អ្នកជំនាញ ក្រុមហ៊ុន Riedel Group ជិះយន្តហោះឆ្លងទ្វីបចែករំលែកបទពិសោធន៍អំពីកែវស្រា និងស្រាទំពាំងបាយជូរ

អាជីវកម្ម

ក្រុមហ៊ុនផលិតកែវស្រាលំដាប់កំពូលដ៏ល្បី RIEDEL កាលពីល្ងាចថ្ងៃទី០៦ ខែកញ្ញា នេះ  បានរៀបចំកម្មវិធីដ៏គួរឱ្យទាក់ទាញមួយ នៅភោជនីយដ្ឋានលំដាប់ផ្កាយ៥ តូប៉ាហ្ស  (Topaz) ក្រោមប្រធានបទ “ Riedel៖ បទពិសោធន៍អំពីកែវស្រា”។ កម្មវិធីដ៏កម្រនេះ រៀបចំសហការរៀបចំឡើង ដោយហាងស្រា Red Apron Wine Boutique ដោយមានការចូលរួមពីអ្នកតំណាង និងជាអ្នកជំនាញជាន់ខ្ពស់ប្រចាំក្រុមហ៊ុន Riedel Group គឺលោក Jean-Baptiste Cherriere អនុប្រធានផ្នែកលក់ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក រួមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិជាច្រើនរូប។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីចែករំលែកបទពិសោធន៍ ពីអ្នកជំនាញ ជាមួយអ្នកនិយមភ្លក់រសជាតិស្រាក្រហម ស្រាទំពាំងបាយជូរម៉ាកល្បីៗលំដាប់ពិភពលោក  បានផ្ដល់ឱ្យកាសឱ្យអ្នកចូលរួមបានភ្លក់ស្រាធ្វើពីទំពាំង បាយ ជូរ បួន ប្រភេទផ្សេងៗគ្នាដែលរួមមាន៖ ម៉ាក Riesling, Chardonnay, Pinot Noir និង Cabernet Sauvignon ។  

លោក Jean-Baptiste បានពន្យល់ថា៖“ប្រភេទស្រាផ្សេងគ្នា គឺពិតជាមានលក្ខណៈពិសេស និងរសជាតិ ផ្សេងគ្នាដែរ ហើយទំហំ និង រូបរាងរបស់កែវដែលលោកអ្នកប្រើ មិនថាវាជាកែវ RIEDEL ឬកែវផ្លាស្ទិចទេ នឹងផ្លាស់ប្តូររបៀបដែលអារម្មណ៍របស់អ្នកទទួលបានពីស្រា”។

បន្ថែមពីលើរសជាតិ ស្រាទាំងបួនប្រភេទនោះ លោក Jean-Baptiste Cherriere ក៏បានធ្វើបទបង្ហាញភ្ជាប់ នឹងការជ្រើសរើសប្រភេទកែវស្រាម៉ាក RIEDEL Veritas Grape-Varietal Specific® ដែលជាប្រភេទកែវស្រាទំពាំងបាយជូរផលិតដោយផ្ទាល់ពីក្រុមហ៊ុន RIEDEL និងកំពុងទទួលការគាំពីអ្នកនិយមចូលចិត្តពិសារស្រាក្រហមជុំវិញពិភពលោក ស្របតាមលក្ខណៈបច្ចេកទេស។ 

តាមរយៈការពន្យល់យ៉ាងក្បោះក្បាយ ប្រកបដោយលក្ខណៈបច្ចេកទេសខ្ពស់ ពីអ្នកជំនាញ  ភ្ញៀវចូលរួម ពិតជាទទួលនូវការភ្ញាក់ផ្អើលពីទំនាក់ទំនងរវាងការជ្រើសរើសប្រភេទកែវស្រា ឱ្យស័ក្តិសមបំផុតនឹងប្រភេទស្រា ដើម្បីទទួលបាននូវរសជាតិដ៏ល្អឥតខ្ចោះចេញពីគ្រប់ប្រភេទស្រាទំពាំងបាយជូរ។ តាមរយៈបទពិសោធន៍ នៃការអនុវត្តស្ដែងៗ ជាមួយអ្នកជំនាញជ្រើសរើសប្រភេទកែវស្រា ខាងលើនេះ អ្នកចូលរួម ក៏បានភ្លក់ឱជារសស្រា និងប្រៀបធៀបដោយខ្លួនឯង ថាតើការទទួលទានស្រាតែមួយក្នុងកែវផ្សេងគ្នា អាចបង្កើតភាពខុសគ្នានៃរសជាតិ ក្លិន និងបទពិសោធន៍ទូទៅបែបណាខ្លះ?

