គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ចូលរួម «ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៦» និង «វេទិកាវិនិយោគកម្ពុជា» នៅសាធារណរដ្ឋប្រជាមានិតចិន

សមាគមឧកញ៉ាកម្ពុជា

គណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ចូលរួមអមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ដ្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចូលរួម «ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវនិយោគ និងពាណិជ្ជកម្មលើកទី២៦» និង «វទិកាវនិយោតកម្ពុជា» នៅសាធារណរដ្ឋប្រជាមានិតចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងលិខិតអញ្ជើញរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការណែនាំពី លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា អ្នកឧកញ៉ា លាង ម៉េង អនុប្រធានទទួល បន្ទុកការងារសមាគមខែកញ្ញា បានចាត់តាំង អ្នកឧកញ៉ា គួន ធីតា អនុប្រធានសមាគម និងជាប្រធានគណៈកម្មការសុខាភិបាល និងឱសថ និងជាប្រធានអនុគណៈកម្មការទំនាក់ទំនង និងធុរកិច្ច ឱ្យដឹកនាំគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា ដើម្បីអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ចូលរួម «ពិព័រណ៍អន្តរជាតិចិនសម្រាប់ការវិនិយោគ និងពាណិជ្ជកម្មលើកទី២៦» នៅទីក្រុងសៀមិន និង «វេទិកាវិនិយោគកម្ពុជា» នៅទីក្រុងស៊ិនជិន ក្នុងបេសកកម្មទាក់ទាញ និងជំរុញវិនិយោគនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦។

សមាជិកគណៈប្រតិភូសមាគមឧកញ៉ាកម្ពុជា រួមមាន៖ អ្នកឧកញ៉ា អ៊ឹង លីហេង, ឧកញ៉ាបណ្ឌិត ត្រាំង លី, ឧកញ៉ា សូ សុខប៊ុនលីម, អ្នកឧកញ៉ា លី សុភាព, អ្នកឧកញ៉ា សួរ វីរៈ, ឧកញ៉ា លីវ ឃុងថៃ, ឧកញ៉ា សុខ បញ្ញារិទ្ធ និង លោក ខេន ញ៉ន។

ក្នុងបេសកកម្មនេះ គណៈប្រតិភូនឹងអមដំណើរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក្នុងជំនួបជាមួយថ្នាក់ដឹកនាំខេត្តហ៊្វូជៀន និងតំណាងក្រុមហ៊ុនធំៗ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងកសាងទំនុកចិត្តជាមួយសហគមន៍ធុរកិច្ចបរទេស។