បង្ហាញទីតាំងដ៏អស្ចារ្យ Asia Concert របស់ក្រុមហ៊ុន Heneiken Korea ប្រជុំទៅដោយកំពូលតារាចម្រៀងល្បីៗ៣ប្រទេស ចាប់ផ្តើមស្អែកនេះ

កម្សាន្ត

ដូចការគ្រោងទុក ព្រឹត្តិការណ៍ដ៏អស្ចារ្យ ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea ដែលប្រមូលផ្តុំដោយកំពូលតារាចម្រៀងល្បីៗចំនួន ៣ប្រទេសកម្ពុជា ថៃ និងឥណ្ឌូនេស៊ី នឹងត្រូវចាប់ផ្ដើមនាថ្ងៃស្អែក ទី២៩ ខែកញ្ញានេះហើយ ស្ថិតនៅ Laviedor Resort លើដីប្រទេសកូរ៉េ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅថ្ងៃនេះ ក្រុមការងារកំពុងមមាញឹករៀបចំឆាកប្រគុំតន្រ្តីដ៏អស្ចារ្យ ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea សម្រាប់ត្រៀមស្វាគមន៍ទទួលបងប្អូនរាំលេងកម្សាន្តជាមួយទិដ្ឋភាពដ៏ល្អឥតខ្ចោះជាមួយកំពូលតារាចម្រៀងល្បីៗជួរមុខលំដាប់ប្រទេស គឺកម្ពុជា ថៃ និងឥណ្ឌូនេស៊ី ចំនួន២ថ្ងៃជាប់គ្នា នៅថ្ងៃទី២៨-២៩ ខែកញ្ញាស្អែកនេះតទៅ។

នៅក្នុងព្រឹត្តិការណ៍ Asia Concert Korea នេះនឹងមានវត្តមានពីកំពូលតារាចម្រៀង ព្រាប សុវត្ថិ, ខេមរៈ សិរីមន្ត, តន់ ចន្ទសីម៉ា, ខេម, Tempo Tris និងកំពូលតារាចម្រៀងមកពីថៃ លោក Tik Shiro, កញ្ញា Yinglee Srijumpol, លោកលុកធុង កូនកាត់ hyper ព្រមទាំងកំពូលតារាចម្រៀងជួរមុខមកពីប្រទេសឥណ្ឌូនេស៊ី កញ្ញា Siti Badriah  និង Ghea Youbi ជាដើម។

ការប្រគុំតន្រ្តី ASIA CONCERT របស់ក្រុមហ៊ុន Heneiken Korea ចាប់ពីស្អែកជាមួយកំពូលតារា ៣ប្រទេសរួមគ្នា សំបុត្រទស្សនាត្រឹមតែ ៣ម៉ឺនវុនតែប៉ុណ្ណោះរាំលេងសប្បាយចាប់ពីម៉ោង២រសៀលរហូតដល់ម៉ោង ១០យប់។

ទីតាំង

 라비돌 리조트

경기 화성시 정남면 세자로 286

(병점역 3번출구 버스있습니다) https://maps.app.goo.gl/HTUwmjFyaJtMiKHy8

Tel: 010-4340-2303