បុរី មេគង្គ លែន បន្តពង្រីកវិសាលភាព សាងសង់«The Mekong Clubhouse» សេតវិមានដ៏ប្រណិត តំណាងភាពឧត្តមភាព លើផ្លូវជាតិ ៦A

ព័ត៌មានថ្មីៗ

(ភ្នំពេញ)៖ ក្នុងចក្ខុវិស័យដើម្បីបើកទំព័រថ្មីនៃការរស់នៅក្នុងយុគសម័យថ្មី ដែលផ្ដោតលើ កិត្យានុភាព ឧត្តមភាព និងប្រណិតភាព បុរី មេគង្គ លែន បន្តពង្រីកវិសាលភាពគម្រោង «មេគង្គ ស៊ីធី» តាមផែនការទំនើបជឿនលឿន ដោយបង្ហាញសេតវិមានថ្មីមួយ គឺ The Mekong Clubhouse ស្ថិតនៅក្នុងឧទ្យាន «The Mekong Park» ដែលមានទំហំធំដល់ ៥ហិកតា និងត្រូវបានចាត់ទុកថាជាបេះដូងនៃគម្រោងទាំងមូល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

The Mekong Clubhouse លេចចេញរូបរាងក្នុងទម្រង់រចនាបថម៉ូដស្ថាបត្យកម្មក្លាស៊ីកបែបអឺរ៉ុប មានភាពប្រណិត ថ្លៃថ្នូរ អំណាច និងភាពឆើតឆាយស៊ីវីល័យ រួមបន្សំជាមួយបច្ចេកវិទ្យាសម្ភារៈទំនើបទាំងក្នុង និងជុំវិញបរិវេណអាគារ Clubhouse មួយនេះ។

The Mekong Clubhouse ត្រូវបានបែងចែកជា ១០ ផ្នែកសំខាន់ៗ៖

ផ្នែកទី១៖ Sitting Area និង Counter Bar បង្កើតជាកន្លែងជួបជុំ សន្ទនាកំសាន្ដ និងការចែករំលែកគំនិតច្នៃប្រឌិត។

ផ្នែកទី២៖ The Internet Room ជាកន្លែងចែកចាយអ៊ីនធឺណិតល្បឿនលឿន មានកុំព្យូទ័រ ម៉ាស៊ីនព្រីន និងគ្រឿងបរិក្ខារទំនើបៗ សម្រាប់ជាប្រយោជន៍ដល់អ្នកប្រើប្រាស់ប្រកបដោយផលិតភាពខ្ពស់។

ផ្នែកទី៣៖ The Changing Room​ ជាកន្លែងផ្លាស់ប្ដូរសម្លៀកបំពាក់បែបឯកជនភាពសម្រាប់លោកអ្នកក្នុងការផ្លាស់ប្ដូរសម្លៀកបំពាក់មុនពេលចេញហាត់ប្រាណ ហែលទឹក ស៉្បា ឬការហាត់កីឡាផ្សេងៗ។ បរិវេណនេះបែងចែកដាច់រវាងមនុស្សស្រី និងប្រុស ព្រមទាំងបានបំពាក់នូវគ្រឿងបរិក្ខារយ៉ាងប្រណិតសម្រាប់ជំនួយអនាម័យ ដោយមានជាបន្ទប់ទឹក ផ្កាឈូកទឹកក្ដៅទឹកត្រជាក់។ នៅផ្នែកខាងក្រៅ មានទូរចាក់សោ(Locker)សម្រាប់ទុកសម្លៀកបំពាក់និងវត្ថុមានតម្លៃ កញ្ចក់ ម៉ាស៊ីនសម្ងួតសក់ និងតុកៅអីសម្រាប់តែងខ្លួន។

ផ្នែកទី៤៖ Sauna គឺជាកន្លែងថែរក្សាសុខភាព ជួយសម្រួលចរន្ដឈាម កម្ចាត់សារធាតុពុល សម្រួលសាច់ដុំ បន្ទាប់ពីការធ្វើលំហាត់ប្រាណ កាត់បន្ថយស្រ្ដេស ជួយដល់ការសម្រាន្ដ។

ផ្នែកទី៥៖ The Party Room បង្កើតឡើងសម្រាប់បំរើសេវាកម្មដូចជាពិធីជប់លៀងខួប​កំណើត ការជួបជុំគ្រួសារ ឬមិត្តភ័ក្ដិ ការប្រជុំពិភាក្សាក្រុមជាដើម ដោយសាលមានបំពាក់ប្រព័ន្ធសំឡេង និងភ្លើង តុ កៅអី ដែលបត់បែនចល័តបានតាមតម្រូវការ។

