ឧកញ៉ា ទូច គីម និងលោកជំទាវ ឈួន ហ្លូរីណា ចូលរួមបរិច្ចាគថវិកា ១០,០០០ដុល្លារ តាមរយៈសមាគមឧកញ៉ាកម្ពុជា គាំទ្រយ៉ាងមោះមុតដល់វីរកងទ័ពជួរមុខ

សមាគមឧកញ៉ាកម្ពុជា

ឧកញ៉ា ទូច គីម សមាជិកសមាគមឧកញ៉ាកម្ពុជា និងលោកជំទាវ ឈួន ហ្លូរីណា (ក្រុមហ៊ុន គីម ម៉ិច ខនស្រ្តាក់សិន&អ៊ិនវេសមិន) បានចូលរួមបរិច្ចាគថវិកាចំនួន ១០,០០០ ដុល្លារអាម៉េរិក តាមរយៈសមាគមឧកញ៉ាកម្ពុជា ក្នុងបុព្វហេតុសេ្នហាជាតិមាតុភូមិដោយគាំទ្រយ៉ាងមោះមុត​ដល់វីរកងទ័ពដែលកំពុងប្រយុទ្ធការពារបូរណភាពទឹកដីតទល់សត្រូវឈ្លានពាន និងក្នុងគោលដៅមនុស្សធម៌ដើម្បីជួយដល់ប្រជាពលរដ្ឋភៀសសឹកពីតំបន់ជម្លោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព