ម្ចាស់ប្រេន EEw9 សម្រេចក្ដីបំណងក្នុងជីវិតថតចម្រៀងជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ 

កម្សាន្ត

អគ្គនាយិកាក្រុមហ៊ុន EEw9 ដែលគ្រប់គ្នាស្គាល់ច្បាស់ថា ម៉ាក់ អុីអុី បានសម្រេចក្ដីបំណងធំ ចូលរួមសម្ដែងរួមគ្នាក្នុង បទចម្រៀង MV របស់ផលិតកម្ម Galaxy Navatra លើកដំបូង ជាមួយកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ចាញ់តានៅអុឺរ៉ុប” ច្រៀងដោយ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ទើបចេញជាវីដេអូ MV ផ្លូវការក្រោមវត្តមានតារាសម្ដែងល្បីៗជាច្រើនរូប ក្នុងនោះគេក៏ឃើញមានវត្តមានរបស់ ម៉ាក់អុីអុី ម្ចាស់ប្រេនគ្រឿងសម្អាងកូរ៉េ EEw9 ចូលរួមសម្ដែងជាតួស្រីក្នុងចម្រៀងមួយបទនេះដែរ។ ម្ចាស់ប្រេនផលិតផលសម្អាង EEw9 បានបញ្ជាក់ថា ការមានឱកាសចូលរួមសម្ដែងជាមួយកំពូលតារាចម្រៀងលំដាប់ជួរមុខប្រចាំប្រទេសកម្ពុជា និងផលិតកម្មកាឡាក់សុី ណាវ៉ាត្រា គឺជាក្ដីបំណងធំមួយ ដែលខ្លួនធ្លាប់បានប៉ងប្រាថ្នាយូរមកហើយ។

បទចម្រៀង “ចាញ់តានៅអុឺរ៉ុប” ក៏ជាបទចម្រៀងដែលតែងនិពន្ធដោយ លោក យឹម តាស្រង់ អ្នកនិពន្ធចាស់វស្សាក្នុងព្រះរាជាណាចក្រកម្ពុជា។ ចម្រៀងមួយបទនេះ ក៏ជាចំណងដៃថ្មីសន្លាងមួយបន្ថែមទៀត របស់ផលិតកម្ម Galaxy Navatra ដើម្បីជាចំណងដៃដល់អ្នកគាំទ្រ និងចូលរួមអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ។

ចង់ជ្រាបច្បាស់ពីអត្ថន័យ និងសកម្មភាពសម្ដែងរបស់ម្ចាស់ប្រេន EEw9 សម្ដែងកាយវិការួមគ្នាជាមួយកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ យ៉ាងណានោះ សូមទស្សនាចម្រៀងខាងក្រោម៖