ស្រី្ត​មានជំងឺទឹកនោមផ្អែមម្នាក់ បានរួចផុត​ពីការកាត់ជើង ក្រោយស្វែងរកការសង្រ្គោះពីគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ FV

ព័ត៌មានថ្មីៗ

(វៀតណាម)៖ ​ស្ថិតក្នុងវ័យ៦២ឆ្នាំ លោកស្រី តាន ឈៀងល័យ ត្រូវបានគ្រូពេទ្យណែនាំ​ឲ្យ​កាត់​ជើង​របស់​គាត់ បន្ទាប់ពីជើងរបស់លោកស្រីឆ្លងមេរោគ​ធ្ងន់ធ្ងរ​​ដោយសារតែ​ជំងឺ​ទឹក​នោម​ផ្អែម។ ប៉ុន្តែយ៉ាងនេះក្តី ជើងរបស់លោកស្រី ត្រូវបានរួច​ផុតពីការកាត់ជើង បន្ទាប់ពីលោកស្រីបានស្វែងរកការសង្រ្គោះពីគ្រូពេទ្យជំនាញនៅមន្ទីរពេទ្យ FV។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

​រយៈពេល ៣ខែ ក្រុមគ្រូពេទ្យរបស់ FV មានគ្រប់ឯកទេសជាច្រើននាក់ បានធ្វើការរួមគ្នាដើម្បីជួយសង្គ្រោះជើងរបស់លោកស្រីដោយជោគជ័យ។

លោកស្រី តាន ឈៀងល័យ បាននិយាយទាំង​រំជួល​ចិត្តយ៉ាងដូច្នេះថា «រក្សាបានជើង ជីវិតមានសេចក្ដីសុខ និងសកម្មភាពរបស់ខ្ញុំគឺប្រសើរជាងមុន! គ្រូពេទ្យ FV ពិតជាអស្ចារ្យណាស់!​»។

លោកស្រី តាន បានរស់នៅជាមួយជំងឺទឹកនោមផ្អែមអស់រយៈពេល ៣០ ឆ្នាំមកហើយ។ នៅដើមឆ្នាំ ២០២៤ លោកស្រីបានកើតអាប់សែតូចមួយនៅលើជើងឆ្វេង។ ដោយ​សារ​​មិន​មាន​អារម្មណ៍​ឈឺ​ចាប់ លោកស្រី តាន បាន​គិត​ថាវា​គ្រាន់​តែ​ជា​របួសធម្មតា​ប៉ុណ្ណោះ។ ដោយមិននឹកស្មានដល់ អាប់សែបានហើមយ៉ាងឆាប់រហ័ស។ លោកស្រីត្រូវបានព្យាបាលនៅមន្ទីរពេទ្យក្បែរផ្ទះ ប៉ុន្តែស្ថានភាពមិនប្រសើរឡើងឡើយ ដូច្នេះគ្រូពេទ្យត្រូវបង្ខំចិត្តកាត់ម្រាមជើងតូចរបស់លោកស្រីចេញ។

ក្រោយ​ពេល​វះកាត់ ការ​ឆ្លងមេរោគ​នៅតែ​បន្ត​រាលដាល​ពេញ​ជើង។ លោកស្រី​បាន​ទៅ​មន្ទីរពេទ្យ​កម្រិត​ខ្ពស់​ដើម្បី​ពិនិត្យ ហើយគ្រូពេទ្យ​បាន​ណែនាំ​ឱ្យ​កាត់ជើង បើ​មិន​ដូច្នេះ​ទេ​មុខរបួស​នឹង​បន្ត​រាលដាល គំរាមកំហែង​ដល់​អាយុជីវិត​។ ដោយ​មិន​ចង់​ពិការ​ តាមរយៈ​អ្នក​ស្គាល់​គ្នា​​ណែនាំ លោកស្រី តាន​ បាន​ទៅ​មន្ទីរពេទ្យ FV ដោយ​សង្ឃឹម​ថា​អាច​សង្គ្រោះ​ជើង​បាន។

ក្រោយឆ្លងកាត់ការពិនិត្យឱ្យលោកស្រី តាន វេជ្ជបណ្ឌិត ត្រឿង ហ្វាង វិញ ឃៀម នាយកដ្ឋានផ្នែកព្យាបាលរបួស និងវះកាត់ឆ្អឹងនៃមន្ទីរពេទ្យ FV បានឃើញថាការឆ្លងមេរោគរបស់អ្នកជំងឺគឺធ្ងន់ធ្ងរណាស់។

វេជ្ជបណ្ឌិត ត្រឿង ហ្វាង វិញ ឃៀម បានធ្វើការវះកាត់ចំនួន ៣ ដង ដើម្បីជួយសង្គ្រោះជើងអ្នកជំងឺដោយសារផលវិបាកនៃជំងឺទឹកនោមផ្អែម

