នៅព្រឹកថ្ងៃទី 30 ខែមករា ឆ្នាំ 2026 នៅខណ្ឌច្បារអំពៅ បុរី ប៉េង ហួត បានធ្វើពិធីបុកគ្រឹះបញ្ចុះបឋមសិលា គម្រោងថ្មី 2 ដំណាលគ្នា ដែលមានឈ្មោះថា គម្រោង ភូមិនិម្មិត និង គម្រោង ភូមិព្រែកអម្រឹត។

បើមើលតាមភូមិសាស្ត្រទីតាំងនៃគម្រោងដ៏ថ្មីសន្លាងទាំង 2 នេះ យើងអាចមើលឃើញពីវិសាលភាពផ្ទៃដីគម្រោងក៏មិនធម្មតាដែរ ដែលនឹងក្លាយជាតំបន់ដ៏មានសក្ដានុពលថ្មីមួយទៀត។

ក្នុងឱកាសខួប 20 ឆ្នាំរបស់បុរី ប៉េង ហួត ឆ្នាំ 2026 នេះនឹងមានអ្វីកាន់តែពិសេស កាន់កែកក្រើកប្លែកបន្ថែមទៀតដល់អតិថិជន។ ហើយគម្រោង ភូមិនិម្មិត និងព្រែកអម្រឹត នេះ ជាគម្រោងដែលមានឈ្មោះខ្មែរទី3 របស់បុរី ប៉េង ហួត ប៉ុន្តែស្ថិតនៅក្នុងតំបន់ពីរផ្សេងគ្នា គឺតំបន់ 60 ម៉ែត្រ និងតំបន់ច្បារអំពៅ ដែលសុទ្ធតែជាតំបន់មានសក្ដានុពលខ្លាំង។

គម្រោងថ្មីនេះនឹងធ្វើឱ្យតំបន់បឹងស្នោ ខណ្ឌច្បារអំពៅកាន់តែមានសក្ដានុពលបន្ថែមទៀត ក្រោយពីបុរី ប៉េង ហួត សម្ងំអភិវឌ្ឍឥតឈប់ឈរ និងបញ្ចេញសម្មិទ្ធផលថ្មីនាដើមឆ្នាំតែម្ដង។
រង់ចាំតាមដានការបង្ហាញពេញលេញនៃព័ត៌មានគម្រោង ភូមិនិម្មិត ក្នុងពេលឆាប់ៗនេះ។សូមទំនាក់ទំនងសួរព័ត៌មានបឋម អំពីគម្រោងនេះជាមួយបុរី ប៉េង ហួត តាមរយៈលេខ 016/017 59 6789 ឬមកកាន់ការិយាល័យលក់ផ្ទះរបស់បុរី ប៉េង ហួត ដែលស្ថិតនៅជិតលោកអ្នកបំផុត។













