចជាព្រះសីហុ និងខេត្តសៀមរាបផងដែរ ។

តាមរយ:ការអភិវឌ្ឍនេះ news.detik.com ក៏ឃើញមានអគារខ្ពស់ៗ ដែលកំពុងលេចវត្តមានពេញទីក្រុង ដើម្បីជាសក្តីភាពដល់ការអភិវឌ្ឍរបស់សង្គមខែ្មរនាពេលបច្ចុប្បន្ន។ ជាមួយគ្នានេះផងដែរ ក្នុងពេលថ្មីៗកន្លងទៅនេះ គុនល្បុក្កតោ ដែលជាក្បាច់គុណបុរាណខែ្មរ ក៏ត្រូវបានដាក់បញ្ចូលជាផ្លូវការ នៅក្នុងបញ្ជីបេតិភណ្ឌវប្បធម៌ពិភពលោក របស់អង្គការយូណេស្កូ ជាបេតិកភណ្ឌវប្បធម៌អរូបីមួយ របស់មនុស្សជាតិ នៅឆ្នាំ២០២២។

គេហទំព័រ news.detik.com គូសបញ្ជាក់បន្ថែមថា បើយើងក្រឡេកទៅមើលការអភិវឌ្ឍទៅលើវិស័យតន្រ្តីវិញ យើងឃើញថាតន្រ្តីរបស់កម្ពុជាភាគច្រើន សម្បូរទៅដោយភាពទាក់ទាញ ហើយមានការអភិវឌ្ឍកាន់តែខ្លាំង នាពេលបច្ចុប្បន្ននេះ ដោយមានការរីកចម្រើនខាងបច្ចេកវិទ្យា ដែលនាំឱ្យផលិតកម្មនៅក្នុងស្រុក អាចប្រើប្រាស់ជំនាញថតសំឡេងប្រកដោយគុណភាពខ្ពស់ ហើយអាចយកប្រៀបធៀបទៅនឹងហូលីវូដបាន ដោយគួបផ្សំជាមួយនឹងការដាក់បញ្ចូលនៃវប្បធម៌ សិល្ប:ខ្មែរ កាន់តែធ្វើឱ្យមានភាពទាក់ទាញមួយកម្រិងទៀត ៕

សូមទស្សនាវីដេអូខាងក្រោម៖

The post Wow ! បទស្រលាញ់អ្វីដែលខ្មែរមាន ត្រូវបានសារព័ត៌មានឥណ្ឌូនេស៊ីចុះផ្សាយសរសើរថា «ជាមោទនភាពនៃកម្ពុជា» appeared first on .

សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកសិល្បៈនិពន្ធបទចម្រៀង វីដេអូ និងស្នាដៃសិល្បៈអមព្រឹត្តិការណ៍ស៊ីហ្គេម
នៅចំពោះមុខអ្នកសិល្បៈចាស់ក្មេងបុរាណ-សម័យគ្រប់ទម្រង់ជិត៤ពាន់​នាក់​ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិកោះពេជ្រ នាល្ងាចថ្ងៃព្រហស្បតិ៍ទី២មីនានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចាត់ទុក ព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រដែលរង់ចាំជាង៦០ឆ្នាំមកហើយ។

ជាមួយនឹងការត្រៀមរៀបចំព្រឹត្តិការណ៍កីឡាស៊ីហ្គេមនេះដែរ ដើម្បីអបអរសាទរយ៉ាងឱឡារិក សម្តេចតេជោនាយករដ្ឋមន្រ្តី បានអំពាវនាវដល់អ្នកសិល្បៈរួមគ្នាតែងនិពន្ធចម្រៀង វីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរសាទរ និងញ៉ាំងបរិយាកាស ព្រឹត្តិការណ៍ស៉ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ នៅពេលខាងមុខឆាប់ៗនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវសិល្បករ សិល្បការិនីទាំងអស់ ចូលរួមនិពន្ធ និងផលិតបទចម្រៀង បទភ្លេងវីដេអូ និងស្នាដៃសិល្បៈផ្សេងៗ ដើម្បីចូលរួមអបអរ និងញ៉ាំងបរិយាកាស នៃព្រឹត្តិការណ៍ស៉ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ឲ្យកាន់តែកក្រើក និងអធិកអធមដើម្បីបន្សល់ទុកនូវអនុស្សាវរីយ៍ចង់ចាំ ព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រមួយនេះ តាមរយៈស្នាដៃសិល្បៈវប្បធម៌»។

