ឱក សុគន្ធកញ្ញា ទម្លាយមុខមាត់នាក់នៅពីក្រោយខ្នងរឿងជោគជ័យ បុគ្គលល្បីល្បាញ និងរាល់សមទ្ធិផលរបស់ហង្សមាស

កម្សាន្ត

តារាចម្រៀងប្រចាំផលិតកម្ម រស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បង្ហាញមុខបុរសម្នាក់ពីក្រោយសមិទ្ធផលជាច្រើនរបស់ផលិតកម្មកម្សាន្តឈានមុខគេមួយនៅប្រទេសកម្ពុជា ដែលវិនិយោគដោយផ្ទាល់ពីឧកញ៉ា អ៉ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុន ទូរទស្សន៍ហង្សមាស គ្រុប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បុរសម្នាក់ដែលអ្នកនាង ឱក សុគន្ធកញ្ញា ទម្លាយឲ្យដឹងថានោះ គឺលោក អ៉ឹង សុខលី ត្រូវជាស្វាមីហើយថ្ងៃនេះក៏ជាថ្ងៃខួបកំណើតលោក សុខលី ផងដែរ។

អ្នកនាង ឱក សុគន្ធកញ្ញា តាមរយៈទំព័រហ្វេសបុក បានឲ្យដឹងថា លោក អ៉ឹង សុខលី ជា Hero របស់កូនៗ ហើយក៏ជាមនុស្សម្នាក់ដែលឈរពីក្រោយរឿងរ៉ាវជាច្រើន បញ្ហាការងារតូចធំ ចាត់ចែង មើលថែ ត្រួតត្រាយផ្លូវ គ្រប់គ្រងដឹកនាំ ក្រុមការងារផលិតចេញនូវសមទ្ធិផលជាច្រើនតែមិនបញ្ចេញមុខ ហើយមានមនុស្សភាគតិចណាស់ដែលដឹង។

អ្នកនាងបន្តថា នៅពីក្រោយខ្នងរឿងជោគជ័យ បុគ្គលល្បីល្បាញ និងរាល់សមទ្ធិផលការងារតូចធំជាច្រើន គឺមានចំណែកបុរសម្នាក់នេះ។ បុរសម្នាក់នេះនៅពីក្រោយ រឿងរ៉ាវជោគជ័យជាច្រើន តែបុរសម្នាក់នេះ សាមញ្ញាបំផុត រឹងមាំ តែមិនរឹងរូស ស្តាប់ហេតុផល ផ្តល់ដំបូន្មាន និងយុត្តិធម៌។

អ្នកនាងថា៖ «គាត់ជាមនុស្សម្នាក់ ដែលមិនចូលចិត្តទាញចំណាប់អារម្មណ៍ ឬបង្ហាញមុខអ្វីច្រើននោះទេ សុំតែសេចក្តីក្នុងក្រុមគ្រួសារគឺគ្រប់គ្រាន់សម្រាប់គាត់ហើយ ប៉ុន្តែបុរសម្នាក់នេះតែងតែនៅក្បែរនឹងចាំដាស់តឿនគ្រប់ពេល នឹងមានរឿងជាច្រើនដែលខ្ញុំផ្ទាល់បានរៀនពីគាត់។ បុរសម្នាក់នេះជាចំណែកមួយដែលធ្វើឲ្យខ្ញុំរឹងមាំ តស៊ូនឹងរឿងជាច្រើនរហូតមកដល់សព្វថ្ងៃនេះ»។

លោក អ៉ឹង សុខលី ជាអគ្គនាយករងទូរទស្សន៍ហង្សមាស កាន់ការងារជាអ្នកគ្រប់គ្រងប្រចាំផលិតកម្មចម្រៀងរបស់ហង្សមាស និងជាអ្នកដឹកនាំកម្មវិធីកម្សាន្តរបស់ទូរទស្សន៍ហង្សមាសដ៏មានឥទ្ធិពល ដែលស្នាដៃរបស់លោករួមមាន កម្មវិធីលំដាប់ថ្នាក់ពិភពលោក Cambodian Idol , The Voice Cambodia, The Voice Kids Cambodia , និង Cambodia Got’s Talent ជាដើម។ 

លោក សុខលី ជាអ្នកដែលធ្វើការងារជោគជាំក្នុងវិស័យភាពយន្តជាច្រើនឆ្នាំមកហើយ។លោកជាប្អូនប្រុសឧកញ៉ា អ៉ឹង ឆៃងួន ដែលជាថៅកែក្រុមហ៊ុន ហង្សមាស គ្រុប៕