ត្រៀមខ្លួនហ្វេនហ្វេន ! Ganzberg Premium Idol Tour Concert នឹងទៅអង្រួនបេះដូងអ្នកស្វាយអន្ទរ ខេត្តព្រៃវែង នៅចុងសប្តាហ៍នេះហើយ

កម្សាន្ត

ត្រៀមខ្លួនហ្វេនហ្វេនអ្នកស្វាយអន្ទរ កំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ជាច្រើនរូបនឹងទៅអង្រួនឆាក Ganzberg Premium Idol Tour Concertហើយនៅចុងសប្តាហ៍នេះ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

វត្តមានតារាចម្រៀងល្បីៗដែលនឹងត្រៀមទៅអង្រួនឆាក Ganzberg Premium Idol Tour Concert រួមមានកំពូលតារាចម្រៀង ព្រាប សុវត្ថិ , លោក ខេម ,លោក គូម៉ា , លោក Tempo Tris ,កញ្ញា អុីវ៉ា ,លោក សុវត្ថិ មុនីវណ្ណ ,លោក សុវត្ថិ សិរីវុឌ្ឍ,កញ្ញា សុខុម រចនា,លោក វង្ស ថាណាន់, លោក K-LA,កញ្ញា ធីតា ដាវីកា និងលោក Young $pider តារាចម្រៀងទាំងអស់បានត្រៀមខ្លួនរួចរាល់ហើយដើម្បីសម្តែងជូនបងប្អូនទស្សនិកជនទស្សនានិងរាំលេងកម្សាន្ត ទាំងបទចម្រៀង ក៏ដូចជាក្បាច់រាំងប្លែករួមជាមួយការសម្តែងនានា ដើម្បីបង្កើតបរិយាកាសឱ្យកាន់តែសប្បាយរីករាយ ។

Ganzberg Premium Idol Tour Concert នឹងរៀបចំឡើងចំនួនពីរថ្ងៃ គឺនៅថ្ងៃទី១២-១៣ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង ៨ យប់ ដែលមានទីតាំងនៅខាងលិចរង្វង់មូល ស្វាយអន្ទរ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ ព្រឹត្តិការណ៍ប្រគំតន្រ្តី Ganzberg Premium Idol Tour Concert នាំជូនដោយស្រាបៀរGanzberg និង ផលិតកម្មហ្គាឡាក់ស៊ី ណាវ៉ាត្រាកុំភ្លេច ! ជូបគ្នាអ្នកខេត្តព្រៃវែង ៕