អ្នកឧកញ៉ា ហ៊ុន ឡាក់ រួមជាមួយអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូប ចូលរួមក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងស្ថាប័ន Asia Pacific (TOP Excellence) Committee (APC)

សមាគមឧកញ៉ាកម្ពុជា

នាព្រឹកថ្ងៃសៅរ៍ ទី១៣ ខែធ្នូ ឆ្នាំ២០២៥ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ រួមជាមួយអ្នកឧកញ៉ា និងឧកញ៉ាជាច្រើនរូបទៀតពីសមាគមឧកញ៉ាកម្ពុជា បានចូលរួមក្នុងជំនួបផ្គូផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា និងស្ថាប័ន Asia Pacific (TOP Excellence) Committee (APC) ដែលបានប្រព្រឹត្តទៅនៅអគារ Picasso City Garden រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាកិច្ចចាប់ផ្តើមតំណាងស្ថាប័ន APC បានធ្វើកិច្ចស្វាគមន៍ និងធ្វើបទបង្ហាញពាក់ព័ន្ធលើវិស័យ ហិរញ្ញវត្ថុ វិនិយោគ ថាមពលសូឡា សំណង់ ឧស្សាហកម្ម ក៏ដូចជាវិស័យផ្សព្វផ្សាយ និងព័ត៌មានជាដើម។

ជាមួយគ្នានេះ អ្នកឧកញ៉ា ហ៊ុន ឡាក់ ក៏បានធ្វើបទបង្ហាញសង្ខេបអំពីសាវតា នៃសមាគមឧកញ៉ាកម្ពុជា ដែលជាស្ថាប័នឯកជនប្រមូលផ្តុំដោយធុរជនដែលកំពុងវិនិយោគលើពហុវិស័យនិងបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិក៏ដូចជាបានបង្កើតការងាររាប់សែនកន្លែងជូនប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេស។ 

បន្ថែមពីលើនេះ អ្នកឧកញ៉ាអគ្គលេខាធិការបានសង្កត់ធ្ងន់ថា សមាគមឧកញ៉ាកម្ពុជា សូមស្វាគមន៍នូវកិច្ចសហប្រតិបត្តិការធុរកិច្ចរវាងស្ថាប័នទាំងពីរ ព្រមទាំងរីករាយក្នុងការសហការ និងជួយសម្របសម្រួលរាល់សកម្មភាពស្វែងរកដៃគូវិនិយោគរបស់ស្ថាប័ន APC នៅកម្ពុជាក្នុងគោលបំណងទាក់ទាញវិនិយោគិនចិនបន្ថែមទៀតដើម្បីឈានទៅរកការបង្កើតកាលានុវត្តភាពនៃការចាប់ដៃគូធុរកិច្ច និងពាណិជ្ជកម្មរវាងសមាជិករបស់ស្ថាប័នទាំងពីរនាពេលអនាគត ជាពិសេសជំរុញការវិនិយោគលើវិស័យដែលមានសក្តានុពលតែម្តង។