ក្រុមហ៊ុន Samsung ប្រកាសថាប្រាក់ចំណេញនៅត្រីមាសទី១ ទំនងធ្លាក់ចុះដល់ ៩៦%

អន្តរជាតិ

ក្នុងពេលថ្មីៗនេះ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់កូរ៉េខាងត្បូង Samsung Electronics Co Ltd បានរាយការណ៍ថា ប្រាក់ចំណេញនៅត្រីមាសទី ១ ទំនងជាអាចធ្លាក់ចុះដល់ ៩៦% ពោលជាកម្រិតទាបបំផុតមិនធ្លាប់មាន សម្រាប់រយ:ពេល ១៤ ឆ្នាំចុងក្រោយនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មិនតែប៉ុណ្ណោះ បើតាមការព្យាករ បានបង្ហាញថាការធ្លាក់ចុះនេះ គឺបានកើតឡើង នៅពេលដែលវិបត្តិបន្ទះឈីបសកលកាន់តែធ្លាក់ចូលទៅក្នុងស្ថានភាពអាក្រក់ទៅៗ ស្របពេលអតិថិជនកំពូលៗ ដូចជាមជ្ឈមណ្ឌលទិន្នន័យ និងក្រុមហ៊ុនផលិតកុំព្យូទ័រ បានធ្វើការពន្យាពេលទិញចូលបន្ទះឈីប ចំពេលមានការធ្លាក់ចុះសេដ្ឋកិច្ចពិភពលោក ។

យ៉ាងណាមិញ ក្រុមហ៊ុនផលិតបន្ទះឈីបអង្គចងចាំ និងទូរទស្សន៍ដ៏ធំបំផុតរបស់ពិភពលោកមួយនេះ បានប៉ាន់ប្រមាណថា ប្រាក់ចំណេញនៅត្រីមាសទី ១ នេះ បានធ្លាក់ចុះដល់ ៦០០ពាន់លានវ៉ុន (៤៥៥,៥លានដុល្លារ) គិតចាប់ពីខែមករា ដល់ខែមីនា ពីចំនួន ១៤,១២ទ្រីលានវ៉ុន សម្រាប់ត្រីមាសដូចគ្នា កាលពីឆ្នាំមុន ។

គួរឱ្យដឹងថា សម្រាប់ប្រាក់ចំណេញនៅក្នុងអាជីវកម្មទូរស័ព្ទរបស់ក្រុមហ៊ុន Samsung ទំនងជាធ្លាក់ចុះ ៩% មកនៅត្រឹមចំនួន ៣,៤៦ទ្រីលានវ៉ុន គិតត្រឹមត្រីមាសខែមីនា ខណ:អាជីវកម្មផ្នែកបន្ទះឈីបរបស់ខ្លួនវិញ អាចនឹងខាតបង់ប្រចាំត្រីមាស ច្រើនជាង ៣ទ្រីលានវ៉ុន (២,៣ពាន់លានដុល្លារ) ៕