ក្រុមហ៊ុនអេសឌីប៊ី ម៉ូទ័រ គ្រុប (ខេមបូឌា) នាំរថយន្តទំនើបលក្ខណៈគ្រួសារម៉ាក រថយន្ត LI AUTO  មកព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានថ្មីៗ

នៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៥ ក្រុមហ៊ុន អេសឌីប៊ី ម៉ូទ័រ គ្រុប (ខេមបូឌា) បានប្រកាសសម្ពោធការិយាលក់ និងចែកចាយផ្តាច់មុខរថយន្តម៉ាកលី អូតូ នៅព្រះរាជាណាចក្រកម្ពុជា ដែលបាននាំយករថយន្តទំនើប ប្រណិតកម្រិតកំពូល គុណភាពខ្ពស់ប្រភេទអគ្គិសនី របស់ប្រទេសចិនមកកាន់ទីផ្សារព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស អេងលាង នាយកគ្រប់គ្រងលក់ជាន់ខ្ពសស់នៃក្រុមហ៊ុន អេសឌីប៊ី ម៉ូទ័រ គ្រុប (ខេមបូឌា) ប្រចាំប្រទេសកម្ពុជា។ ក្រុមហ៊ុន អេសឌីប៊ីម៉ូទ័រ​​ ពិតជាមានក្ដីរំភើបក្រៃលែងក្នុងការនាំចូលនៅ រថយន្ត លី អូតូ​ ដែលធ្វើបច្ចុប្បន្នភាពថ្មីចុងក្រោយបំផុត លំដាប់ថ្នាក់ខ្ពស់របស់ប្រទេសចិន មកកាន់ព្រះរាជាណាចក្រកម្ពុជា។ លី អូតូ​ ត្រូវបានរចនាឡើងសម្រាប់គ្រួសារដែលចូលចិត្តស្វែងរកដំណើរកម្សាន្តបែបផ្សងព្រេង និងល្អបំផុតសម្រាប់ការបើកបរក្នុងទីក្រុងប្រចាំថ្ងៃ។ បំពាក់ដោយមុខងារពិសេសៗប្រកបដោយភាពច្នៃប្រឌិត ផ្តល់ភាពងាយស្រួល និងបច្ចេកវិទ្យាទំនើប និងផ្តល់នូវទំនុកចិត្តក្នុងការបើកបរ»

រថយន្ត លី អូតូ ត្រូវបានរចនាឡើងជាមួយការតុបតែងផ្នែកខាងក្រៅមានភាពទាក់ទាញ យ៉ាន់ស្ព័រពណ៌ខ្មៅថ្មី ដែលជួយបង្កើនសោភ័ណភាពរួមរបស់វាឱ្យកាន់តែស្រស់ស្អាត បែបស្ព័រ។ ផ្នែកខាងក្នុងក៏ត្រូវរតុបតែងដោយពណ៌ខ្មៅទាំងអស់ផងដែរ វាបានបន្ថែមភាពទាក់ទាញដល់រថយន្ត SUV និង MPV ៧កៅអី លក្ខណះគ្រួសារមួយកម្រិតទៀត។ វាគឺសមិទ្ធផលដ៏ល្អឥតខ្ចោះនៃ DNA ប្រកបដោយភាពច្នៃប្រឌិត របស់ក្រុមហ៊ុនអេសឌីប៊ី ម៉ូទ័រ គ្រុប ដែលប្តេជ្ញាផ្តល់ជូនអតិថិជននូវរថយន្ត ដែលមិនត្រឹមតែបំពាក់ដោយបច្ចេកវិទ្យាឆ្លាតវៃកម្រិតខ្ពស់សម្រាប់ការបើកបរប្រកបដោយទំនុកចិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការរចនាដោយមានភាពទាក់ទាញ និងទាន់សម័យដែលទាក់ទាញភ្នែកអ្នកទស្សនាផងដែរ។

រថយន្ត លី អូតូ មាន4ម៉ូដែល ប្រភេទរថយន្ត SUV3ម៉ូដែល​​និង​ MPV ៧កៅអីលក្ខណះ ទំនើបទាន់សម័យលក្ខណៈគ្រួសារ សម្រាប់អតិថិជនដែលធ្វើដំណើរផ្លូវឆ្ញាយ និងនៅទីក្រុងមានភាពទាក់ទាញ និង ទំនើបកម្ម ដូចជា៖

