ឧកញ៉ា ព្រាប សុវត្ថិ សប្បាយរីករាយរាំកណ្តាលវេទិកាជាមួយបទដំបូងរបស់កូនប្រុសចូលផលិតកម្ម Galaxy Navatra

កម្សាន្ត

កាលពីល្ងាចថ្ងៃសុក្រម្សិលមិញ Galaxy Navatra ដែលជាផលិតកម្មដ៏ធំឈានមុខនាពេលបច្ចុប្បន្នបានរៀបចំកម្មវិធីដ៏ឱឡារិកទទួលតារាចម្រៀងវ័យក្មេងពោរពេញដោយឋាមពល សុវត្ថិ មុនីវណ្ណ មករួមដំណើរជាផ្លូវការ ក្រោមវត្តមានលោកឧកញ៉ាៗ តារាច្រៀងល្បីៗ សិល្បៈករ និងភ្ញៀវកិត្តិយសចូលរួមអបអរសាទរជាច្រើនរូប នៅសណ្ឋាគារលំដាប់ផ្កាយ៥ ហៃយ៉ាត់ រ៉េជេនស៊ី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងកម្មវិធីដ៏មានអត្ថន័យប្រកបដោយបរិយាកាសសប្បាយរីករាយហោរកញ្រៀវជាមួយនឹងការអបអរសាទរលោក សុវត្ថិ មុនីវណ្ណ ចូលផលិតកម្មកម្សាន្ត Galaxy Navatra កំពូលតារាចម្រៀងល្បីល្បាញរាប់ទសវត្សរ៍លោកឧកញ៉ា ព្រាប សុវត្ថិ និងភរិយា ក៏បានអញ្ជើញចូលរួមផ្តល់កិត្តិយសជូនកូនប្រុសផងដែរ ខណៈពេលដែលអ្នករៀបចំកម្មវិធីចាក់ Show បង្ហាញបទចម្រៀងថ្មីដំបូងរបស់មុនីវណ្ណ ចូល Galaxy Navatra លោកឧកញ៉ា ព្រាប សុវត្ថិ បានអញ្ជើញងើបពីកៅអីកិត្ដិយសរាំតាមចង្វាក់ភ្លេងជាមួយកូនប្រុស ព្រមទាំងតារាកំប្លែងនាយក្រឹម យ៉ាងសប្បាយរីករាយ។

បទចម្រៀងដំបូងរបស់តារាចម្រៀងវ័យក្មេងរូបនេះ ដែលបានចាក់បង្ហាញជូនភ្ញៀវកិត្តិយសនោះ មានចំណងជើងថា «Don’t Compare» ជា OFFICIAL AUDIO ។ ទន្ទឹមនឹងនោះ ផលិតកម្ម Galaxy Navatra នៅព្រឹកថ្ងៃសៅរ៍ទី៤ មីនានេះក៏មានបង្ហោះ OFFICIAL AUDIO បទរបស់តារាចម្រៀងថ្មីរូបនេះជាផ្លូវការលើហ្វេសប៊ុកផ្លូវការផងដែរ៕

សូមស្តាប់បទចម្រៀងដំបូងរបស់តារាចម្រៀង សុវត្ថិ មុន្នីវណ្ណ ខាងក្រោម៖