តារាចម្រៀង តន់ ចន្ទសីម៉ា ត្រៀមធ្វើឱ្យកក្រើកដល់អ្នកគាំទ្រក្នុងខេត្តកំពត តាមរយៈព្រឹត្តិការណ៍ “Galaxy Indoor”

កម្សាន្ត

កម្មវិធី Galaxy Indoor បានចាប់ដៃគូរ ជាមួយក្រុមហ៊ុនស្រាបៀរ Vattanac រៀបចំកម្មវិធីប្រគុំតន្រ្តីក្នុងសាលយ៉ាងអស្ចារ្យ និងកំពុងតែពេញនិយមពីសំណាក់អ្នកគាំទ្រ ជាពិសេសក្នុងស្រទាប់យុវវ័យ បានមកដល់ខេត្តកំពតហើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាន់តែអស្ចារ្យនោះ គឺនៅក្នុងកម្មវិធីប្រគុំតន្រ្តី Galaxy Indoor អ្នកគាំទ្រនឹងបានជួបជាមួយតារាចម្រៀងកំពូលប្រចាំផលិតកម្ម Galaxy គឺកញ្ញា តន់ ចន្ទសីម៉ា ដែលជាតារាចម្រៀងជួរមុខ ហើយដែលគេមើលឃើញថា ជាតារាចម្រៀងមានសមត្ថភាពច្រៀងបានគ្រប់ទម្រង់តែម្នាក់គត់ នៅកម្ពុជានាពេលបច្ចុប្បន្ន មិនថា បទ Rap បទញាក់ បទប្រពៃណី ជាដើម គឺកញ្ញាធ្វើបានល្អឥតខ្ចោះ។ ចង់ជួបអាយដលរបស់យើងកុំភ្លេចយប់ថ្ងៃ 4 វិច្ឆិកានេះ នៅក្លឹបកំសាន្ដ Temple កំពត។

យើងមានតែរង់ចាំមើលទេថា តើកម្មវិធីនេះនឹងអស្ចារ្យប៉ុណ្ណា? តោះអ្នកគាំទ្រអាចចូលរួមបានទាំងអស់គ្នា!