The Premier Chinese Restaurant ភោជនីយដ្ឋានម្ហូបចិន រសជាតិដើម ចម្អិនដោយចុងភៅមកពីទីក្រុងគ័ងចូវ ប្រទេសចិនបើកដំណើរការថ្មីៗ មានអ្វីពិសេស?

កម្សាន្ត

ភោជនីយដ្ឋានចិនលំដាប់ផ្កាយ The Premier Chinese Restaurant កំពុងមានវត្តមាននៅកណ្ដាល​ក្រុងភ្នំពេញ ជាមួយនឹងសេវាកម្មដ៏ល្អប្រណីត និងមានផាសុកភាពបំផុត ស៊ីដាច់គេនៅប្រទេសកម្ពុជា បានបើកដំណើរការសេវាកម្មម្ហូបអាហារចិនរសជាតិដើម ចម្អិនដោយស្នាដៃចុងភៅជនជាតិដើមមកពីទីក្រុងគ័ងចូវ ប្រទេសចិន ផ្ទាល់តែម្ដង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភោជនីយដ្ឋាន The Premier Chinese Restaurant មានរសជាតិ​ម្ហូបអាហារបែបចិនច្រើនមុខ ដែលចម្អិន ដោយចុងភៅចិនផ្ទាល់ប្រមាណ ៣០នាក់ ទៅតាមមុខជំនាញរៀងៗខ្លួន ដូច្នេះអតិថិជននឹងទទួលបាននូវរសជាតិអាហារចិនពិតៗ រសជាតិម្ហូបដើម។ បន្លែ ត្រី សាច់ ត្រូវបានជ្រើសរើសយកគុណភាពខ្ពស់បំផុត ចុងភៅមកពីទីក្រុងគ័ងចូវប្រទេសចិន។ ចំណែកនៃរូបមន្តទឹកស៊ុបវិញ​ កាន់តែធានាបាននូវរសជាតិដើម ដែលពេញនិយមបំផុតក្នុងប្រទេសចិន។ រាល់បន្លែ ត្រី សាច់ និងគ្រឿងផ្សំផ្សេងៗ នាំចូលពីកសិដ្ឋានធម្មជាតិក្នុងស្រុក និងក្រៅប្រទេស ដែលធានាបាននូវរសជាតិម្ហូបអាហារចិនដ៏មានឱជារសដើម ប្លែកខុសពីរសជាតិម្ហូបចិននៅកន្លែងផ្សេងៗ ដែលលោកអ្នកធ្លាប់ញាំ។

ចំណែកឯបន្ទប់ទទួលទានអាហារវិញ រឹតតែពិសេសលើសគេ! ភោជនីយដ្ឋាន The Premier Chinese Restaurant មានបន្ទប់ច្រើនជម្រើសជូនភ្ញៀវ ដូចជា៖ បន្ទប់ VIP ខ្នាតតូចល្មម សម្រាប់ទទួលភ្ញៀវបាន ១០នាក់ និងបន្ទប់ធំអាចទទួលភ្ញៀវដល់ ១៥នាក់ ថែមទាំងអាចភ្ជាប់បន្ទប់បញ្ចូលគ្នា ស្វាគមន៍ភ្ញៀវបាន​រហូតដល់ ៦០នាក់ ថែមទៀតផង។ បន្ទប់បដិសណ្ឋារកិច្ចភ្ញៀវ ច្រើនជម្រើស ប្រកបឯកជនភាព ផាកសុខភាព និងប្រណីតភាព ពោរពេញដោយភាពបត់បែប បំពេញបានគ្រប់តម្រូវការរបស់អតិថិជនទាំងអស់នេះហើយ ធ្វើឱ្យភោជនីយដ្ឋានម្ហូបចិនលំដាប់ផ្កាយ The Premier Chinese Restaurant ស័ក្តិសមឥតខ្ចោះ ដំបូងគេនៅរាជនីភ្នំពេញ។

The Premier Chinese Restaurant , មានចំណតរថយន្តធំទូលាយ អាចចតបានរហូតដល់ ២៥០គ្រឿង ដោយសុវត្ថិភាព។ ភោជនីយដ្ឋានចិនលំដាប់ផ្កាយ The Premier Chinese Restaurant មានទីតាំងនៅទល់មុខផ្សារទំនើប អុី អន សែនសុខ។ បើកដំណើរការ ២វេន គឺពេលថ្ងៃត្រង់ពីម៉ោង ១១ និង ៣០នាទី រហូតដល់ម៉ោង ២ និង ៣០នាទី និងពេលល្ងាច បើកដំណើរការពីម៉ោង ៦ល្ងាច រហូតដល់ម៉ោង ១០ និង៣០នាទី យប់។

ទំនាក់ទំនងកក់តុតាមរយៈលេខទូរស័ព្ទ៖ 092 666 877/015 666 877/097 5666 877

ទីតាំង៖ ភោជនីយដ្ឋាន The Premier Chinese Restaurant