IMF អនុម័តកម្ចីជាង ១៥ពាន់លានដុល្លារ ទៅកាន់អ៊ុយក្រែន

អន្តរជាតិ

មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានអនុម័តកញ្ចប់ជំនួយមានទំហំ ១៥,៦ពាន់លាន​ដុល្លារ​សម្រាប់​ប្រទេសអ៊ុយក្រែន ដើម្បី​ទ្រទ្រង់ដល់​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​កំពុង​មាន​សង្គ្រាម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបង្ហើបឲ្យដឹងពី IMF បានឲ្យដឹងថា ការឈ្លានពានពីរុស្ស៊ីទៅកាន់អ៊ុយក្រែន បានធ្វើឲ្យ​សេដ្ឋកិច្ចប្រទេសមួយនេះ ខូចខាតយ៉ាងដំណំពោលខាតបង់ប្រមាណ ៣០% កាលពីឆ្នាំទៅ និងធ្វើឲ្យអត្រាក្រីក្រកើនឡើងខ្ពស់។

មូលនិធិបន្ថែមរយៈពេល ៤៨ ខែ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់មូលនិធិ មានតម្លៃប្រហែល ១៥,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី CNA។

សូមជម្រាបដែរថា ក្នុងចំណោមទឹកប្រាក់ជាង ១៥​ពាន់លានដុល្លារនោះ អ៊ុយក្រែនអាចទទួល​បាន​ត្រឹម ២,៧ពាន់លានដុល្លារភ្លាមៗប៉ុណ្ណោះ ខណៈទឹកប្រាក់ដែលសេសសល់ និងត្រូវបើកម្ដងបន្តិចៗ រយៈពេល ៤ឆ្នាំខាងមុខ៕