LOTUS បាននាំយកនិមិត្តសញ្ញាដ៏ល្បីល្បាញរបស់ចក្រភពអង់គ្លេសមកកាន់ព្រះរាជាណាចក្រកម្ពុជា​ ទីក្រុងភ្នំពេញ

ព័ត៌មានថ្មីៗ

អបអរសាទរជាមួយនឹងកេរ្តិ៍ដំណែលមរតក ប្រសិទ្ធិភាព និងភាពប្រណិតនៃរថយន្តអគ្គិសនីទំនើប នៅក្នុងកម្មវិធីរបស់ BritCham’s ​ Wimbledon​ Family Day។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កាលពីថ្ងៃសៅរ៍ ទី 13 ខែកក្កដាកន្លងទៅ ក្រុមហ៊ុន Lotus Cars EMC Group បានបង្ហាញខ្លួនក្នុង​កម្មវិធី BritCham’s Wimbledon Family Day និងការតាំងបង្ហាញវត្តមានរថយន្តអគ្គិសនីដ៏ប្រណិតម៉ូឌែល LOTUS ELETRE R+​  ។

ព្រឹត្តិការណ៍នេះបានធ្វើឡើងនៅសណ្ឋាគារ Sun & Moon Riverside ដោយមានការចូលរួមពីតំណាងស្ថានទូតអង់គ្លេស រួមទាំងឯកអគ្គរដ្ឋទូតចក្រភពអង់គ្លេស លោក​ Dominic Williams និងភ្ញៀវកិត្តយសជាច្រើនទៀត។  នេះគឺជាពេលវេលាដ៏ល្អសម្រាប់ការទស្សនាកីឡាវាយកូនបាល់លំដាប់ពិភពលោក ជាមួយនឹងម្ហូបអាហារបែបអង់គ្លេសដែលបានរៀបចំឡើងយ៉ាងយកចិត្តទុកដាក់បំផុត។

ភ្ញៀវកិត្តិយសទាំងអស់ទទួលបាននូវភាពរីករាយ​ ជាមួយនឹងការចាក់ផ្សាយឡើងវិញនៃការប្រកួត វគ្គផ្តាច់ព្រ័ត្រវាយកូនបាល់​ Wimbledon Women’s Final ដែលជាការប្រកួតដ៏មានកិត្យានុភាពបំផុតនៅក្នុងប្រភេទកីឡាវាយកូនបាល់។ ជាមួយនឹងបរិយាកាសដ៏ស្រស់ត្រកាល នៅអាងហែលទឹកលើដំបូល​ បែបប្រណិត និងផាសុកភាព ចំកណ្តាលទីក្រុងភ្នំពេញ​។

អ្វីដែលកាន់តែពិសេសអស្ចារ្យ​នៅក្នុងកម្មវិធី​នេះ​ គឺបាននាំមកនូវនិមិត្តសញ្ញា​នៃការច្នៃប្រឌិតរបស់បច្ចេកវិទ្យាអង់គ្លេសនោះគឺ​ LOTUS ELETRE។

ប្រណិតភាព​ដ៏ល្អឥខ្ចោះនេះត្រូវបានរៀបចំឡើង​ ដោយ LOTUS Cars និង EMC Group។ ELETRE បានទាក់ទាញចំណាប់អារម្មណ៍ថាជារថយន្ត Hyper-SUV ដែលប្រើប្រាស់អគ្គិសនីសុទ្ធ​ និងលឿនបំផុតក្នុងពិភពលោក ដែលមានកម្លាំងសេះរហូតដល់ 905hp រួមបញ្ចូលជាមួយនឹងប្រណិតភាព​ បច្ចេកវិទ្យាទំនើប និងភាពសុីវិល័យ។ ភ្ញៀវ​កិត្តិយសបាន​អញ្ជើញ​ចូលរួមទស្សនា​ដោយផ្ទាល់ ប៉ះផ្ទាល់​ និង​ទទួល​យក​បទពិសោធន៍​កាន់តែស្និទ្ធស្នាលជាមួយនឹង​ ​រចនាបថ ផាសុកភាព និងបច្ចេកវិទ្យាដែលទំនើបមុនគេបង្អស់​។

