ចេញផ្លូវការហើយ! ចម្រៀងថ្មីរសនិយមប្លែក Feel Like This របស់សុវត្ថិមុន្នីនាគ

កម្សាន្ត

បើមិនប្លែក មិនថ្មី គឺមិនមែនសុវត្ថិមុន្នីនាគនោះទេ! ថ្មីៗនេះ សុវត្ថិមុន្នីនាគ បានចេញបទចម្រៀងថ្មីមួយបទទៀតជាផ្លូវការហើយ គឺបទ Feel Like This បន្ទាប់ពីទទួលបានការគាំទ្រច្រើនពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឆ្លងកាត់ការបណ្ដុះបណ្ដាលយ៉ាងយកចិត្ដទុកដាក់ពីសាលាតន្រ្ដីនៅសហរដ្ឋអាមេរិក បទចម្រៀងមួយបទៗដែល N.Jonh ចេញគឺក្រឡុកឆាកអន្ដរជាតិតែម្ដង ពោលគឺ N.Jonh តែងតែបង្កប់ទៅដោយរសជាតិថ្មី ស្ដាយថ្មីប្លែក ទាំងសិល្បៈនៃការសម្ដែង និងទឹកដមចម្រៀងគឺពោរពេញដោយថាមពលតែម្ដង។

ក្រោយ N.Jonh ចេញបទ Feel Like This គឺមានការគាំទ្រខ្លាំងតែម្ដង ជាពិសេសសូម្បីតែលោកឧកញ៉ា ព្រាប សុវត្ថិ ក៏បានបង្ហោះសារជូនពរ និងបង្ហាញមោទនភាពលើកូនប្រុសផងដែរ។ លោកឧកញ៉ា បានលើកឡើងថា « អបអរសាទរការចេញបទថ្មីរបស់កូនប្រុស! លោកពុកជូនពរ និងឈរនៅពីក្រោយផ្ដល់កម្លាំងចិត្ដឱ្យកូនសម្រេចតាមក្ដីប្រាថ្នា»។

បើក្រឡេកមកមើលចំណាប់អារម្មណ៍របស់មហាជនវិញ គឺថា លាន់មាត់គ្រប់គ្នាស្រែកថា «Wow» តែម្ដង ដោយមានអ្នកខ្លះលើកឡើងថា «ពីរោះណាស់បង, I Like your voice, Good Song, ឡូយអស់ទាស់, ឡូយណាស់ បទសុទ្ធតែពីរោះ, ស្រឡាញ់បងខ្លាំងៗ ក្បាច់រាំ សំឡេងដូចម៉ៃឃ័រជែកសាន់, គាំទ្រក្មួយប្រុសពេញបេះដូង សូមព្រះប្រទានពរក្មួយមានជោគជ័យគ្រប់ភារកិច្ច,….»។

តស់! ចង់ដឹងថា បទ Feel Like This របស់ N.Jonh ពីរោះយ៉ាងណានោះ សូមស្ដាប់ និងទស្សនាទាំងអស់គ្នា!