ក្រុមហ៊ុន វិរៈ ប៊ុនថាំ ជូនរង្វាន់ដល់អតិថិជន ដែលឈ្នះក្នុងកម្មវិធីវិក្កយបត្រធ្វើដំណើរនាំសំណាង

អាជីវកម្ម

ក្រុមហ៊ុន វិរៈ ប៊ុនថាំ បាន​ប្រគល់រង្វាន់ជូនដល់អ្នកឈ្នះពីការចាប់រង្វាន់លើកទីមួយក្នុងខែទី១ នៃកម្មវិធីវិក្កយបត្រធ្វើដំណើរ​នាំសំណាង កាលពីថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីវិក្កយបត្រធ្វើដំណើរនាំសំណាង មានដូចជា ម៉ូតូ Scopy Pretige 2024, iPhone 15 Pro Max, សំបុត្រស្នាក់​នៅ​ Pidoma Resort, សំបុត្រ​ស្នាក់នៅ Resort លើកោះ​រ៉ុងសន្លឹម, សំបុត្រស្នាក់នៅ​ Resort គិរីរម្យ, សំបុត្រស្នាក់នៅ Resort លើកោះស្តេច, សំបុត្រ​ធ្វើ​ដំណើរ វិរៈប៊ុនថាំ/អ៊ែរបឺស និង​សំបុត្រទូក Buva Sea ផងដែរ។

សូមកុំភ្លេចតាមដានទស្សនាការឡាយចាប់រង្វាន់លើកទី២ នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ ហើយប្រសិនបើលោកអ្នក​ពុំទាន់​បានដាក់សន្លឹកឆ្នោត ឬក៏ទិញសំបុត្ររថយន្តដែលភ្ជាប់ជាមួយនឹងសន្លឹកឆ្នោតទេនោះសូម រួសរាន់ឡើងឱកាស​ឈ្នះរង្វាន់បន្ទាប់អាចជារូបអ្នក។

សូមជម្រាប​ថា គ្រាន់តែធ្វើដំណើរជាមួយក្រុមហ៊ុន វិរៈ ប៊ុនថាំ លោកអ្នកនឹង​មានឱកាសឈ្នះរង្វាន់។ ឱកាសឈ្នះរង្វាន់​ជារៀងរាល់ខែ រៀងរាល់ពេល ដែលលោកអ្នកទិញសំបុត្ររថយន្តតាមរយៈកម្មវិធីទូរសព្ទ 𝑽𝑬𝑻 𝑬𝒙𝒑𝒓𝒆𝒔𝒔។ សូមកុំភ្លេចចុចលើពាក្យ 𝑳𝒖𝒄𝒌𝒚 𝑻𝒊𝒄𝒌𝒆𝒕 ហើយលោកអ្នកអាចមកស្នើសុំបោះពុម្ពវិក្កយបត្រផ្សងសំណាង នៅសាខាចេញដំណើររបស់ក្រុមហ៊ុនបានផងដែរ។