កំពូលតារាចម្រៀង ព្រាប សុវត្ថិ ធ្វើការប្រគុំតន្ត្រីដែលចូលរួមពីតួកម្រិតអាស៊ី

កម្សាន្ត

កំពូលតារាចម្រៀង ព្រាប សុវត្ថិ និងកំពូលតារាចម្រៀងប្រចាំផលិតកម្ម Galaxy Navatra ព្រមទាំងកំពូលតារាចម្រៀងមកពីប្រទេសថៃ និងឥណ្ឌូនេស៊ីជាច្រើនរូប នឹងរៀបចំការប្រគុំតន្ត្រីដ៏ធំនៅលើទឹកដីកូរ៉េ ក្នុងមហាព្រឹត្តិការណ៍ Asia Concert Korea រយៈពេល២ថ្ងៃ គឺនៅ ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មហាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺជាការរៀបចំដោយក្រុមហ៊ុនស្រាបៀរ Tiger និងក្រុមហ៊ុន Asia Network ដែលមានសិល្បករល្បីៗចូលរួមពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពូល តារាចម្រៀង ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង តន់ ចន្ទសីម៉ា កំពូល តារាចម្រៀង ខេម លោក Tempo Tris។ តារាចម្រៀងមកពីថៃ លោក Tik Shiro តារាចម្រៀង លុកធុង កូនកាត់ លោក hyper។ ចំណែក តារាចម្រៀងមកពីប្រទេសឥណ្ឌូនេស៊ី Siti Badriah, CHEA YOUBI ដែលមានទីតាំងនៃការប្រគុំតន្ត្រី Asia Concert Korea ស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

សម្រាប់អ្នកទិញសំបុត្រមុនថ្ងៃកម្មវិធីបញ្ចុះតម្លៃ 50%គឺ សល់តម្លៃ 75,000 wonសូមពុកម៉ែបងប្អូនទាក់ទងតាមលីង kakao tallk ឬតេឡេក្រាម និងផ្ទេរលុយតាមលេខកុងខាងក្រោម។សំបុត្រឌីជីថលមានដាក់លក់ក្នុង APP និង Website LIVE. ជាផ្លូវការហើយ។• ទិញតាម APP LIVE.៖ https://wonderpass.asia/event/asia_concert_korea• ទិញតាម WEBSITE LIVE.៖ https://live.wonderpass.asia

🗓 ថ្ងៃទី 29 និង 30 ខែកញ្ញា ឆ្នាំ២០២៣⏱ចាប់ពីម៉ោង ២:00 ថ្ងៃត្រង់📍រីសត LA VIE D’OR286 Seja-Ro, Jeongnam-Myron, Hwaseong-Si, Gyeonggi-Do, Korea 🎟ប្រភេទសំបុត្រ៖ • ថ្ងៃទី១ | តម្លៃ ៦០ ដុល្លារ • ថ្ងៃទី២ | តម្លៃ ៦០ ដុល្លារ ***សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក៖[email protected]☎️ 093 457 773(ឥតគិតថ្លៃ) 1800 21 7277