ឱកាសចូលរួមដំណើរទស្សនកិច្ច និងប្រកបអាជីវកម្មជាមួយគម្រោង បុរី វិមានសំណាង នៅម៉ោង៩ព្រឹកស្អែក

អាជីវកម្ម

នាវេលាម៉ោង៩ព្រឹក ​​​​ថ្ងៃទី២៩ មេសា ស្អែកនេះ ​​​​​អតិថិជន​និង​សាធារណជន​ ​​អាច​មាន​ឱកាស​ចូលរួម​ដំណើរ​ទស្សនកិច្ច និងប្រកបអាជីវកម្មជាមួយគម្រោង បុរី វិមានសំណាង ​​​​ដោយ​ឥត​គិត​ថ្លៃ ​​នៅ​​ការិយាល័យ​លក់​របស់គម្រោង បុរី វិមានសំណាង ផ្ទាល់ ដែលមានទីតាំងស្ថិតលើមហាវិថីឈ្នះ ឈ្នះ ភូមិផ្សារលិច សង្កាត់ព្រែក ព្នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នេះ ​​បងប្អូន​ក៏​​អាច​ជួប​ផ្ទាល់​ជាមួយ​វាគ្មិន​កិត្តិយស​​​ចំនួន​៤​រូប រួម​មាន៖ ឧកញ៉ាបណ្ឌិត គីម ហ៊ាង ស្ថាបនិក បុរី វិមានសំណាង, Mr. Victor LA នាយក​ទីផ្សារ​និង​បណ្តុះបណ្តាល បុរី វិមានសំណាង, លោក ព្រឿង សុភាព ប្រធាន​គ្រប់គ្រង​ទូទៅ Phillip Trustee និង​អ្នកស្រី ណាំ ម៉ារី ប្រធាន​ផ្នែក​លក់ បុរី វិមានសំណាង ក្នុង​ការ​ពិភាក្សា​​ពី​បច្ចុប្បន្នភាព និង​អនាគត​នៃ​វិស័យ​អចលនទ្រព្យ។

លើសពីនេះ បងប្អូន​ក៏​មាន​ឱកាស​ក្នុង​ការ​ទស្សនា​គម្រោង និង​ក្លាយ​ជា​ដៃគូ​មុខ​ជំនួញ​ជាមួយ​នឹង បុរី វិមានសំណាង ព្រម​ទាំង​អាច​យល់ដឹង​អំពី​វិធីសាស្ត្រ​ទិញលក់ សម្រាប់​វិនិយោគិន​បរទេស តាម​រយៈ​ប្រព័ន្ធ​ប្រតិបត្តិការ ហ្វីលីពត្រាសធី ផង​ដែរ៕