ស៊ី ជិនពីងត្រូវបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅអ៊ុយក្រែន ក្រោយត្រឡប់ពីរុស្ស៊ី

អន្តរជាតិ

កាលពី​ពេលថ្មីៗនេះ ប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បាន​អញ្ជើញ​ប្រធានាធិបតី​ចិន​ ស៊ី ជិនពីង ទៅបំពេញទស្សនកិច្ច​នៅអ៊ុយក្រែនជាលើកដំបូង តាំងពីផ្ទុះសង្គ្រាមកាលពីឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពី JPost។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

“ពួកយើងបានត្រៀមខ្លួនរួចរល់ក្នុងការជួបគាត់ (ស៊ី ជិនពីង) នៅទីនេះ”។ នេះបើតាមសម្ដីរបស់​មេដឹកនាំ​អ៊ុយក្រែន​បាន​និយាយទៅកាន់​ក្រុមអ្នកសារព័ត៌មាន។

គួររំលឹកដែរថា លោក ស៊ី មិនដែលនិយាយជាមួយនឹងហ្សេលេនស្គីទាល់តែសោះ តាំងពីផ្ទុះសង្គ្រាមនៅអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំទៅ ប៉ុន្តែកាលពីខែមុន ចិនបាន​ចេញ​សំណើ​សន្តិភាព​បញ្ហាសង្គ្រាមនៅអ៊ុយក្រែន ដែលមាន ១២ចំណុច តែត្រូវបានច្រានចោលដោយ​លោកខាងលិច។

យ៉ាងណា ភាគីខាងចិននៅមិនទាន់ឆ្លើយតបនឹងការអញ្ជើញរបស់ប្រធានាធិបតីអ៊ុយក្រែន​នៅឡើយ ខណៈលោក ស៊ី ជិនពីង​ទើបនឹងបញ្ចប់​ការ​បំពេញទស្សនកិច្ចទៅកាន់​ប្រទេសរុស្ស៊ី​នាពេលកន្លងទៅ៕