លោកវេជ្ជបណ្ឌិត ឃៀមបានឱ្យដឹងថា«ការព្យាបាលជើងអ្នកទឹកនោមផ្អែមគឺជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់វេជ្ជបណ្ឌិត។ ការលំបាកនៃករណីនេះគឺអវយវៈមិនមានឈាមគ្រប់គ្រាន់ ដូច្នេះមុខរបួសត្រូវចំណាយពេលយូរដើម្បីជាសះស្បើយ។ ការវះកាត់ក៏តម្រូវឱ្យគ្រូពេទ្យវះកាត់ដែលមានបទពិសោធន៍ដើម្បីយកជាលិកាដែលខូចចេញដោយមិនប៉ះពាល់ដល់ជាលិកាដែលនៅល្អជុំវិញ​។ លើសពីនេះទៀតការព្យាបាលតម្រូវឱ្យមានការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអ្នកឯកទេសជាច្រើននៅក្នុងមន្ទីរពេទ្យ»។

ជាសំណាងល្អ បន្ទាប់ពីពិនិត្យសន្ទស្សន៍ ABI (សន្ទស្សន៍សម្ពាធឈាមកជើង-ដើមដៃ)ឱ្យលោកស្រី តាន វេជ្ជបណ្ឌិត ង្វៀនធីធឺហឿង នាយកដ្ឋាន អង់ដូគ្រីន មន្ទីរពេទ្យ FV បានវាយតម្លៃថា សរសៃឈាមនៅជើងរបស់អ្នកជំងឺនៅតែល្អនៅឡើយ លទ្ធភាពនៃការព្យាបាលមុខរបួសនឹងខ្ពស់ជាង។

លោកស្រី តាន និង​ក្រុម​គ្រួសារ​បាន​យល់​ព្រម​ចំពោះ​គម្រោង​«​ឆ្លង​កាត់​ការ​វះ​កាត់​ច្រើន​ដង» ដែល​ស្នើ​ឡើង​ដោយ​លោក​វេជ្ជបណ្ឌិត ឃៀម។ ក្រុម​របស់​លោក​វេជ្ជបណ្ឌិត ឃៀម បាន​ធ្វើ​ការ​វះ​កាត់​យ៉ាង​ល្អិតល្អន់​ចំនួន​បីដង​លើ​លោកស្រី។ ការ​វះ​កាត់​ពីរ​លើក​ដំបូង​គឺ​ដើម្បី​កម្ចាត់មេរោគ​ទាំង​ស្រុង។ ក្នុងការ​វះកាត់​លើក​ទី​៣ លោក​វេជ្ជបណ្ឌិត ឃៀម បាន​ផ្ទេរ​​ស្បែក​ពី​កំភួនជើង​របស់​អ្នក​ជំងឺ​មក​គ្រប​លើ​ផ្ទៃ​ស្បែក​ដែលខូចរលួយ។ លោកស្រី តាន បានទទួលការថែទាំមុខរបួស រួមផ្សំជាមួយនឹងថ្នាំដែលចេញវេជ្ជបញ្ជាដោយអ្នកជំនាញខាង អង់ដូគ្រីន ដើម្បីធ្វើឱ្យមានតុល្យភាពជាតិស្ករក្នុងឈាម និងបង្កើតជាលិកាថ្មីនៅក្នុងតំបន់ដែលរងការខូចខាត។

ការថែទាំអ្នកជំងឺបន្ទាប់ពីការវះកាត់ផ្សាំស្បែកគឺជាបញ្ហាប្រឈមដ៏សំខាន់សម្រាប់បុគ្គលិកគិលានុបដ្ឋាយិកា។ អ្នកជំងឺស្ថិតនៅក្នុងទីតាំងពិសេសរយៈពេល២ សប្តាហ៍។ គិលានុបដ្ឋាយិកាមន្ទីរពេទ្យ FV បានបង្កើតនូវវិធីច្នៃប្រឌិតជាច្រើនដើម្បីធ្វើឱ្យអ្នកជំងឺកាន់តែមានផាសុកភាព​ រួមមានការ បង្កើតខ្នើយឱបកល់ បង្វែរទីតាំងអ្នកជំងឺជាប្រចាំ ម៉ាស្សាឱ្យអ្នកជំងឺ…។ បន្ទាប់​ពីសម្រាកព្យាបាលនៅមន្ទីរពេទ្យមួយរយៈ លោកស្រីបានបន្តមកពិនិត្យសុខភាព ២-៣ ដងក្នុងមួយសប្តាហ៍ អស់រយៈពេលជាងពីរខែ ដើម្បីឲ្យលោកវេជ្ជបណ្ឌិត ឃៀម ថែទាំរបួសដោយផ្ទាល់។

