កំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនរូប ត្រៀមខ្លួនអង្រួនបេះដូងបងប្អូនស្រុកមោងឬស្សី ខេត្តបាត់ដំបង

កម្សាន្ត

មហាព្រឹត្តការណ៍ប្រគំតន្រ្តីប្រចាំប្រទេស Exprez Tour Concert របស់ ក្រុមហ៊ុនខ្មែរ ប៊ែវើរីជីស សហការជាមួយផលិតកម្មដ៏ធំ Galaxy Navatra បានធ្វើដំណើរមកដល់ខេត្តបាត់ដំបងហើយនៅសប្ដាហ៍នេះ  ដោយការប្រគំតន្ត្រី ខ្នាតយក្សមួយនេះនឹងនាំយកកំពូលតារាចម្រៀងប្រចាំប្រទេសជាច្រើនដួងមកអង្រួនឆាក បង្កើតទស្សនីយភាពដ៏អស្ចារ្យ បម្រើអារម្មណ៍ពុកម៉ែបងប្អូន អាចចូលរួមទទួលយកភាពសប្បាយរីករាយ និងរាំលេងកម្សាន្ត ជាមួយនឹង ចង្វាក់ភ្លេងគ្រប់ស្ទាយ ព្រមទាំងបានជួបជាមួយអាយដលជាច្រើនដួងផងដែរ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កំពូល តារាចម្រៀងដែល នឹងចូលរួមច្រៀង មានដូចជា  កំពូលតារាចម្រៀងប្រចាំប្រទេស លោក ព្រាប សុវត្ថិ, លោក ឧកញ៉ា ខេមរៈ សិរីមន្ត, លោក ខេម, កញ្ញា តន់ ចន្ទសីម៉ា និងតារាចម្រៀងជាច្រើនរូបទៀត រួមមាន លោក ខាន់ ជេមស៌, លោក សុវត្ថិ មុនីវណ្ណ, លោក K-LA, កញ្ញា អ៊ុក សុវណ្ណារី, ក្រុមBGB, កញ្ញាអេមមី, កញ្ញា Na Na , កញ្ញាឡុង លក្ខិណា។

ការប្រគំតន្រ្តីនឹងចាប់ផ្ដើមនៅថ្ងៃទី ០៣ និង ០៤ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ ដែលមានទីតាំងនៅដីឡូតិ៍ ជិតផ្សាររាត្រី ស្រុកមោងឫស្សី ខេត្តបាត់ដំបង ចាប់ពីម៉ោង ០៨:០០ យប់ ដល់ម៉ោង១១:៣០យប់។ ព្រឹត្តការណ៍នេះចូលរួមដោយសេរី ៕