ដោយយោងតាមរចនាបថ​របស់រថយន្តទំនើប LOTUS EVIJA តម្លៃ 2 លានដុល្លារ​ បានធ្វើអោយរថយន្តម៉ូឌែល ELETRE ត្រូវបានរចនាឡើង និងបំពាក់ដោយបច្ចេកវិទ្យា៖

• Active aero spoilers
• 7 aerodynamic air tunnels
• And raw electric power

វា​មិនត្រឹមតែលឿន​ប៉ុណ្ណោះ​ទេ – វា​មាន​ភាព​វៃឆ្លាត ប្រព័ន្ធបន្សុត់ខ្យល់ និងភាពអង់អាចគ្មានគូរប្រជែង។

LOTUS តំណាងអោយវិស្វកម្ម​និង​បច្ចេកវិទ្យាដ៏ល្អឥតខ្ចោះរបស់ចក្រភពអង់គ្លេសអស់រយៈពេលជាង 77 ឆ្នាំមកហើយ ជាមួយនឹងកេរ្តិ៍ដំណែលដ៏អស្ចារ្យនៃ Formula 1 — ហើយបានឈ្នះពាន្វរង្វាន់ជើងឯកក្រុមស្ថាបនិកចំនួន ​7
 ‘’Constructors Championships “ ដែលមានការរចនា​ច្នៃប្រឌិតបំផុតនៅក្នុងប្រវត្តិសាស្ត្រឡានប្រណាំង F1។ ចាប់តាំងពី​ រថយន្តក្រោមទឹករបស់ James Bond រហូតដល់​ រថយន្ន​ Type25​ រឿងរ៉ាវរបស់ LOTUS កាន់តែល្បីរន្ទឺ​ និងតែងតែជាតួអង្គសំខាន់ដែលធ្វើអោយគេគ្រប់គ្នាស្ញប់ស្ញែង​ និងចង់ដឹងស្រាវជ្រាវបន្ថែម។

ឥឡូវនេះ ភាពអស្ចារ្យ​ អំណាច​ ប្រណិតភាព​ និងបច្ចេកវិទ្យា​ដដែលនោះបានកើតឡើងជាមួយ ELETRE  ដែលជាជំពូកថ្មីនៃចលនារថយន្តអគ្គិសនីដ៏ប្រណិត​ដែលបានបង្កើតឡើងសម្រាប់អ្នកដែលជ្រើសរើសភាពក្លាហានលើសពីការរំពឹងទុក។

ដើម្បីការស្វាគមន៏វត្តមានរបស់ LOTUS មកដល់ព្រះរាជាណាចក្រកម្ពុជា!​  LOTUS ផ្តល់ជូនជាពិសេសទៅកាន់អតិថិជន ចំនួន 05 នាក់ដំបូង​ ដោយរៀបចំដំណើរកំសាន្តឯកជនទៅកាន់ចក្រភពអង់គ្លេស —

-ការធ្វើដំនើររជាមួយ​ Business-class、​

-ការទទួលទានអាហារនៅ​ Michelin-starred dining 、

-ការស្នាក់នៅហូថែលលំដាប់ផ្កាយ 5、

-ដំណើរទស្សនកិច្ចឯកជនទៅកាន់សារមន្ទីរ LOTUS Heritage និងទទួលបានបទពិសោធន៏នៃការបើកបរដ៏អស្ចារ្យនៅឯ Hethel Track​ ជាកន្លែងដែល LOTUS ត្រូវបានបង្កើតឡើងដំបូងគេបង្អស់។

LOTUS ELETRE ឥឡូវនេះមានវត្តមានក្នុងព្រះរាជាណាចក្រកម្ពុជាហើយ តំលៃចាប់ពី​ USD 200,000+​ ជាមួយនឹងជម្រើសដែលលោកអ្នកពេញចិត្ត​ ពណ៌​ រចនាបថ​ និងលក្ខណៈពិសេសផ្សេងទៀតដែលសាកសមសម្រាប់និងអ្នកបំផុត។

សម្រាប់ការសាកសួរ៖ +855 61 500 050 | តេឡេក្រាម៖ @lotuscars_emcgroup

LOTUS មិនមែនសម្រាប់មនុស្សគ្រប់គ្នាទេ ។

ប៉ុន្តែ​ សម្រាប់អ្នកដែលដឹង​ច្បាស់អំពីវា – វាជាអ្វីគ្រប់យ៉ាង។