អាហារូបត្ថម្ភក៏ដើរតួយ៉ាងសំខាន់ក្នុងការស្តារឡើងវិញក្រោយការវះកាត់។ គិលានុបដ្ឋាយិការបស់មន្ទីរពេទ្យ FV តែងតែយកចិត្តទុកដាក់ និងគាំទ្រលោកស្រី តាន ឱ្យទទួលទានសារធាតុចិញ្ចឹមឱ្យបានគ្រប់គ្រាន់តាមមុខម្ហូបពីអ្នកជំនាញអាហារូបត្ថម្ភ។ ដោយ​ការសម្របសម្រួលយ៉ាងជិតស្និទ្ធរវាងអ្នកឯកទេស និងក្រុមគិលានុបដ្ឋាយិកា រួមជាមួយនឹងកិច្ចសហប្រតិបត្តិការយ៉ាងសកម្មរបស់អ្នកជំងឺ លោកស្រី តាន មិនត្រូវកាត់ជើងរបស់គាត់ឡើយ។

លោកស្រីតានបាន​ត្រឡប់​មក​ពិនិត្យ​សុខភាព​វិញ​បន្ទាប់​ពី​វះកាត់​៣​ដង​ជាមួយ​លោក​វេជ្ជបណ្ឌិតឃៀម

ក្នុងពេលពិនិត្យឡើងវិញនៅចុងខែកក្កដា ឆ្នាំ២០២៤ លោកស្រី តាន សប្បាយចិត្តដែលរបួសរបស់គាត់បានជាសះស្បើយ ហើយគាត់អាចដើរបានធម្មតា។ ​

ជាមធ្យមនៅលើពិភពលោករៀងរាល់ ៣០ វិនាទី នឹងមានអ្នកជំងឺទឹកនោមផ្អែមត្រូវកាត់អវយវៈ។

យោងតាមវេជ្ជបណ្ឌិត ង្វៀនធីធឺហឿង នាយកដ្ឋាន អង់ដូគ្រីន មន្ទីរពេទ្យ FV បានឱ្យដឹងថា អ្នកជំងឺដែលមានជើង Charcot (ជើងទឹកនោមផ្អែម) មានហានិភ័យខ្ពស់នៃការឆ្លងជាងមនុស្សធម្មតា។

វេជ្ជបណ្ឌិត ហឿង បានលើកឡើងថា«ភាពស្មុគស្មាញនេះចាប់ផ្តើមលេចឡើងនៅដំណាក់កាលដំបូងដោយគ្មានរោគសញ្ញាច្បាស់លាស់ ជួនកាលសូម្បីតែអ្នកជំងឺខ្លួនឯងក៏មិនដឹងថាខ្លួនកំពុងរងទុក្ខដែរ»។

 យោងតាមវេជ្ជបណ្ឌិត ហឿង​ អ្នកជំងឺត្រូវពិនិត្យជើងប្រចាំថ្ងៃ រកមើលដុំប៉ោង និងស្នាមរបួសកោសតូចៗឱ្យបានទាន់ពេលវេលា ដើម្បីព្យាបាលទាន់ពេលវេលា។

ង្វៀនធីធឺហឿង ណែនាំអ្នកជំងឺទឹកនោមផ្អែមឱ្យទៅពិនិត្យ និងធ្វើតេស្តជាប្រចាំ
អ្នក​កើត​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ពិនិត្យ​ជើង​រៀង​រាល់​ថ្ងៃ

ផលវិបាកនៃជើងចំពោះអ្នកជំងឺទឹកនោមផ្អែម គឺដោយសារតែការគ្រប់គ្រងជាតិស្ករក្នុងឈាមមិនបានល្អ។ អ្នកជំងឺទឹកនោមផ្អែមត្រូវពិនិត្យសុខភាពជាប្រចាំដើម្បីឱ្យគ្រូពេទ្យចេញវេជ្ជបញ្ជាថ្នាំគ្រប់គ្រងជាតិស្ករក្នុងឈាមបានសមស្រប ធ្វើតាមការណែនាំអំពីរបបអាហារ និងលំហាត់ប្រាណត្រឹមត្រូវ ដើម្បីជៀសវាងផលវិបាកដែលបណ្តាលមកពីជំងឺរ៉ាំរ៉ៃនេះ។

ដើម្បីពិនិត្យ និងព្យាបាលផលវិបាកនៃជើងចំពោះអ្នកជំងឺទឹកនោមផ្អែម មិត្តអ្នកអានអាចទាក់ទងមកមន្ទីរពេទ្យ FV តាមរយៈលេខទូរស័ព្ទ៖ (+855) 089 999 345.