ព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ២០២៣! អ្នកលេងគុនល្បុក្កតោខ្មែរ ៧រូប ត្រូវតតាំងជាមួយអ្នកលេងគុនល្បុក្កតោវៀតណាម ឡាវ ឥណ្ឌូនេស៊ី និងហ្វីលីពីន

អាជីវកម្ម

កាដូចុងឆ្នាំសម្រាប់អ្នកគាំទ្រវិស័យគុនខ្មែរ ពិសេសអ្នកស្នេហាវិស័យក្បាច់គុនល្បុក្កតោ កុំភ្លេចចូលរួម​ព្រឹត្តិការណ៍​ដ៏ធំប្រចាំឆ្នាំ២០២៣ “ អ្នកលេងគុន” ដែលឧបត្ថម្ភធំដោយភេសជ្ជៈកីឡា វី-អាកទីវ និង​ភេសជ្ជៈប៉ូវកម្លាំងគ្រុឌ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ​នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៦៖៣០នាទី ល្ងាច​តទៅ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អ្នកលេងគុនមកពីគ្រប់ទិសទី នឹងធ្វើដំណើរមកកាន់ទឹកដីមហានគរ ដើម្បីរំឭក​មក​វិញ​នូវ​ក្បាច់​ប្រយុទ្ធ​ដ៏​អស្ចារ្យ​ របស់​អ្នក​ចម្បាំង​អង្គរ​ គ្រប់ក្បាច់​គ្រប់​ស្នៀត​ដែល​បុព្វ​បុរស​ខ្មែរ​ចារ្យ​​ឆ្លាក់​លើ​ជញ្ជាំង​ប្រាសាទ​​រាប់​ពាន់​ឆ្នាំ​ នឹង​ត្រូវ​បង្ហាញ​​នៅ​លើ​ទីលាន​ប្រយុទ្ធ​ «អ្នកលេងគុន» នៅ​ថ្ងៃសុក្រ ទី១៥ ខែធ្នូ ឆ្នាំ២០២៣ វេលា​ម៉ោង ០៦:៣០​នាទី​ល្ងាច នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក។

អ្នកលេងគុន​ល្បុក្កតោ​ខ្មែរ​​ជើង​រន្ទះ​ព្យុះសមុទ្រ​​ ពេជ្រ ពន្លឺ ​ប៉ះ​ជាមួយ​អ្នក​លេង​គុន​ល្បុក្កតោ​ឡាវ Hongvixay Sivilay, អ្នកលេង​គុន​ល្បុក្កតោ​ខ្មែរ​កណ្តាប់ដៃ​ដែក ពេជ្រ ខាំតៃ ជួប​ជាមួយ​​នឹង​អ្នកលេង​គុន​ល្បុក្កតោ​វៀតណាម Hoang Phuc Thuan, អ្នកលេង​គុន​ល្បុក្កតោ​ខ្មែរ​ជង្គង់ទិព្វ​ ស៊ូ កក្កដា តតាំង​ជាមួយ​អ្នកលេងគុន​ល្បុក្កតោ​ឥណ្ឌូនេស៊ី Muhammad Yunus Dhae Atu, អ្នកលេង​គុន​ល្បុក្កតោ​ខ្មែរ​កែងរន្ទះ​ដៃ​ភ្លឺលោហិត ណាង សុវណ្ណ ជួប​ជាមួយ​នឹង​អ្នកលេង​គុន​ល្បុក្កតោ​វៀតណាម Pham Van Giang, អ្នកលេង​គុន​ល្បុក្កតោ​ខ្មែរ​​ខ្លាខ្មៅ​កំណាច​មុខ​តាន់ មាស រជ្ជៈ ប៉ះ​ជាមួយអ្នកលេងគុន​ល្បុក្កតោ​ឥណ្ឌូនេស៊ី Sanjaya Hutagaol, អ្នកលេង​គុន​ល្បុក្កតោ​ខ្មែរ​ឥន្ទ្រី​ពិឃាដ រិន សារ័ត្ន ​នឹង​សាកក្បាច់គុន​ជាមួយ​នឹង​អ្នកលេង​គុន​ល្បុក្កតោ​​ហ្វីលីពីន Jiar Orlando Castillo, អ្នកលេង​គុន​ល្បុក្កតោ​ខ្មែរ​ស្តេចតោ​ចង្កូម​ពិឃាដ ចាន់ រតនា នឹង​ជួប​ជាមួយ​អ្នកលេង​គុន​ល្បុក្កតោ​​ហ្វីលីពីន John Mcleary Ornido។

សម្រាប់​សំបុត្រ​ចូលរួម​ទស្សនា​នឹង​មាន​ដាក់​លក់​នៅ​ខាងមុខ​​ច្រកចូល​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក ចាប់ពី​ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ រហូត​ដល់​ថ្ងៃ​ប្រកួត។​​

ទទួលយកថាមពលជាមួយគ្រុឌ!