ដោយសារជាប់ចិត្ត ជាប់ស្នេហ៍ ជាប់បេះដូង អ្នកកំពង់ចាម ពេកខ្លាំងពេក នៅចុងសប្តាហ៍នេះព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងបន្តជួបជាមួយពុកម៉ែបងប្អូនទស្សនិកជននៅទីនោះជាថ្មីម្តងទៀត ទៅតាមសំណូមពរ ។

ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT ទើបតែបញ្ចប់នៅ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយក៏បានបន្តដំណើរទៅក្រុងកំពង់ចាម ជាបន្តទៀតនៅបំណាច់ខែ មករា នេះ ដើម្បីនាំអារម្មណ៍ថ្មីប្លែកចែកររំលែកដល់ពុកម៉ែបងប្អូនដែលស្នេហាវិស័យចម្រៀង ។ តារាចម្រៀងដែលនឹងជួបពុកម៉ែបងប្អូននៅថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០២៦ នៅក្នុងព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT រួមមានកំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត , លោក ខេម ព្រមទាំងតារាចម្រៀងជាច្រើនរូបទៀត។ ដោយឡែកនៅថ្ងៃទី ១ ខែ កុម្ភះ ឆ្នាំ ២០២៦ឯណោះវិញជួបជាមួយកំពូលតារាចម្រៀង លោក ព្រាប សុវត្ថិ , លោក ខាន់ ជេមស៌ , លោក គូម៉ា និង សុវត្ថិ មុនីវណ្ណ …ព្រមទាំងតារាចម្រៀងវ័យក្មេង សំឡេងពិរោះជាច្រើនរូបទៀត ។
សម្រាប់ទីតាំងនៅក្នុងការប្រគំតន្រ្តី DAZZ CHARITY CONCERT នឹងរៀបចំឡើងនៅបរិវេណដីឡូតិ៍មុខសួនកំពង់រង់ចាំ កោះពេជ្រ ក្រុងកំពង់ចាម ខេត្តកំពង់ចាម ។ បងប្អូនអាចចូលរួមទស្សនាដោយសេរី ។
ព្រឹត្តិការណ៍ប្រគំតន្រ្តី DAZZ CHARITY CONCERT រៀបចំឡើងដើម្បីចូលរួមផ្សព្វផ្សាយពីសិល្បៈតន្ត្រី និងបន្តបើកឱកាសការងារដល់សិល្បករ-សិល្បការិនី និងរក្សាចរន្តសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ។ តន្រ្តី ១ពាន់លានរៀលដើម្បីសប្បុរសធម៌ ។ ។ DAZZ Charity Concertថាមពលនៃសម្លេងខ្មែរតែមួយ ។ កុំភ្លេចចូលរួមទស្សនាការប្រគំតន្រ្តី DAZZ CHARITY CONCERT ឱ្យបានច្រើនកុះករ ដើម្បីផ្តល់កម្លាំងចិត្តដល់សិល្បករទាំងអស់ ជាពិសេសបានជួប និងថតរូបផ្ទាល់ជាមួយ Idol នៅក្នុងចិត្ត ៕






