ឧកញ៉ា សឹង ចាតវិជ្ជា ពី​ក្មេង​ស្នាក់នៅវ​ត្ត តស៊ូ​រហូត​បើក​ក្រុម​ហ៊ុន​ផ្ទាល់​ខ្លួន​

មហាសេដ្ឋី និងមុខជំនួញ

កើតនៅស្រុកពួក ខេត្តសៀមរាប ឧកញ៉ា សឹង ចាតវិជ្ជា មានបងប្អូនបង្កើតចំនួន២នាក់ និង ជាក្មេង កំព្រាឳពុក រីឯ​ម្តាយ​ជា​គ្រូ​ង្រៀន​និងអ្នកលក់ខោអាវជជុះ ។ លោកឧកញ៉ា បានតស៊ូរៀនសូត្រដោយស្នាក់នៅតាមទីវត្តអារ៉ាម រហូតចប់ថ្នាក់អនុ​បណ្ឌិត​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដោយសារនិស្ស័យនិងចិត្តស្រលាញ់ការរកស៊ី លោកឧកញ៉ា ចាប់ផ្តើមជាមួយដើមទុន៣០០០ដុល្លារ ដែលបានមកពីការ​លេ​ង​​​តុងទីន។ នៅឆ្នាំ២០២០ លោកឧកញ៉ា ក៏បានចាប់រកស៊ីនាំចូលអាហារបំប៉ន និងគ្រឿងសំអាងពីប្រទេសកូរ៉េ។

ឧកញ៉ា សឹង ចាតវិជ្ជា ទទួលបានគោរមងារ ជា «ឧកញ៉ា» កាលពី ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣ បច្ចុប្បន្នលោក​ឧកញ៉ា​ជា ប្រធាន​ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ម៉ូរៀ ។

សូមទស្សនាវីដេអូលម្អិតពីប្រវត្តិជីវិតតស៊ូរបស់ឧកញ៉ា សឹង ចាតវិជ្ជា