អ្នកឧកញ៉ា ជៀម ផែន និងលោកជំទាវ ឧបត្ថម្ភថវិកាចំនួន ២ម៉ឺនដុល្លារ និងភេសជ្ជៈផោវើរេម ៤ពាន់កេស ជូនកងទ័ពការពារព្រំដែនកម្ពុជា

សមាគមឧកញ៉ាកម្ពុជា

អ្នកឧកញ៉ា ជៀម ផែន សមាជិកក្រុមប្រឹក្សាភិបាល នៃសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ (ក្រុមហ៊ុន CP&A Trading International Co., Ltd.) ប្រកាសឧបត្ថម្ភថវិកាចំនួន ២០,០០០ដុល្លារ និងភេសជ្ជៈផោវើរេម ៤,០០០កេស ជូនកងទ័ពការពារព្រំដែនកម្ពុជា-ថៃ ទិសទី១ ខេត្តព្រះវិហារក្នុងបុព្វហេតុការពារជាតិមាតុភូមិរបស់កម្ពុជា តបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា។ នេះបើតាមសមាគមឧកញ៉ាកម្ពុជា បានបង្ហើបឱ្យដឹង នៅរសៀលថ្ងៃទី០៣ ខែមិថុនានេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចូលរួមឧបត្ថម្ភថវិការបស់ អ្នកឧកញ៉ា ជៀម ផែន និងលោកជំទាវ ជាការចូលរួមចំណែកលើកទឹកចិត្តដល់កងទ័ពកម្ពុជា ដ៏អង់អាចក្លាហានរបស់កម្ពុជា ដែលកំពុងឈរជើងជាប់ជាប្រចាំដើម្បីការពារបូរណភាពទឹកដី នៅតាមបណ្តោយព្រំដែនកម្ពុជា-ថៃ។

សម្តេចតេជោ ហ៊ុន សែន តាមរយៈសេចក្តីថ្លែងការណ៍ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ បានអំពាវនាវប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមឧបត្ថម្ភតាមការស្ម័គ្រចិត្តដល់កងទ័ព ដើម្បីបង្ហាញពីភាពរួបរួមគ្នាជា ធ្លង់មួយនៃខឿនការពារជាតិកម្ពុជា។

ឆ្លៀតឱកាសនេះ យើងទាំងអស់គ្នា សូមបួងសួងដល់ ទេវតារក្សាទឹកដីនៃព្រះរាជាណាចក្រកម្ពុជា បុព្វបុរសខ្មែរគ្រប់ព្រះអង្គ និងវត្ថុសក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សាការពារកងទ័ពកម្ពុជារបស់យើង ឱ្យជួបប្រទះតែសេចក្តីសុខ ជៀសផុតពីជំងឺដង្កាត់ទាំងឡាយ ហើយឈ្នះអស់ខ្មាំងសត្រូវ៕