នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វិរៈ ប៊ុនថាំ គ្រុប បានដឹកនាំកិច្ចសំណេះសំណាលជាមួយភ្នាក់ងារប្រចាំខេត្តបាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ និងប៉ៃលិន ដើម្បីពង្រឹងគុណភាពសេវាកម្ម និងជំរុញយុទ្ធសាស្ត្រទីផ្សារ។

ក្នុងឱកាសនោះដែរ អ្នកឧកញ៉ា បណ្ឌិត ក៏បានណែនាំអំពីផលិតផលថ្មី Vireak Buntham Food និងការចែកចាយតាមបណ្តាញភ្នាក់ងារ ព្រមទាំងបានស្តាប់សំណូមពរ មតិយោបល់ និងសំណួរពីភ្នាក់ងារ ដើម្បីរួមគ្នាពង្រឹងកិច្ចសហការ និងអភិវឌ្ឍសេវាកម្មឱ្យកាន់តែប្រសើរ។
ក្រុមហ៊ុនបានគូសបញ្ជាក់ថា កិច្ចសំណេះសំណាលនេះ គឺជាឱកាសសំខាន់ក្នុងការពង្រឹងទំនាក់ទំនងជាមួយបណ្តាញភ្នាក់ងារ និងរួមគ្នាលើកកម្ពស់គុណភាពសេវាកម្ម ដើម្បីផ្តល់បទពិសោធន៍កាន់តែល្អជូនអតិថិជន។
គួររំឭកថា កាលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ អ្នកឧកញ៉ា បណ្ឌិត សួរ វីរៈ ក៏បានដឹកនាំរៀបចំពិធីសំណេះសំណាល និងជួបជុំជាមួយភ្នាក់ងាររបស់ក្រុមហ៊ុនជាច្រើនរូប មកពី ខេត្តកណ្តាល ខេត្តកំពង់ឆ្នាំង ខេត្តកំពង់ស្ពឺ ខេត្តតាកែវ ខេត្តកំពត កែប ខេត្តព្រះសីហនុ និង ខេត្តកោះកុង ដើម្បីបង្កើនទំនាក់ទំនង ស្តាប់មតិយោបល់ និងពង្រឹងកិច្ចសហការផងដែរ៕





