ប្រូម៉ូសិនឈុតធំ! ឧកញ៉ា ឈឹម បញ្ញា ស្ថាបនិក បុរី ច័ន្ទ ខាស់សល ផ្តល់ជូនឡានស៊េរីថ្មីដល់អតិថិជនក្នុងឳកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ

ទិញលក់ អាជីវកម្ម

លោកឧកញ៉ា ឈឹម បញ្ញា អ្នកជំនួញផ្នែកអចលនទ្រព្យវ័យក្មេង និងជាស្ថាបនិក បុរី ច័ន្ទខាស់សល បានជ្រើសយកឡានសេរ៊ីថ្មីម៉ូដែល MG ZS 2022 ដើម្បីជាកាដូរពិសេសផ្តល់ជូនអតិថិជនសំរាប់ ប្រូម៉ូសិនក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនាពេលខាងមុខនេះ បើយោងតាមគណនីហ្វេសបុកផ្ទាល់របស់លោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រថយន្ត MG Zs 2022 ដែលលោកឧកញ៉ាជ្រើសរើសសម្រាប់អតិថិជននេះ កំពុងតែពេញនិយម និងរូបរាងទំនើបស័ក្ដិសមបំផុតសម្រាប់ការប្រើប្រាស់លក្ខណគ្រួសារ។

សំរាប់ការជាវផ្ទះប្រភេទណាមួយពី បុរី ច័ន្ទខាស់សល អតិថិជននឹងទទួលបានឡានសេរ៊ីថ្មីMG ZS 2022មួយគ្រឿងភ្លាម ព្រមទាំងការផ្តល់ជូនបន្ថែមជាច្រើនមុខទៀតដែលក្នុងនោះរួមមានប្លង់រឹង ទូរតាំងទូរទស្សន៏ ទូរតាំងបន្ទប់ទទួលភ្ញៀវ ទូរចង្រ្កានផ្ទះបាយ លើក្រោមមួយឈុត និងគ្រឿងជាច្រើនទៀត។

គួរបញ្ជាក់ផងដែរថា បុរី ច័ន្ទខាស់សល ផ្តល់ជូននូវផ្ទះបួនប្រភេទស្របតាមតំរូវការរបស់អតិថិជនដែលក្នុងនោះរួមមានប្រភេទផ្ទះអាជីវកម្ម វីឡាកូនកាត់ វីឡាភ្លោះ ផ្ទះល្វែង ដែលមានគុណភាពសំណង់រឹងមាំស្របតាមស្តង់ដារត្រឹមត្រូវតាមបច្ចេកទេស រចនាបថស្ថាបត្យកម្មមានភាពល្អប្រណិត ផ្តល់ជូននូវផាសុខភាពដល់ការរស់នៅរបស់អតិថិជន។

កាន់តែពិសេសជាងនេះទៀត បុរី ច័ន្ទខាស់សល មានទីតាំងស្ថិតនៅតំបន់ដែលមានសក្តានុពល ងាយស្រួលក្នុងការធ្វើដំនើរ ធ្វើអាជីវកម្ម ក៏ដូចជារស់នៅ ស្ថិតនៅលើផ្លូវ50ម (ផ្លូវក្រវ៉ាត់ក្រុងទី2) ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ 010 508080 / 095 508080 រឺ គ្រុបតេលេក្រាម https://t.me/BoreyChanCastle រឺ Facebook Page: https://www.facebook.com/boreychancastle។