ត្រឹមមួយសប្ដាហ៍ Elon Musk កើបលុយបាន ១១ពាន់លានដុល្លារ

អន្តរជាតិ

បើកទំព័រខែថ្មីភ្លាម ទ្រព្យសម្បត្តិរបស់មេធំ Tesla មហាសេដ្ឋី Elon Musk មានការកើនឡើងយ៉ាង​ខ្លាំង ពោលបើធៀបនឹងសប្ដាហ៍មុន វាបានកើនឡើងរហូតដល់ ១១ពាន់លានដុល្លារឯណោះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពី Forbes បាន​បង្ហាញថា មិនត្រឹមតែ Elon Muks ឡើយ ពោលស្ដេចត្រាញ់​ជាច្រើនរូបទៀតដូចជា Bernard Arnault, Bill Gates និង Larry Ellison ក៏កើប​លុយ​ដូចគ្នា។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ១០រូបគិតត្រឹមថ្ងៃទី ០១ មេសា ២០២៣ ផ្អែកតាមរបាយការណ៍ពី Forbes៖

1. Bernard Arnault ប្រធាន​ក្រុមហ៊ុន LVMH មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២២៦,៩ពាន់​លាន​ដុល្លារ

2. Elon Musk ប្រធាន​ក្រុមហ៊ុន Tesla មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ២០២,៤ពាន់​លាន​ដុល្លារ 

3.Jeff Bezos ស្ថាបនិក​ក្រុមហ៊ុន Amazon មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១២៦,៤ពាន់​លាន​ដុល្លារ 

4.Larry Ellison ស្ថាបនិក​ក្រុមហ៊ុន Oracle មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១៨,៣ពាន់​លាន​ដុល្លារ

5.Bill Gates ស្ថាបនិក​ក្រុមហ៊ុន Microsoft មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១១០,៣ពាន់​លាន​ដុល្លារ

6.Warren Buffett ស្ថាបនិក​ក្រុមហ៊ុន Berkshire Hathaway មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ១០៦,៨ពាន់​លាន​ដុល្លារ

7.Michael Bloomberg សហស្ថាបនិកក្រុមហ៊ុន Bloomberg LP មានទ្រព្យសម្បត្តិប្រមាណ ៩៤,៥ពាន់លានដុល្លារ

8.Carlos Slim Helu ស្ថាបនិក​ក្រុមហ៊ុន Grupo Carso មាន​ទ្រព្យសម្បត្តិ​សរុប​ប្រមាណ ៩៣,៣ពាន់​លាន​ដុល្លារ

9.Steve Ballmer អតីត CEO ក្រុមហ៊ុន Microsoft មានទ្រព្យសម្បត្តិសរុបប្រមាណ ៩០,៨ពាន់​លាន​ដុល្លារ

10.Francoise Bettencourt Meyers ចៅស្រីស្ថាបនិកក្រុមហ៊ុន L’Oréal មានទ្រព្យសម្បត្តិសរុបប្រមាណ ៨៩,៨ពាន់លានដុល្លារ៕