សម្ដេចតេជោ បើគិតត្រឹមថ្ងៃទី២មីនានេះ គឺនៅសល់ពេល៦៤ថ្ងៃទៀត ដែលយើងទាំងអស់គ្នាត្រូវរាប់ថយក្រោយ ដើម្បីរួមគ្នាឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៉ីហ្គេម ដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ដ្រ៦៤ឆ្នាំចុងក្រោយរបស់កម្ពុជា៕

The post សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកសិល្បៈនិពន្ធបទចម្រៀង វីដេអូ និងស្នាដៃសិល្បៈអមព្រឹត្តិការណ៍ស៊ីហ្គេម appeared first on .

Galaxy Navatra និងGANZBERG beer នាំយកកំពូលតារាចម្រៀងផុតលេខប្រចាំប្រទេស ទៅដល់ខេត្តកោះកុង ក្នុងការប្រគំតន្រ្តី GANZBERG Premium Concert
កំពូលតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជាជាច្រើនរូប រួមមាន ឧកញ៉ា ព្រាប សុវត្ថិ និងឧកញ៉ា ខេមរៈ សិរីមន្ត  លោក ខេម កញ្ញា តន់ ចន្ទសីម៉ា ព្រមជាមួយនឹងកំពូលតារាចម្រៀងល្បីៗជាច្រើនរូបទៀតរបស់ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា នឹងរួមគ្នាសម្តែងយ៉ាងកក្រើកនៅទីរួមខេត្តកោះកុង ក្នុងការប្រគំតន្រ្តី GANZBERG Premium Concert ដែលជាព្រឹត្តិការណ៍ប្រគំតន្រ្តីអស្ចារ្យ និងធំបំផុតប្រចាំឆ្នាំរៀបចំឡើងដោយផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG។ ព្រឹត្តិការណ៍ដ៏វិសេសវិសាលនេះ នឹងរៀបចំឡើងរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៥-២៦ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានបាល់ទាត់ខេត្តកោះកុង។

ព្រឹត្តិការណ៍ដ៏ធំអស្ចារ្យនៅក្នុងទីរួមខេត្តកោះកុង ប្រចាំដើមឆ្នាំ២០២៣ នេះ នឹងនាំមកនូវកម្មវិធីទស្សនីយភាពយ៉ាងល្អឥតខ្ចោះ ដែលនឹងធ្វើឱ្យបងប្អូនប្រជាពលរដ្ឋ ទទួលបាននូវការជួបជុំដ៏រីករាយ រំភើបចំពោះការសម្ដែងដ៏កក្រើកនៅកណ្តាលទីរួមខេត្តកោះកុង។ កុំភ្លេចណា! ណាត់មិត្តភក្តិ និងក្រុមគ្រួសាររបស់អ្នក មកចូលរួមទស្សនាកម្សាន្តនូវវត្តមានដ៏មហាកក្រើកនៃវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំព្រះរាជាណាចក្រកម្ពុជា និងទស្សនីយភាពកម្សាន្តជាច្រើនសម្បូរបែបដទៃទៀត។

សូមបញ្ជាក់ថា បេសកកម្មប្រគំតន្រ្តីដ៏ធំបំផុតតែមួយគត់ GANZBERG Premium Concert ដែលកើតឡើងចេញពីការចាប់ដៃសហការគ្នារវាងផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រា និងស្រាបៀរ GANZBERG នេះនឹងមានវត្តមានធ្វើដំណើរទៅទូទាំងប្រទេសជាច្រើនខេត្តក្រុងនាពេលឆាប់ៗខាងមុខ ដើម្បីបង្កើតនូវភាពសប្បាយរីករាយអស្ចារ្យមិនធ្លាប់មានជូនដល់ហ្វេន និងទស្សនិកជនរាប់ពាន់នាក់។

ជួបគ្នាថ្ងៃទី២៥-២៦ខែកុម្ភៈ ឆ្នាំ២០២៣ នាទីលានបាល់ទាត់ខេត្តកោះកុង

ក្រេបរសជាតិស្រាបៀរ GANZBERG ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក

The post Galaxy Navatra និងGANZBERG beer នាំយកកំពូលតារាចម្រៀងផុតលេខប្រចាំប្រទេស ទៅដល់ខេត្តកោះកុង ក្នុងការប្រគំតន្រ្តី GANZBERG Premium Concert appeared first on .

