កូនស្រីតារាកំប្លែងជើងចាស់ គឺ នាយ ត្រដក់ បានសម្រេចបញ្ចប់ជីវិតដោយការចង.ក សម្លាប់ខ្លួន នៅក្នុងផ្ទះសំណាក់អាស៊ាន តាមបណ្តោយផ្លូវលេខ៤៧ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចមូលដ្ឋាន។
![](https://www.oknha.news/wp-content/uploads/2020/03/53f81758-3ba0-4a81-83c2-59751af7c3f9.jpg)
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១៖៣០នាទីថ្ងៃទី៣០ខែមីនាឆ្នាំ២០២០។ស្ថិតនៅផ្ទះលេខ១៤បន្ទប់លេខ៧ជាន់ឡៅតឿតាមបណ្ដោយផ្លូវលេខ៤៧ក្រុម១១៣ភូមិ៨ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌ ដូនពេញ ដែលមានយីហោផ្ទះសំណាក់សំណាក់អាស៊ាន។
សពមានឈ្មោះ វ៉ាន់ ដានីត ភេទស្រី ជនជាតិខ្មែរ អាយុ៣២ឆ្នាំ ទីកន្លែងកំណើតនៅសង្កាត់លេខ៥ភ្នំពេញ ទីលំនៅបច្ចុប្បន្នផ្ទះ៩អឺ១ផ្លូវ៤៧ភូមិ១១សង្កាត់ស្រះចកខណ្ឌដូនពេញ។
![](https://www.oknha.news/wp-content/uploads/2020/03/1151.jpg)
តាមប្រភពពីក្រុមគ្រួសារនៃសពបានឱ្យដឹងថានារីដែលបានចងកសម្លាប់ខ្លូននោះ កន្លងមកមិនមានរឿងអ្វីឱ្យគ្រួសារកត់សម្គាល់ថាគាត់គិតខ្លីរហូតដល់ថ្នាក់ចងកសម្លាប់ខ្លួននោះឡើយ។
![](https://www.oknha.news/wp-content/uploads/2020/03/04fb04dbf7b8f44c60939ff41edf2fc4146fdae0-Copy.jpg)
ក្រុមគ្រួសារបន្តបញ្ជាក់ទៀតថា មុនថ្ងៃសម្លាប់ខ្លួននេះ នារីរងគ្រោះគាត់មិនចូលផ្ទះ៣ទៅ៤ថ្ងៃហើយតែគាត់នៅទាក់ទងជាមួយក្រុមគ្រួសារធម្មតាស្រាប់តែនៅរសៀលថ្ងៃទី៣០ខែមីនាឆ្នាំ២០២០ក៏បានទទួលដំណឹងថាគាត់បានចងកសម្លាប់ខ្លួន។ភ្លាមៗនោះក្រុមគ្រួសារបានមកមើលគឺពិតជាគាត់មែនធ្វើឱ្យក្រុមគ្រួសារសោកស្តាយជាពន់ពេកមិនគួរណាគាត់គិតខ្លីបែបនេះសោះ។
![](https://www.oknha.news/wp-content/uploads/2020/03/1150-Copy.jpg)
ក្រោយពីពិនិត្យរួចសមត្ថកិច្ចជំនាញបច្ចេកទេសបានប្រគល់សពឱ្យទៅក្រុមគ្រួសារយកទៅ តម្កល់និងធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសន្តវ័ន្តហៅវត្តទួលអស់លោកស្ថិតនៅសង្កាត់គីឡូម៉ែតលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ៕
![](https://www.oknha.news/wp-content/uploads/2020/03/1149.jpg)
![](https://www.oknha.news/wp-content/uploads/2020/03/5cc5a9f4-5281-4b38-aacc-197773b230f9.jpg)
![](https://www.oknha.news/wp-content/uploads/2020/03/2739fb3e-20c8-4262-8e6c-ab07ecb479c4.jpg)
![](https://www.oknha.news/wp-content/uploads/2020/03/12f66a28-f0be-4748-a370-b785dcc74f8a.jpg)