ឱកាសបុណ្យភ្ជុំបិណ្ឌ ក្រុមហ៊ុន ហួត ជា ផ្ដល់ជូនប្រូម៉ូសិនខ្នាតយក្ស គិតជាលុយជាង ១០ ម៉ឺនដុល្លារ

កម្សាន្ត

ក្នុង​ឱកាស​បុណ្យភ្ជុំបិណ្ឌ​នេះ ក្រុមហ៊ុន​ ហួត​ ជា​ បាន​ប្រកាស​ថា​នឹង​មាន​ការ​ផ្ដល់ជូន​ប្រូម៉ូសិន​ពិសេស​មិន​ធ្លាប់​មាន​ ពោល​នឹង​ចែកគូប៉ុងសាច់ប្រាក់រហូត១០ម៉ឺនដុល្លារសម្រាប់ការទិញទំនិញលើផលិតផលLION, EXCEL, MC, ថ្នាំលាបម៉ាកJuton និងគ្រឿងអគ្គីសនីគ្រប់ប្រភេទនៅគ្រប់Showroom របស់ក្រុមហ៊ុន ហ៊ួត ជាទូទាំងប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រូម៉ូសិន​ដ៏​អស្ចារ្យ​ខាងលើ​គឺ​មាន​សុពលភាព​ពី​ថ្ងៃទី ០១ ​កញ្ញា​រហូត​ដល់​ថ្ងៃទី ៣១ តុលា​ឆ្នាំ ២០២២។

នៅ​មិនទាន់​អស់ទេ ក្រុមហ៊ុន ហួត​ ជា​ក៏​នឹង​មាន​ប្រូម៉ូសិន​ពិសេស​មួយ​ទៀត នោះ​គឺ​រាល់​អតិថិជន​ដែល​ទិញ​ក្បឿង​​ចាប់​ពី ១០ ០០០ សន្លឹក​ឡើង​ទៅ ក្រុមហ៊ុន​នឹង​មាន​កាដូ​ជូន​សម្រាប់​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ ដូចជា ទូរស័ព្ទ iPhone 14 ទូរទស្សន៍ Samsung ៣២ អ៊ីញ និង​ Tablet Samsung Tab A7 ជាដើម។

សម្រាប់​ព័ត៌មាន​លំអិត​ទាក់ទង​នឹង​កញ្ចប់​ប្រូម៉ូសិន​មិនធ្លាប់​មាន​ពី​មុន​មក​នេះ លោក​អ្នក​អាច​ធ្វើការ​សាកសួរ​តាម​រយៈ​លេខទូរស័ព្ទ 093 80 60 10៕