បើកសម្ពោធការិយាល័យថ្មីលើផ្លូវជាតិលេខ ២ អគ្គនាយិកា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត ប្រកាសផ្ដល់ជូនប្រូម៉ូសិនពិសេស២០% រហូតដល់ដំណាច់ឆ្នាំ

អាជីវកម្ម

ក្នុងឱកាសសម្ពោធការិយាល័យថ្មី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ក្រុមហ៊ុន កូនខ្មែរមួយនេះ បាន​រៀបចំ​ប្រូម៉ូសិនពិសេសមួយ រហូតដល់ដំណាច់ឆ្នាំ២០២៣ គឺជាការបញ្ចុះតម្លៃរហូតដល់ ២០% សម្រាប់ទ្វាររបងគ្រប់​ម៉ូត​តែម្ដង។ ប្រូម៉ូសិនដ៏ពិសេសមួយនេះ គឺផ្ដល់ជូនចាប់ពីថ្ងៃផ្សាយដំណឹង រហូតដល់ដាច់ឆ្នាំ២០២៣ ខណៈ​ក្រុមហ៊ុន វីន ហេង រចនា គឺជាអ្នកជំនាញ និងអាចផ្ដល់​ប្រឹក្សា​បានយ៉ាងល្អ សម្រាប់អតិថិជនដែលចង់បាន​ទ្វារ​របង និងគ្រឿងសង្ហារិមប្រណិតៗ សម្រាប់លំអគេហដ្ឋានរបស់លោកអ្នក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកស្រី លី ផល្លី អគ្គនាយិកា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិត បាន​លើកឡើងថា ​ការបន្តពង្រីក​ការិយាល័យ​ថ្មី ក្រុមហ៊ុន វីនហេងរចនាដែកស្មិត នៅលើផ្លូវជាតិលេខ ២ នេះ គឺដើម្បីពង្រឹង និងពង្រីកសេវាកម្មគ្រប់ប្រភេទ​របស់ក្រុមហ៊ុនដែកស្មិតយើងខ្ញុំ ឱ្យកាន់តែទូលំទូលាយ និងបង្ខិតសេវាកម្មគ្រប់ប្រភេទ ដែលក្រុមហ៊ុនមាន ឱ្យ​កាន់តែជិតអតិថិជន។ ជាមួយគ្នានេះ ការផ្ដល់ជូនប្រូម៉ូសិនរហូតដល់ ២០% ទៅលើផលិតទ្វាររបងគ្រប់ម៉ូត​ជូន​អតិថិជន ក្នុងឱកាសបើកសម្ពោធការិយាល័យថ្មីនេះ ក៏ដើម្បីអបអរសាទរសាខាថ្មី និងឱ្យអតិថិជនបានស្គាល់​កាន់តែច្បាស់ ពីផលិតផល និងសេវាកម្ម ផលិតផលដែកស្មិត របស់កូនខ្មែរ ថាយើងពិតជាអាចធ្វើបាន មិន​ចាញ់​បរទេសឡើយ។

ជា​ចក្ខុវិស័យទៅថ្ងៃអនាគត ក្នុងនាមជាក្រុមហ៊ុន​ដែកស្មិតខ្មែរ លោកស្រី មានបំណង​លើក​ស្ទួយ​សិល្បៈ​វប្បធម៌​របស់​ខ្មែរ តាមរយៈបញ្ចូលក្បាច់​ចម្លាក់ខ្មែរ​ទៅ​លើផលិតផល​របស់ក្រុមហ៊ុន និងមានការទទួលស្គាល់​ប្រើប្រាស់​ទាំងក្នុងស្រុក និង​ក្រៅស្រុក។ លោកស្រី លី ផល្លី បន្ថែម។

គួរបញ្ជាក់ថា ក្រុមហ៊ុន វីនហេង រចនា ដែកស្មិតខ្មែរ គឺជាក្រុមហ៊ុន​ក្នុងស្រុក បង្កើតឡើងដោយកូនខ្មែរ ដែល​មាន​ជំនាញផលិត និងតម្លើង​ទ្វារ ចំរឹងបង្អួច របង​ផ្ទះ បង្កាន់ដៃវ៉េរ៉ង់ដា បង្កាន់​ដៃជណ្តើរ តុ កៅអី ​និងគ្រឿង​សង្ហារឹម​ផ្សេងៗ​ទៀត ដែលកែច្នៃចេញពីដែកស្មិត សម្រាប់លម្អវីឡា ភូមិគ្រឹះ និងគេហដ្ឋានទទួលបានការទទួលស្គាល់ ការ​គាំទ្រ និងការជ្រោមជ្រែងយ៉ាងខ្លាំងពីភ្ញៀវ មកពីគ្រប់ស្រទាប់វណ្ណៈ និងបណ្តាខេត្ត/ក្រុងទាំង ២៥ ទូទាំង​ប្រទេស។

លោកអ្នកអាចធ្វើការកក់ និងទំនាក់ទំនងសាកសួរព័ត៌មានបន្ថែមតាមរយៈលេខទូរស័ព្ទ 077 227 207/ 015 227 207 និង 090 969 765 ឬអាចទាក់ទងតាមតេឡេក្រាម https://t.me/phallyly និងអាចទៅ​ដល់ទីតាំង​ហាងផ្ទាល់តែម្ដងក៏បាន ក្រុមហ៊ុន វីនហេង រចនា ឯ.ក (https://cutt.ly/8wEWLdFl)៕