ពីព្រឹកទល់ល្ងាច ឃើញអ្នកទៅផ្សារម៉ាក្រូ កាន់សុទ្ធតែប៉េងប៉ោងរបស់ បុរី វិមានសំណាង

អាជីវកម្ម

កាលពីថ្ងៃសៅរ៍ ទី២៥ ខែមីនា ឆ្នាំ២០២៣ ​​មាន​កម្មវិធី​តាំង​បង្ហាញ​ បុរី វិមានសំណាង ​​នៅ​ក្នុង​ផ្សារ​ទំនើប​ ម៉ាក្រូ សែនសុខ ខណៈ​ដែល​ក្នុង​នោះ​គេ​​សង្កេត​ឃើញ​ថា តាំង​ពី​ពេល​​ព្រឹក ដល់​ពេល​​ល្ងាច ​​អតិថិជន​​​ជា​ច្រើន​ដែល​​​​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត​ ឬ​ទៅ​ទិញ​ទំនិញ​​នានានៅ​ផ្សារ​ទំនើប​​មួយ​នេះ​ កាន់សុទ្ធតែប៉េងប៉ោងរបស់ បុរី វិមានសំណាង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សួន ពិសិដ្ឋ ទូតសុឆន្ទៈជាផ្លូវការរបស់បុរី វិមានសំណាង ​​បាន​ឱ្យ​ដឹង​ថា កម្មវិធី​តាំង​បង្ហាញ​​របស់​ បុរី វិមានសំណាង ធ្វើ​ឡើង​រយៈពេល​ពីរ​ថ្ងៃ​ពេញ​ នា​ថ្ងៃទី​២៥-២៦ ខែមីនា ឆ្នាំ២០២៣ នៅ​ក្នុង​ផ្សារ​ទំនើប​ ម៉ាក្រូ សែនសុខ ជាមួយនឹង​រង្វាន់​ពិសេសៗ​ជា​ច្រើន​សន្ធឹកសន្ធាប់ ​សម្រាប់​អតិថិជន ដែល​ធ្វើ​ការ​កក់ ឬ​ទិញ​នូវ​វីឡា​ប្រណិត​របស់​ បុរី វិមានសំណាង ក្នុង​នោះ​រួម​មានទាំង​ការ​បង្វិលកង​បញ្ចុះ​តម្លៃ​ពិសេស​​ចាប់ពី​ ១៥០០​ដុល្លារ រហូត​ដល់ ៣០០០ដុល្លារ។

បុរី វិមានសំណាង របស់លោកឧកញ៉ា បណ្ឌិត គីម ហ៊ាង និងលោកជំទាវឧកញ៉ា គង់ សំណាង ជាបុរី លំដាប់ អភិជន ដែលមានម៉ូដផ្ទះវីឡា ៣ប្រភេទគឺ វីឡាឃីង វីឡាឃ្វីន និងវីឡាព្រីន។ ប្រិយមិត្តអាចអញ្ជើញ​ទៅ​កាន់ការិយាល័យរបស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

គួរបញ្ជាក់ថា បុរី វិមានសំណាង ស្ថិតនៅខាងជើងក្រសួងដែនដី ២៥០០ម៉ែត្រ សាងសង់លើដី ២៥ហិកតា ជាវីឡាព្រីន បែបក្លាសិក វីឡាឃ្វីន បែបក្លាសិក និងជាវីឡាឃីង បែបក្លាសិក ឬបែបបារាំង ដែលចំណាយថ្លៃសាង សង់ច្រើនជាង និងប្រណិតជាងការសាងសង់វីឡាបែបទំនើបនានា។ បុរី មានសួនច្បារ កន្លែងហាត់ប្រាណ កន្លែងលេង កីឡា ផ្លូវ ធំ ដើមឈើច្រើន និងព្រែកធម្មជាតិ ស្មើជិត ៤០% នៃផ្ទៃដីសរុប ដែលសាកសមបំផុត សម្រាប់ គ្រួសារ អភិជន កម្ពុជាស្នាក់នៅប្រចាំថ្ងៃ៕