អ្នកខេត្តពោធិ៍សាត់ដឹងតែសប្បាយហើយ ថ្ងៃនេះនិងថ្ងៃស្អែកសុទ្ធតែកំពូលតារាចម្រៀងទៅច្រៀងនៅទីនោះ

កម្សាន្ត

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តពោធិ៍សាត់ហើយនៅសប្ដាហ៍នេះ ដោយការប្រគំតន្ត្រី ខ្នាតយក្សមួយនេះ នឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួងមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ២៧ និង ២៨ ខែមករា ឆ្នាំ២០២៤ នេះ ដែលមានទីតាំង នៅទីលានតារាងបាល់ទាត់ ខេត្ត ពោធិ៍សាត់ ចាប់ពីម៉ោង ០៨:០០ យប់ ដល់ម៉ោង១១:៣០យប់ ។

កំពូល តារាចម្រៀងដែល នឹងចូលរួមច្រៀង មានដូចជា កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក Tempo Tris, លោក គូម៉ា, កញ្ញា ខាត់ សួស្តី, លោក K-LA, កញ្ញា ហ៊ិន លីដា, លោក វង្ស ថាណាន់, លោក ពូ និងលោក យឿន ពិសី ។

ក្រៅ ពីការប្រគុំតន្ត្រី របស់តារាចម្រៀង ដែល បានរៀបរាប់ ខាងលើ ក៏ មានអមមកជាមួយការសម្ដែងshowពិសេសៗ ព្រមទាំងមាន DJ ដើម្បីបង្កើនភាពសប្បាយរីករាយ ជាមួយចង្វាក់ភ្លេង EDM នៅលើឆាកតន្រ្តីដ៏ធំសម្បើម បច្ចេកទេសSoundទំនើបចុងក្រោយ និងភ្លើងចម្រុះពណ៏ ដ៏អស្ចារ្យ ដែលមិនធ្លាប់មានពីមុន ។ ព្រឹត្តការណ៍ដ៏អស្ចារ្យនេះ បងប្អូនអាចចូលរួមដោយសេរី ៕