ឆ្លងឆ្នាំខាងមុខនេះ បបួលគ្នាឱ្យបាន ១០នាក់ មក សណ្ឋាគារ សាន់ & មូន រីវើសាយ បញ្ចុះតម្លៃសំបុត្រ ១៥% ហើយ Free បន្ទប់គេងទល់ព្រឹក

អាជីវកម្ម

ឱ្យតែរាល់ពេលឆ្លងឆ្នាំម្ដងៗ តែងតែគិតមិនដឹងថាត្រូវទៅកន្លែងណាមែនទេ? ឆ្នាំនេះ! សាកល្បង​ទទួលនូវបទពិសោធន៍ថ្មីម្ដង ជាមួយកម្មវិធីជប់លៀងដែលរៀបចំឡើងនៅសណ្ឋាគារប្រណីត សណ្ឋាគារ សាន់ & មូន រីវើសាយ (SUN & MOON, Riverside Hotel) ដែលមានឈ្មោះថា All That Glitters ម្ដងមើល ដើម្បីទទួលបានបទពិសោធន៍ថ្មី ប្លែក ជាពិសេសប្រូម៉ូសិនបញ្ចុះតម្លៃសំបុត្ររហូតដល់ ១៥% រួមទាំងការ Free បន្ទប់គេងមួយយប់ពេញថែមទៀតផង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កុំឱ្យពិធីឆ្លងឆ្នាំជាមួយមនុស្សជាទីស្រឡាញ់ របស់លោកអ្នក រំលងទៅតាមបែបសាមញ្ញៗអី មកទទួលអារម្មណ៍រីករាយ គយគន់ទេសភាពដ៏ស្រស់ត្រកាលនាពេលរាត្រីនៃរាជធានីភ្នំពេញ និងពិសារអាហារឆ្ងាញ់ៗ នៅសណ្ឋាគារផ្កាយ៥ SUN & MOON, Riverside Hotel ទាំងអស់គ្នា។

លោកអ្នកអាចទិញសំបុត្រចូលរួមឥឡូវនេះ ក្នុងតម្លៃត្រឹមតែ ១៨៨ដុល្លារ និងទទួលបានការបញ្ចុះតម្លៃ ១៥% ភ្លាមរាល់ការទិញសំបុត្រ ពីថ្ងៃទី០១ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ បើសិនជាលោកអ្នកទិញចាប់ពី ១០សំបុត្រឡើង នឹងទទួលបានបន្ទប់ស្នាក់នៅមួយយប់ ដោយឥតគិតថ្លៃ និងទទួលបានប័ណ្ណបញ្ចុះតម្លៃ ដែលមានទឹកប្រាក់ ៣០ដុល្លារ សម្រាប់ញាំអាហារ និងភេសជ្ជៈផ្សេងៗ។ បន្ថែមពីនោះ រាល់អតិថិជនដែលបានជាវសំបុត្រចូលរួមកម្មវីធីហើយ ក៏អាចទទួលបានកាដូ​ពិសេសមួយទៀត គឺចំណាយតែ ៥៥ដុល្លារបន្ថែម នឹងទទួលបានបន្ទប់ស្នាក់នៅនារាត្រីឆ្លងឆ្នាំ​តែម្ដង។

សណ្ឋាគារលំដាប់ផ្កាយ៥ «សាន់ & មូន រីវើសាយ»(SUN & MOON, Riverside Hotel) មានទីតាំងស្ថិតនៅជិតស្ពានអាកាស ព្រះមុនីវង្ស (ស្ពានអាកាសក្បាលថ្នល់) រាជធានីភ្នំពេញ។ សណ្ឋាគារ SUN & MOON, Riverside Hotel ត្រូវបានផ្ដួចផ្ដើមបង្កើតឡើងដោយស្នាដៃកូនខ្មែរ គឺ អ្នកឧកញ៉ាបណ្ឌិត ជា រតនា ។ សាន់ & មូន រីវើសាយ ជាសណ្ឋាគារលំដាប់ផ្កាយ៥ ក្នុងស្រុក ដែលទទួលបានការវាយតម្លៃខ្ពស់កម្រិតស្តង់ដារ ដោយស្ថាប័នអន្តរជាតិថា ជាសណ្ឋាគារ មានការឌីហ្សាញ ស្រស់ស្អាតលំដាប់ពិភពលោក World Class Design Hotel រួមទាំងទទួលបានមេដាយ និងពានរង្វាន់ប្រចាំឆ្នាំជាច្រើនពីក្រសួងទេសចរណ៍ថែមទៀតផង ។ 

ជាមួយមុខងារ ដ៏ប្រណីត និងសម្បូរបែប «សាន់ & មូន រីវើសាយ» បានក្លាយជាគោលដៅបដិសណ្ឋារកិច្ចនៃការរៀបចំកម្មវិធី ដូចជាពិធីខួបកំណើត អាពាហ៍ពិពាហ៍ ជប់លៀងបុគ្គលិកប្រចាំឆ្នាំ ជួបជុំឆ្លងឆ្នាំសកល មើលកាំជ្រួញ និង ព្រឹត្ដិការណ៍តូច ធំ លក្ខណៈ VIP, V VIP គ្រប់ប្រភេទគួរជាទីពេញចិត្ត ជាមួយតម្លៃយ៉ាងសមរម្យទៀតផង។ នៅខាងក្នុងសណ្ឋាគារ តាំងពីជាន់ផ្ទាល់ដី រហូតដល់ជាន់ខាងលើ សុទ្ធតែអាចឆ្លើយតបទៅនឹងតម្រូវការ និងក្ដីប្រាថ្នារបស់អតិថិជន ជាតិ និងអន្ដរជាតិ បានដោយទំនុកចិត្ត។ ក្នុងនោះ មានទាំងហាងកាហ្វេស្តង់ដារដ៏ធំទូលាយដំបូងគេនៅកម្ពុជា សាលប្រជុំ បន្ទប់ការិយាល័យរួម ភោជនីយដ្ឋានលំដាប់ៗចម្រុះជាតិសាសន៍ សាលហាត់ប្រាណ រោងភាពយន្តលក្ខណៈគ្រួសារ កន្លែងស្ប៉ាសុខភាពដ៏ទំនើបថែមទៀតផង។  

កុំឱ្យឱកាសប្រូម៉ូសិនពីសណ្ឋាគារលំដាប់ផ្កាយ ៥ SUN & MOON, Riverside Hotel កន្លងផុតឱ្យសោះ! ទំនាក់ទំនងកក់សំបុត្រតាមរយៈលេខទូរស័ព្ទ៖ +855 85 333 672 ឬអាចទៅដល់ទីតាំងសណ្ឋាគារ​ផ្ទាល់តែម្ដងក៏បាន ដែលមានទីតាំងនៅ https://maps.app.goo.gl/xgVs948GBjVRPXfD9