ថ្ងៃនៃក្តីស្រឡាញ់និងបុណ្យចូលឆ្នាំចិនមកទទួលកាដូទាំងអស់គ្នាពីព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក្នុងទឹកដីស្រុកជើងព្រៃ !

កម្សាន្ត

ថ្ងៃបុណ្យនៃក្តីស្រឡាញ់និងបុណ្យចូលឆ្នាំប្រពៃណីចិន នឹងឈានចូលមកដល់នាពេលប៉ុន្មានថ្ងៃនេះហើយ ហើយព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក៏មានកាដូពិសេសៗជាច្រើនដើម្បីចែករំលែកដល់អ្នកគាំទ្រនៅលើទឹកដីស្រុកជើងព្រៃ ខេត្ត កំពង់ចាម ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ការប្រគំតន្រ្តី EXPREZ CHARITY CONCERT កាន់តែផ្ទុះនិងមានការចាប់អារម្មណ៍ខ្លាំងពីមហាជនទាំងក្មេងទាំងចាស់ ជាក់ស្តែងរាល់ពេលដែលកម្មវិធីចាប់ផ្តើមម្តងៗម្នាក់បានចូលរួមដោយក្តីរីករាយ ថែមទាំងបានជួបជាមួយ Idol នៅក្នុងដូងចិត្តរបស់ពួកគេផ្ទាល់ផងដែរ ។

សម្រាប់ការប្រគំតន្រ្តី EXPREZ CHARITY CONCERT នៅចុងសប្តាហ៍នេះនឹងរៀបចំឡើងនៅភូមិប៉ាណា ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពង់ចាម នៅថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២៦ដោយជួបជាមួយកំពូលតារាចម្រៀងល្បីៗប្រចាំនៅក្នុងផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា ដូចជា ឧកញ៉ា ខេមរៈ សិរីមន្ត និងលោក ខេម ព្រមទាំងតារាចម្រៀងវ័យក្មេងសំឡេងពិរោះជាច្រើនរូបទៀត ដែលត្រៀមនឹងអង្រួនឆាកតន្រ្តី EXPREZ CHARITY CONCERT ឱ្យកក្រើកមេឃរញ្ជួយដី ។

ដោយឡែកអ្វីដែលកាន់តែពិសេសនោះគឺថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២៦ វិញ នឹងជួបជាមួយកំពូលតារាចម្រៀង ព្រាប សុវត្ថិ , កញ្ញា តន់ ចន្ទសីម៉ា, លោក គូម៉ារួមជាមួយតារាចម្រៀងវ័យក្មេងជាច្រើនរូបទៀត ។

សល់តែប៉ុន្មានថ្ងៃទៀតដល់ថ្ងៃនៃក្តីស្រឡាញ់និងបុណ្យចូលឆ្នាំចិនហើយ កុំភ្លេចមកទទួលកាដូទាំងអស់គ្នាពីព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ក្នុងទឹកដីស្រុកជើងព្រៃ ខេត្តកំពង់ចាម រយៈពេល២ថ្ងៃជាប់ៗគ្នា និងចូលរួមទស្សនាដោយសេរី មិនមានការទិញសំបុត្រឡើយ ។

រីករាយថ្ងៃនៃក្តីស្រឡាញ់ បង្ហាញពីក្តីស្រឡាញ់របស់អ្នករាល់គ្នាជាមួយនិងព្រឹត្តិការណ៍ប្រគំតន្រ្តី EXPREZ CHARITY CONCERT ។ ១ពាន់រៀលដើម្បីសប្បុរសធម៌ ដើម្បីប្រមូលថវិការទៅជួយជួសជុល និងកសាងសាលារៀនដែលរងការខូចខាតតាមតំបន់ព្រំដែន ៕