ផ្នែកទី៦៖ The Fitness Room គឺជាក្លឹបហាត់ប្រាណបំពាក់ដោយឧបករណ៍ និងម៉ាស៊ីនហាត់ប្រាណទំនើបៗសម្បូរបែប និងគ្រូបង្វឹក (Trainer) ដែលមានបទពិសោធន៍យូរឆ្នាំ និងជំនាញច្បាស់លាស់ជួយឱ្យលោកអ្នកនិងមនុស្សជាទីស្រលាញ់ទទួលបានសុខភាពល្អ និងរាងកាយដែលលោកអ្នកចង់បាន។

ផ្នែកទី៧៖ The Lounge មាន The Outdoor Yoga គឺជាកន្លែងដែលលោកអ្នកអាចធ្វើការហ្វឹកហាត់យូហ្គា ធ្វើការសមាធិ ស្រូបយកពន្លឺថ្ងៃ បរិយាកាសធម្មជាតិបៃតង និងខ្យល់អាកាសត្រជាក់ ធ្វើឱ្យចិត្ត និងអារម្មណ៍ស្រស់ស្រាយ និងមានតុល្យភាព។

ផ្នែកទី៨៖ The Infinity Edge Pool គឺជាអាងហែលទឹកបំពាក់បច្ចេកវិទ្យាទំនើបចុងក្រោយ ធ្វើឱ្យទឹក មេឃ និងទេសភាពជុំវិញលាយបញ្ចូលគ្នា បង្កើតជាអាងហែលទឹកដែលពោរពេញដោយសោភ័ណភាពដ៏អស្ចារ្យផ្លាស់ប្ដូរបរិយាកាស និងអារម្មណ៍តាមគន្លងព្រះអាទិត្យ។

ផ្នែកទី៩៖ នៅជិតនោះផងដែរ ក៏មាន The Kid Pool ដែលជាអាងហែលទឹកសម្រាប់កុមារ លេងកំសាន្ដដោយសុវត្ថិភាព។ ជាកន្លែងលេងផង រៀនផង បង្កើតភាពក្លាហាន និងមិត្តភាពថ្មីៗ ពង្រឹងកាយសម្បទា ដែលជាស្នាមញញឹមរបស់ក្រុមគ្រួសារ។

ផ្នែកទី១០៖ ក្នុងនោះផងដែរ clubhouse ក៏មានបំពាក់នូវអាងទឹកក្ដៅដែលគេស្គាល់ថាជា The Jacuzzi រចនាឡើងសម្រាប់ការសម្រាកកាយ និងព្យាបាលដោយប្រើទឹកក្ដៅល្មម បង្កើតជាចលនាម៉ាស្សាដើម្បីបន្ធូរសាច់ដុំ និងលើកកម្ពស់សុខុមាលភាព។

ក្រៅពីនេះ ក៏មាន The Music Lawn បង្កើតបរិយាកាសសម្រាកលំហែកាយមានភាពប្រណិតបំផុតដោយនាំយកការសំដែង និងប្រគំតន្ដ្រីញ៉ាំងបរិយាកាសឱ្យកាន់តែរំភើបសប្បាយផងដែរ។

The Mekong Clubhouse កសាងឡើងក្នុងចក្ខុវិស័យមួយ ដើម្បីជម្រុញឱ្យការរស់នៅកាន់តែមានភាពរស់រវើក និងភាពសម្បូរបែបសម្រាប់គ្រួសារសម័យថ្មី។ ទាំងគេហដ្ឋាន និងគម្រោង បង្កើតឡើងផ្ដោតទៅលើតម្រូវការអតិថិជន ភាពស៊ីវីល័យ ប្រណិតភាព ផាសុកភាព​ ក៏ដូចជាសុវត្ថិភាពជាចម្បង។

បុរី មេគង្គ លែន ចូលរួមដំណើរជាមួយលោកអ្នកក្នុងការបង្កើត និងអភិវឌ្ឍសហគមន៍មួយប្រកបដោយគុណភាព និងនិរន្ដរភាពបន្ដដល់កូនចៅជំនាន់ក្រោយ។

បុរី មេគង្គ លែន ផ្ដើមជីវិតរីករាយ និងជោគជ័យនៅទីនេះ!