ចូលឆ្នាំថ្មីបានបញ្ចប់ តែការប្រគំតន្រ្តីដ៏កក្រើកមួយនេះ នៅតែបន្តជួបបងប្អូនអ្នកភ្នំពេញសប្បាយជុំគ្នា !

កម្សាន្ត

ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិទើបតែបញ្ចប់ប៉ុន្តែសម្រាប់ការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅមិនទាន់បញ្ចប់ទេ ផ្ទុយទៅវិញកម្មវិធីនៅតែបន្តស្វែងរកភាពសប្បាយរីករាយជូនពុកម៉ែបងប្អូនជាបន្តទៀត ជាក់ស្តែងសម្រាប់ចុងសប្តាហ៍នេះ GANZBERG PREMIUM IDOL TOUR CONCERT ត្រៀមជួបជាមួយបងប្អូននៅភ្នំពេញតែម្តង ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោយសប្បាយជុំគ្រួសារក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ពេលនេះដល់ពេលដែលត្រូវត្រឡប់ទៅបំពេញការងារវិញហើយដើម្បីរកប្រាក់ចំណូលសម្រាប់ជីវភាពគ្រួសារ ធ្វើការផង សប្បាយផង ដើរលេងផងទើបជីវិតមានន័យ ។

សម្រាប់ចុងសប្តាហ៍នេះបងប្អូនទស្សនិកជននៅតែបន្តស្វែងរកភាពសប្បាយរីករាយជាបន្តទៀតជាមួយការប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT ដែលត្រៀមនឹងរៀបចំឡើងនៅទល់មុខផ្សារត្រពាំងថ្លឹង ផ្លូវវេងស្រេង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ភ្នំពេញយើងនេះ ជាក់ស្តែង នៅថ្ងៃទី ២៤ ខែ មេសា ឆ្នាំ ២០២៦ ជួបជាមួយកំពូលតារាចម្រៀង ខេមរៈ សិរីមន្ត , ខេម , ខាន់ ជេមស៌, ខាត់ សួស្តី , អេមមី និងតារាចម្រៀងជាច្រើនរូបទៀត ។ ដោយឡែកនៅថ្ងៃទី ២៥ ខែ មេសា ឆ្នាំ ២០២៦ ឯណោះវិញ ជួបជាមួយតារាចម្រៀង គូម៉ា , Tempo និងតារាចម្រៀងផ្សេងៗទៀតប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ។

កំពូលតារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីសម្តែងនិងច្រៀងជូនបងប្អូនទស្សនិកជនទស្សនា និងរាំលេងកម្សាន្តជុំគ្នា មិនឱ្យចាញ់ក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីខ្មែរឡើយ ។

ក្រេបរសជាតិស្រាបៀរ GANZBERG ដ៏ឈ្ងុយឆ្ងាញ់កម្រិតពិភពលោក នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី GANZBERG PREMIUM IDOL TOUR CONCERT នៅទីក្រុងភ្នំពេញទាំងអស់គ្នារយៈពេល២ថ្ងៃជាប់គ្នា ។ ចូលរួមការប្រគំតន្រ្តីដោយឥតគិតថ្លៃ គ្រាន់តែណាត់មនុស្សជាទីស្រឡាញ់ មិត្តភក្តិ និងបងប្អូនជុំគ្នារាំសប្បាយនាចុងសប្តាហ៍ ៕