ម៉ូដែល L6 ស៊េរីថ្មីមានលក្ខណៈពិសេសផាសុកភាព ស្តង់ដាដូចជា៖

  • ទំហំរថយន្ត៖ ប្រវែង 4925មម ទទឹង 1960មម កម្ពស់ 1735មម
  • លក្ខណៈបច្ចេកទេសនៃសំបកកង់បើកបរទៅស្ងាត់ល្អ ៖ 225/50 R20
  • ទប់ទម្ងន់បាន៖ 2330kg
  • ប្រភេទថ្ម៖ Traction Battery 38.6KWh lithium iron phosphate Battery
  • ការប្រើប្រាស់ភ្លើង៖ 408Hp
  • សាកថ្មម្តងជិះបាន៖ 212km
  • ការប្រើប្រាស់ប្រេងឥន្ធនៈ ៖ ១០០គីឡូប្រើប្រាស់អស់ 6.9លីត្រ
  • ប្រព័ន្ធហ្វ្រាំង ABS anti-lock braking system
  • មុខងារត្រួតពិនិត្យសម្ពាធសំបកកង់
  • កម្រិតជំនួយការបើកបរ
  • រូបភាពជំនួយការបើកបរ 360 កាមេរ៉ា១០គ្រាប់ ចំនួនរ៉ាដា ultrasonic ១២
  • គ្រាប់ចុចបញ្ជាពីចម្ងាយ សោប៊្លូធូសបិទ-បើក
  • ចង្កៀងមុខដោយស្វ័យប្រវត្តិមុខងារ Rain Sensor wiper
  • ទំហំអេក្រង់គ្រប់គ្រងកណ្តាល៖ ១៥.៧ អ៊ីញ ទំហំអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរ ១៥.៧ អ៊ីញ
  • ទំហំឧបករណ៍ LCD ៤.៨២ អ៊ីញ ទំហំក្បាល HUD ១៤.៧ អ៊ីញ
  • មុខងារសាកថ្មឥតខ្សែទូរស័ព្ទ ២ ថាមពលសាកឥតខ្សែ 50W
  • កៅអីម៉ាស្សា កំដៅ ខ្យល់ចេញចូល ។

ម៉ូដែល L7 ស៊េរីថ្មីមានលក្ខណៈពិសេសផាសុកភាព ស្តង់ដាដូចជា៖

  • ទំហំរថយន្ត៖ ប្រវែង 5050មម ទទឹង 1995មម កម្ពស់ 1750មម
  • លក្ខណៈបច្ចេកទេសនៃសំបកកង់បើកបរទៅស្ងាត់ល្អ ៖ 225/50 R21
  • ទប់ទម្ងន់បាន៖ 2500kg
  • ប្រភេទថ្ម៖ Traction Battery 38.6KWh lithium iron phosphate Battery
  • ការប្រើប្រាស់ភ្លើង៖ 449Hp
  • សាកថ្មម្តងជិះបាន៖ 286km
  • ការប្រើប្រាស់ប្រេងឥន្ធនៈ ៖ ១០០គីឡូប្រើប្រាស់អស់ 7.4លីត្រ
  • ប្រព័ន្ធហ្វ្រាំង ABS anti-lock braking system
  • មុខងារត្រួតពិនិត្យសម្ពាធសំបកកង់
  • កម្រិតជំនួយការបើកបរ
  • រូបភាពជំនួយការបើកបរ 360 កាមេរ៉ា១២គ្រាប់ ចំនួនរ៉ាដា ultrasonic ១២
  • គ្រាប់ចុចបញ្ជាពីចម្ងាយ សោប៊្លូធូសបិទ-បើក
  • ចង្កៀងមុខដោយស្វ័យប្រវត្តិមុខងារ Rain Sensor wiper
  • ទំហំអេក្រង់គ្រប់គ្រងកណ្តាល៖ ១៥.៧ អ៊ីញ ទំហំអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរ ១៥.៧ អ៊ីញ
  • ទំហំឧបករណ៍ LCD ៤.៨២ អ៊ីញ ទំហំក្បាល HUD ១៥.៧ អ៊ីញ
  • មុខងារសាកថ្មឥតខ្សែទូរស័ព្ទ ២ ថាមពលសាកឥតខ្សែ 50W
  • កៅអីម៉ាស្សា កំដៅ ខ្យល់ចេញចូល ។