ព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋប្រើសិទ្ធិសេរីភាពបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន
ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ព្រះរាជអំពាវនាវឱ្យប្រជាពលរដ្ឋខ្មែរ ទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ឱ្យបានគ្រប់គ្នាក្នុងការជ្រើសរើសអ្នកដឹកនាំជាតិ ដើម្បីការអភិវឌ្ឍ និងរីកចម្រើនរុងរឿងថ្កើងថ្កានលើគ្រប់វិស័យ។

ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ បានបញ្ជាក់ថា ការបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា គឺជាការបោះឆ្នោតជាទូទៅជាសកល ដោយសេរីត្រឹមត្រូវ យុត្តិធម៌ ស្មើភាព និងដោយសម្ងាត់ ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស។

ជាមួយគ្នានោះ ក្នុងព្រះរាជសារផ្ញើជូនជនរួមជាតិ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង មានរាជបន្ទូលអំពាវនាវសូមកុំមានការព្រួយបារម្ភពីការគាបសង្កត់ ការគំរាមកំហែង ឬសម្លុតពីជនណាម្នាក់ ឬគណបក្សណាមួយឱ្យសោះ។ សូមជនរួមជាតិទាំងអស់ មេត្តាប្រើសិទ្ធិសេរីភាពបោះឆ្នោតទៅតាមសតិសម្បជញ្ញៈ របស់ខ្លួនម្នាក់ៗ ដែលមានទំនុកចិត្តទៅលើបេក្ខជនណាម្នាក់ គណបក្សនយោបាយណាមួយដោយសេរី។

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (គ.ជ.ប) កំណត់​យក​ថ្ងៃអាទិត្យ ទី​២៣ ខែ​កក្កដា ឆ្នាំ​២០២៣ ខាងមុខ សំរាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧។ សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ គ.ជ.ប កាលពេលកន្លងទៅបានឲ្យ​ដឹង​ថា ការកំណត់​យក​ថ្ងៃអាទិត្យ ទី២៣ ខែកក្កដានេះ គឺ​អនុលោម​តាមច្បាប់​ស្ដីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​សេចក្ដី​សម្រេច​លេខ ៤៦ ចុះ​ថ្ងៃទី​២៩ ខែមិថុនា របស់​រដ្ឋាភិបាល​កម្ពុជា៕

The post ព្រះមហាក្សត្រ អំពាវនាវឲ្យពលរដ្ឋប្រើសិទ្ធិសេរីភាពបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តអាណត្តិទី៧ ទៅតាមសតិសម្បជញ្ញៈរបស់ខ្លួន appeared first on .

អាមេរិក នឹងបង្កើនការទិញផលិតផលគ្រឿងសង្ហារឹមអេឡិចត្រូនិក និងផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា
រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្ហាញនូវការគាំទ្រយ៉ាងពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុនអាមេរិក នឹងបង្កើនការទិញផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជាបន្ថែមទៀតទៀត។ នេះបើជំនួបកិច្ចពិភាក្សាការងារ រវាងលោក ប៉ាន សូរស័ក្តិ ជាមួយលោកស្រី Anbinh Phan តំណាងក្រុមហ៊ុន Walmart ប្រចាំរដ្ឋធានីវ៉ាស៊ីងតោន សហរដ្ឋអាមេរិក តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី៥ មករា។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីសក្តានុពលពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា និងដើម្បីពង្រីកអាជីវកម្មរបស់ខ្លួនដោយផ្តល់នូវកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Walmart និងក្រសួងពាណិជ្ជកម្មនាពេលអនាគត។

