មេធំ Apple សរសើរចិនមិនដាច់ពីមាត់ នូវគំនិតច្នៃប្រឌិតដ៏ប៉ិនប្រសប់

អន្តរជាតិ

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook បាន​ពោលសរសើរជនជាតិចិន ពីគំនិតច្នៃប្រឌិត​របស់ពួកគេ និងទំនាក់ទំនងយ៉ាងជិតស្និទ្ធ​រវាង​ប្រទេសចិន និង​ក្រុមហ៊ុន​ស្មាតហ្វូន​អាមេរិក អំឡុងពេលធ្វើទស្សនកិច្ច​ទៅកាន់ប្រទេសចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​ការចុះផ្សាយពី CNA បានបង្ហាញថា លោក Tim កំពុងស្នាក់នៅទីក្រុងប៉េកាំង ដើម្បី​ត្រៀមចូលរួមវេទិកា China Development Forum ដែលរៀបចំឡើង​ដោយរដ្ឋាភិបាល បន្ទាប់ពីប្រទេសនេះបានបញ្ចប់ការគ្រប់គ្រង COVID-19 របស់ខ្លួនកាលពីចុងឆ្នាំមុន។

“ការច្នៃប្រឌិតដ៏ប៉ិនប្រសប់ កំពុងមានការរីកចម្រើនខ្លាំងនៅប្រទេសចិន ហើយខ្ញុំជឿថា វានឹងកាន់តែ​មានភាពអស្ចារ្យកាន់តែខ្លាំង​នាថ្ងៃអនាគត”។ នេះបើតាមសម្ដី CEO នៃ​ក្រុមហ៊ុន Apple បាននិយាយ។

គួររំលឹកដែរថា ដំណើរទស្សនកិច្ចរបស់មេធំ Apple មកកាន់ប្រទេសចិន ចំពេលស្ថានការណ៍រវាង​អាមេរិក និងរដ្ឋាភិបាល​ក្រុងប៉េកាំង​កំពុង​ពាក់មុខយក្សដាក់គ្នា ខណៈ Apple ក៏ព្យាយាម​កាត់​បន្ថយ​សង្វាក់ផ្គត់ផ្គង់​មក​លើចិន និងផ្លាស់ប្ដូររោងចក្រផលិត​ទៅមជ្ឈមណ្ឌល​ពាណិជ្ជកម្មផ្សេងៗ​ដូចជានៅ​ឥណ្ឌាជាដើម៕