ម៉ូដែល L9 ស៊េរីថ្មី ប្រណិតភាពមានលក្ខណៈពិសេសដូចជា៖

  • ទំហំរថយន្ត៖ ប្រវែង 5218មម ទទឹង 1998មម កម្ពស់ 1800មម
  • លក្ខណៈបច្ចេកទេសនៃសំបកកង់បើកបរទៅស្ងាត់ល្អ ៖ 265/45 R21
  • ទប់ទម្ងន់បាន៖ 2570kg
  • ប្រភេទថ្ម៖ Traction Battery 52,3KWh lithium iron phosphate Battery
  • ការប្រើប្រាស់ភ្លើង៖ 449Hp
  • សាកថ្មម្តងជិះបាន៖ 220km
  • ការប្រើប្រាស់ប្រេងឥន្ធនៈ ៖ ១០០គីឡូប្រើប្រាស់អស់ 7.9លីត្រ
  • ប្រព័ន្ធហ្វ្រាំង ABS anti-lock braking system
  • មុខងារត្រួតពិនិត្យសម្ពាធសំបកកង់
  • កម្រិតជំនួយការបើកបរ
  • រូបភាពជំនួយការបើកបរ 360 កាមេរ៉ា១០គ្រាប់ ចំនួនរ៉ាដា ultrasonic ១២
  • គ្រាប់ចុចបញ្ជាពីចម្ងាយ សោប៊្លូធូសបិទ-បើក
  • ចង្កៀងមុខដោយស្វ័យប្រវត្តិមុខងារ Rain Sensor wiper
  • ទំហំអេក្រង់គ្រប់គ្រងកណ្តាល៖ 15.7 អ៊ីញ ទំហំអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរ ១៥.៧ អ៊ីញ
  • ទំហំឧបករណ៍ LCD 15.7 អ៊ីញ ទំហំក្បាល HUD 4.82 អ៊ីញ
  • មុខងារសាកថ្មឥតខ្សែទូរស័ព្ទ ២ ថាមពលសាកឥតខ្សែ 50W
  • កៅអីម៉ាស្សា កំដៅ ខ្យល់ចេញចូល ។

ម៉ូដែល Li Mega ស៊េរីថ្មីមានលក្ខណៈពិសេស ទំនើបប្រណិត លក្ខណៈគ្រួសារ ដូចជា៖

  • ទំហំរថយន្ត៖ ប្រវែង 5,350មម ទទឹង 1,965មម កម្ពស់ 1,850មម
  • លក្ខណៈបច្ចេកទេសនៃសំបកកង់បើកបរទៅស្ងាត់ល្អ ៖ 245/60 R18
  • ទប់ទម្ងន់បាន៖ 2,785kg
  • ប្រភេទថ្ម៖ Traction Battery 102.7KWh lithium iron phosphate Battery
  • ការប្រើប្រាស់ភ្លើង៖ 544Hp
  • សាកថ្មម្តងជិះបាន៖ 710km
  • ប្រព័ន្ធហ្វ្រាំង ABS anti-lock braking system
  • មុខងារត្រួតពិនិត្យសម្ពាធសំបកកង់
  • កម្រិតជំនួយការបើកបរ
  • រូបភាពជំនួយការបើកបរ 360 កាមេរ៉ា11គ្រាប់ ចំនួនរ៉ាដា ultrasonic 12
  • គ្រាប់ចុចបញ្ជាពីចម្ងាយ សោប៊្លូធូសបិទ-បើក
  • ចង្កៀងមុខដោយស្វ័យប្រវត្តិមុខងារ Rain Sensor wiper
  • ទំហំអេក្រង់គ្រប់គ្រងកណ្តាល៖ ១៥.៧ អ៊ីញ ទំហំអេក្រង់កម្សាន្តសម្រាប់អ្នកដំណើរ ១៥.៧ អ៊ីញ
  • ទំហំឧបករណ៍ LCD 17 អ៊ីញ ទំហំក្បាល HUD 4.82 អ៊ីញ
  • មុខងារសាកថ្មឥតខ្សែទូរស័ព្ទ 4 ថាមពលសាកឥតខ្សែ 50W
  • កៅអីម៉ាស្សា កំដៅ ខ្យល់ចេញចូល ។

ជួបគ្នាជាមួយការតាំងបង្ហាញរថយន្តសេរ៊ីថ្មីទំនើបចុងក្រោយរបស់​ រថយន្តលី សែង នៅការិយាល័យលក់រថយន្ត លី អូតូ ដែលមានទីតាំងផ្សារទំនើបអូឡាំផ្សា សម្រាប់អតិថិជនដែលមានចំណាប់អារម្មណ៍មកតេសសាកល្បងរថយន្តលី អូតូ ដោយផ្ទាល់នៅការិយាល័យជារៀងរាល់ថ្ងៃ បានចាប់ពី​ម៉ោង ៩៖០០ព្រឹក រហូតដល់ ៩៖០០យប់បាន លោកអ្នកអាចអញ្ជើញចូលរួមជាមួយយើងខ្ញុំដើម្បីសាកសួរព័ត៌មានទូទៅពីរថយន្ត និងការផ្តល់ជូនពិសេស លើសពីនេះអាចធ្វើការបើកបរសាកល្បងបានទាំងអស់គ្នា។ សូមអរគុណ