ភ្ញៀវទេសចរចិននិងជួយឱ្យអាជីវកម្មស្ត្រីអាចពង្រឹងខ្លួនបានប្រសើរឡើងវិញក្នុងពេលខាងមុខនេះ

អាជីវកម្ម

ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាក្រៅពីអំពាវនាវទៅដល់សមាជិកសមាគមទំាងអស់របស់ខ្លួនឱ្យមានភាពជឿជាក់លើខ្លួនហើយត្រូវពង្រីកអាជីវកម្មដោយខ្លួនដើម្បីចាប់យកឱកាសវិនិយោគជាមួយវិនិយោគិនបរទេស ហើយមានក្តី រំពឹងថានៅឆ្នំា២០២៣នេះចំនួនភ្ញៀវទេសចរចិន និងជួយឱ្យអាជីវកម្មរបស់ស្ត្រីក៏ដូចជាអាជីវកម្មផ្សេងទៀតអាចពង្រីកឬពង្រឹងខ្លួនបានប្រសើរឡើងវិញនៅពេលចិនបើកប្រទេសឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ឧកញ៉ា កែវ មុំ

លោកជំទាវ ឧកញ៉ា កែវមុំ ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាបានឱ្យដឹងថាក្នុងឆ្នំា២០២២កន្លងមកសន្ទុះនៃការប្រកបអាជីវកម្មរបស់សមាជិកសមាគមគឺនៅមានកម្រិតនៅឡើយដោយសាររងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ធ្វើឱ្យការប្រកបអាជីវកម្មបានត្រឹមតែទប់ទល់។

លោកជំទាវឧកញ៉ាមានប្រសាសន៍ថា«ចូលដល់ឆ្នាំ២០២៣នេះយើងសង្កេតឃើញប្រទេសចិនបានបើកទូលាយនិងឱ្យមានជើងហោះហើរឡើងវិញ អីចឹងយើងសង្ឃឹមថានឹងមានភ្ញៀវទេសចរចិនជាច្រើននិងចូលមកទស្សនានៅក្នុងប្រទេសកម្ពុជា ពិសេសនិងធ្វើឱ្យអាជីវកម្មរបស់ស្ត្រីអាចពង្រឹងនិងពង្រីកអាជីវកម្មរបស់ខ្លួនបានកាន់តែប្រសើរតាមរយៈភ្ញៀវទេសចរចិននេះ។ ប្រទេសកម្ពុជានិងចិនហាក់បីដូចជាបងប្អូនគ្នាអីចឹង ហើយអ្នកវិនិយោគរបស់ចិន កូរ៉េ ជប៉ុន អាមេរិករួមនិងវិនិយោគិននៅតាមបណ្តាប្រទេសផ្សេងៗទៀតបាននិងកំពុងសម្លឹងមកកាន់កម្ពុជាដែលមានសក្តានុពលលើការបណ្តាក់ទុនវិនិយោគ»។

លោកជំទាវ ឧកញ៉ាកែវមុំ ក្នុងនាមខ្ញុំជាប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាសូមអំពាវនាវទៅដល់សហគ្រិនស្ត្រីកម្ពុជាត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ត្រូវជឿជាក់លើខ្លួនឯង ហើយត្រូវខិតខំពង្រីកអាជីវកម្មដោយខ្លួនឯង។យើងត្រូវមានជំនឿចិត្តថាប្រទេសកម្ពុជាអច្ឆៈរិយៈ ជាប្រទេសសុវណ្ណភូមិ ដាក់ចុះដុះឡើង។ប្រទេសកម្ពុជាត្រូវបានអ្នកវិនិយោគនៅតាមប្រទេសជាច្រើនចូលមករកការវិនិយោគ អីចឹងវាជាឱកាសមួយសម្រាប់ចាប់ដៃគូរសហការជាមួយអ្នកវិនិយោគបរទេសដើម្បីពង្រីកនិងពង្រឹងអាជីវកម្មរបស់ខ្លួនបាន៕ អត្ថបទ៖ ឧកញ៉ា សារេត