ភ្នំពេញ៖ នាល្ងាចថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា អ៊ាន អេឡែន អនុប្រធានសមាគមទទួលបន្ទុកប្រចាំខែតុលា ដឹកនាំគណៈប្រតិភូសមាគម អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ ឧបាសក មាស សុផាត ដែលត្រូវជាឪពុកក្មេករបស់ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ សមាជិកសមាគមឧកញ៉ាកម្ពុជា នៅគេហដ្ឋាននៃសព។

ក្នុងវេលាដ៏សែនសោកសង្រេងនេះ អ្នកឧកញ៉ា អ៊ាន អេឡែន និងគណៈប្រតិភូសមាគម បានសម្តែងនូវសមានទុក្ខដ៏ក្រៀមក្រំ និងចូលរួមរំលែកមរណទុក្ខយ៉ាងជ្រាលជ្រៅជាមួយ ឧកញ៉ាបណ្ឌិត សេង វណ្ណារិទ្ធ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកបង្កើត ឪពុកក្មេក និងជីតាជាទីគោរពស្រឡាញ់ ដែលជាការបាត់បង់ដ៏ធំធេង និងមិនអាចកាត់ថ្លៃបាន។
ឧបាសក មាស សុផាត ត្រូវបានក្រុមគ្រួសារ ញាតិមិត្ត និងអ្នកជិតខាងគោរពរាប់អាន ក្នុងនាមជាមេគ្រួសារដ៏ឧត្តុង្គឧត្តម ដែលបានលះបង់កម្លាំងកាយ កម្លាំងចិត្ត និងពេលវេលាពេញមួយជីវិត ដើម្បីបំពេញតួនាទីជាឪពុក និងជីតាប្រកបដោយគុណធម៌ សង្គហធម៌ និងព្រហ្មវិហារធម៌ ជាគំរូដ៏ល្អប្រពៃសម្រាប់កូនចៅ និងអ្នកជុំវិញខ្លួន។
ក្នុងឱកាសដ៏សែនក្រៀមក្រំនេះ សមាគមឧកញ៉ាកម្ពុជា សូមចូលរួមរំលែកមរណទុក្ខដ៏ជ្រាលជ្រៅបំផុតជាមួយក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់គុណព្រះរតនត្រ័យ និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ សូមប្រោសប្រទានដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក មាស សុផាត បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។




















