តារាចម្រៀងលោក កែវ វាសនា បានបើកសម្ពោធហាងជូនប្រពន្ធ កាលពីល្ងាចមិញនេះ ដោយបានអញ្ជើញឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាប្រធានគណៈធម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ជាភ្ញៀវកិត្តិយសក្នុងការកាត់ខ្សែបូផងដែរ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានសរសើរ លោក កែវ វាសនា ថា តារាចម្រៀងរូបនេះ ចេះរកប្រពន្ធបានល្អណាស់ ទាំងឆ្លាតទាំងស្អាត ពូកែរកស៊ី។
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcecfe4615_1579142820_medium.jpg)
ហាងដែលតារាចម្រៀងលោក កែវ វាសនានឹងភរិយា បើកសម្ពោធខាងលើ គឺជា មុខជំនួញនាំចូលផលិតផលគ្រឿងខូស្មិកទិក ជ្រកក្រោមស្លាកឈ្មោះក្រុមហ៊ុន chy chy lim co.,lt ដែលជាក្រុមហ៊ុនផ្លូវការរបស់អ្នកទាំងពីរតែម្ដង។ តាមការបញ្ជាក់មុនថ្ងៃសម្ពោធជាផ្លូវការ ផលិតផលដែលផលិតនៅប្រទេសថៃនេះ បានចរាចរណ៍លើទីផ្សារកម្ពុជាជាច្រើនខែហើយ ព្រមទាំងមានតំណាងចែកចាយជាច្រើនពាន់នាក់រួចមកហើយ។ តាមការបង្ហើបពីសាមីខ្លួន មុខជំនួញ១នេះប្រើទុនប្រហែលជិត៣០ម៉ឺនដុល្លារឯណោះ ហើយទុនវិយោគអាចនឹងកាន់តែមានចំនួនច្រើនជាងនេះថែមទៀត ត្បិតអីអ្នកទាំង២គ្រោង នាំចូលផលិតផលជាច្រើនមុខទៀត ពីបរទេស ដើម្បីបំពេញតម្រូវការអតិថិជន។
![](https://www.oknha.news/wp-content/uploads/2020/01/5e1fced2242a9_1579142820_medium.jpg)
អ្វីដែលកាន់តែធ្វើឲ្យប្រពន្ធតារាចម្រៀងរូបនេះរំភើបនោះថែមទៀតនោះ មុនថ្ងៃបើកសម្ពោធហាងតែប៉ុន្មានថ្ងៃ លោកបានទិញរថយន្តLexus 570 ស៊េរី2019 ថ្មីស្រឡាងជូនប្រពន្ធ ធ្វើឲ្យប្រពន្ធពេញចិត្តស្ដូកតែម្ដង។ កែវ វាសនា និយាយថា Lexus 570 ស៊េរី2020 ប្រពន្ធស្រលាញ់ជាយូរមកហើយ អីចឹងត្រូវតែ បំពេញបំណងជូនគាត់។
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcee82e714_1579142880_medium-1.jpg)
លោក កែវ វាសនា និយាយថា ដោយសារតែមុខរបរខាងលើ ងាយស្រួលហើយទីផ្សារនៅក្នុងប្រទេសកម្ពុជា កំពុងតែពេញនិយមខ្លាំង គួបផ្សំប្រពន្ធរបស់លោក គឺជាអ្នកជំនាញខាង Live លក់ផលិតផលទាំងនោះផង ទើបលោកនឹងភរិយា បានសម្រេចបង្កើតជាក្រុមហ៊ុន ពង្រីកដើមទុនបន្ថែម ឲ្យកាន់តែធំឡើងៗ។
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcee9c8844_1579142880_medium.jpg)
នៅថ្ងៃបើសម្ពោធ លោកក៏បានអញ្ជើញ ឯកឧត្ដម នាយឧត្ដមសេនីយ៍ មៀច សុផាន់ណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ នឹងជាប្រធានគណៈធម្មាធិការប្រយុទ្ធ ប្រឆាំងផលិតផលក្លែងក្លាយ ជាភ្ញៀវកិត្តិយសក្នុងការកាត់ខ្សែបូផងដែរ។ ឯកឧត្ដម នាយឧត្ដមសេនីយ៍ បានសរសើរ លោក កែវ វាសនា ថា តារាចម្រៀងរូបនេះ ចេះរកប្រពន្ធបានល្អណាស់ ទាំងឆ្លាតទាំងស្អាត ពូកែរកស៊ី។ ឯកឧត្ដម បានលើកទឹកចិត្តឲ្យមុខរបរស្របច្បាប់មួយនេះដំណើរការបានជោគជ័យ ហើយក្នុងនាមអាជ្ញាធរ នឹងសហការជានិច្ច ប្រសិនបើមានការរំលោភបំពាន់ផ្លូវច្បាប់ណាមួយ ។
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcecde2a9e_1579142820_medium.jpg)
នេះជាជោគជ័យធំមួយ បន្ថែមលើការងារសិល្បៈបច្ចុប្បន្ន ទោះបីជាមមាញឹកលើ ការជួយរកស៊ីប្រពន្ធបែបណាក្ដី តារាចម្រៀងរូបនេះ មិនទម្លាក់ចោលឡើយ គឺលោកនៅតែមន្តការច្រៀងតាមខនស៊ីត ជាហូរហែ ហើយបទចម្រៀងថ្មីក៏កំពុងតែសម្រុកផលិតជាបន្តបន្ទាប់៕
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcecef18e1_1579142820_medium.jpg)
![](https://www.oknha.news/wp-content/uploads/2020/01/5e1fced31c332_1579142820_medium-1.jpg)
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcee57f88a_1579142880_medium.jpg)
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcee7272b1_1579142880_medium.jpg)
![](https://www.oknha.news/wp-content/uploads/2020/01/5e1fcee48e0b0_1579142880_medium-1.jpg)
ប្រភព៖ សប្បាយ