ជាមួយគ្នានេះ លោកក៏បានស្នើសុំការសហការពីក្រសួងពាណិជ្ជកម្មនៅក្នុងការពង្រីកធុរកិច្ចរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា និងបានវាយតម្លៃខ្ពស់នូវការបញ្ជាទិញរបស់ក្រុមហ៊ុន Walmart នូវផលិតផលសម្លៀកបំពាក់ និងសម្ភារៈធ្វើដំណើរពីកម្ពុជាផងដែរ។

លើសពីនេះ រដ្ឋមន្រ្តីក្រសួងកសិកម្មរូបនេះ ក៏បានសម្តែងនូវសេចក្តីរីករាយ និងគាំទ្រពេញទំហឹង ចំពោះគោលបំណងរបស់ក្រុមហ៊ុន Walmart ក្នុងការទិញទំនិញពីកម្ពុជាបន្ថែមទៀត ដូចជាផលិតផលគ្រឿងសង្ហារឹម អេឡិចត្រូនិក និងជាពិសេសផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា ដែលបំពេញបានតាមស្តង់ដារអន្តរជាតិ។

លោកបញ្ជាក់ដូច្នេះថា៖« ការជំរុញទិញផលិតផលបន្ថែមពីកម្ពុជាគឺសំដៅរួមចំណែកក្នុងការបង្កើតការងារ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជា ខណៈក្រសួង នឹងបន្តកិច្ចសហការជាមួយក្រុមហ៊ុន Walmart វិស័យឯកជន និងក្រសួង-ស្ថាប័ន ពាក់ព័ន្ធនានា ដើម្បីជំរុញការនាំចេញផលិតផលកសិកម្មពីកម្ពុជា ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត»។

ជាការឆ្លើយតប លោកស្រី Anbinh Phan ក៏បានជម្រាបផងដែរថា ក្រុមហ៊ុន Walmart មានបំណងពង្រីកអាជីវកម្មរបស់ខ្លួន និងធ្វើកិច្ចសហប្រតិបត្តិការពង្រឹងភាពជាដៃគូ ក្នុងសកម្មភាពធុរកិច្ច វិនិយោគ ក្នុងប្រទេសកម្ពុជា ដើម្បីបង្កើតការងារជូនប្រជាជនកម្ពុជា ជាពិសេសស្រ្តី ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ។ ក្រុមហ៊ុន Walmart នៅតែជាដៃគូពាណិជ្ជកម្មដ៏ល្អ ជាមួយអ្នកផលិតនៅកម្ពុជា លើវិស័យសម្លៀកបំពាក់ វាយនភ័ណ្ឌ និងកសិកម្ម។

គួរបញ្ជាក់ដែរថា គិតត្រឹមរយៈពេល៨ខែ ក្នុងឆ្នាំ២០២២នេះ ការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា ជាមួយទីផ្សារអន្តរជាតិ សម្រេចបានទំហំទឹកប្រាក់សរុបជាង ៣៧ពាន់លានដុល្លារសហរដ្ឋអាមេរិក មានការកើនឡើងជាង២១% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២១។ ក្នុងនោះ ទំហំពាណិជ្ជកម្មកម្ពុជា-អាមេរិក មានជាង៦ពាន់៦រយលានដុល្លារកើនឡើងជាង៣៥%។

យ៉ាងណាមិញ តាមរយៈជំនួបរវាងក្រុមហ៊ុនអាមេរិក និងក្រសួងពាណិជ្ជកម្មកម្ពុជា ភាគីទាំងពីរក៏បានប្តេជ្ញាថា នឹងខិតខំសហការនិងគាំទ្ររាល់គោលបំណងពង្រីកប្រតិបត្តិការអាជីវកម្ម និងធុរកិច្ចដើម្បីផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋទ្វេភាគី៕ អត្ថបទ៖ ឧកញ៉ា រង្សី

The post អាមេរិក នឹងបង្កើនការទិញផលិតផលគ្រឿងសង្ហារឹមអេឡិចត្រូនិក និងផលិតផលកសិកម្មសំខាន់ៗពីកម្ពុជា appeared first on .