អំពីក្រុមហ៊ុនផលិតកែវស្រា  RIEDEL 

RIEDEL គឺជាក្រុមហ៊ុនដំបូងគេ ដែលណែនាំកែវមានជើង សម្រាប់ប្រភេទស្រាទំពាំងបាយជូរជាក់លាក់ចាប់តាំងពីឆ្នាំ ១៩៥៨។ ក្រុមហ៊ុននេះ បានស្រាវជ្រាវយ៉ាងទូលំទូលាយអំពីឥទ្ធិពលនៃទំហំ និងរូបរាងរបស់កែវស្រាទៅតាមប្រភេទ ទំពាំងបាយជូដ៏ពេញនិយមទាំងអស់ ដែលនាំឱ្យមានការសន្និដ្ឋានមួយ ដែលមានការយល់ស្របដោយអ្នកជំនាញស្រារបស់ពិភពលោកថា៖ ក្លិន រសជាតិ វាយនភាព រសជាតិជាប់មាត់ និងការរីករាយជា មួយនឹងស្រា ត្រូវបានបង្កើនឡើងដោយការប្រើប្រាស់ “ឧបករណ៍ស្រា” ដែលត្រឹមត្រូវ។

លោកស្រី Line Ros-Van Daalen នាយកគ្រប់គ្រងទូទៅនៃហាងស្រា Red Apron Fine Wine Boutique បានបញ្ជាក់ថា៖ “យើងតែងតែប្រាប់អតិថិជនថា អ្នកមិនគួរបន្ធូរបន្ថយនូវអ្វីដែលអ្នកចូលចិត្តនោះទេ ហើយរបស់នោះរួមមានស្រាដែលអ្នកចូលចិត្តផងដែរ។ នោះហើយជាមូលហេតុដែលយើងណែនាំពួកគេឱ្យវិនិយោគលើកែវ RIEDEL ដែលត្រឹមត្រូវសម្រាប់ប្រភេទស្រាដែលពួកគេចូលចិត្ត”។

ចាប់ផ្តើមការប្រមូលកែវស្រា ទុកនៅផ្ទះរបស់អ្នកជាមួយកែវស្រា Riedel

ហាងស្រា Red Apron Wine Boutique គឺជា ក្រុមហ៊ុនចែកចាយផ្តាច់មុខនៃផលិតផល RIEDEL នៅកម្ពុជា ដោយមានកែវស្រាគ្រីស្តាល់ និង ថូ ចាក់ស្រា គ្រប់ប្រភេទទៅតាមតម្លៃខុសៗគ្នា។

ឈុតកែវស្រាប្រភេទ Riedel Veritas Tasting Set គឺជាឈុតកែវដ៏ល្អឥតខ្ចោះសម្រាប់ការចាប់ផ្តើម ដែលមានកែវសម្រាប់ស្រា ធ្វើ ពី ទំពាំងបាយជូរប្រភេទ Riesling, Oaked Chardonnay, Old World Pinot Noir និង Old World Cabernet/Merlot។ ក្នុងតម្លៃ ១៥០ ដុល្លារ កែវស្រាឈុតនេះ នឹងអញ្ជើញអ្នកដែលចូលចិត្តទទួលទានស្រាឱ្យនាំយកនូវបទពិសោធន៍នែការញាំស្រានេះទៅកាន់គេហដ្ឋានរបស់ពួកគេ។

ដើម្បីស្វែងយល់បន្ថែម៖ 

ស្វែងយល់ពីផលិតផលដ៏ប្រណិតរបស់ RIEDEL ដោយទំនាក់ទំនងហាងស្រា Red Apron Wine Boutique តាមរយៈ www.facebook.com/RedApronCambodia ឬទៅកាន់ ហាងផ្ទាល់ ដែលមានអាស័យដ្ឋានស្ថិតនៅផ្ទះលេខ ១៩ ផ្លូវ ២៤០ រាជធានីភ្នំពេញ ៕