ក្រៅពីជាអ្នកជំនាញបច្ចេកវិទ្យា ស្ថាបនិក Facebook ពូកែទាំងក្បាច់គុន ឈ្នះបានទាំងមេដាយមាស

អន្តរជាតិ

មហាសេដ្ឋី Mark Zuckerberg គឺជាស្ថាបនិកក្រុមហ៊ុនខ្នាតយក្ស Meta Platforms ដែលកន្លងមក​ស្ថិត​ក្រោមឈ្មោះ Facebook ហើយលោកក៏ជាអ្នកជំនាញមួយរូប​លើ​វិស័យបច្ចេកវិទ្យាផងដែរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា ក្រៅពីជាអ្នកជំនាញបច្ចេកវិទ្យា មហាសេដ្ឋីអាមេរិកាំងរូបនេះ​ក៏​ជំនាញ​លើ​ក្បាច់គុន​ផងដែរ ដោយថ្មីៗនេះឈ្នះបាន​ទាំងមេដាយមាស និងមេដាយប្រាក់ លើវិញ្ញាសារប្រកួត​ក្បាច់គុន​ជីជីតស៊ូ។

យោងតាមការចុះផ្សាយពី 9News បានបង្ហាញថា មហាសេដ្ឋីវ័យ ៣៨ឆ្នាំឈ្នះមេដាយមាស​លើ​ការប្រកួត​វិញ្ញាសារ Nogi Master 1 White Belt Feather Weight និងមេដាយប្រាក់​សម្រាប់ការប្រកួត​ Gi Master 2 White Belt Feather Weight។

គួររំលឹកដែរថា នេះគឺជាការប្រកួតក្បាច់គុនជីជីតស៊ូ​តំបូង​របស់​មហាសេដ្ឋីអាមេរិកាំង ខណៈកន្លង​មក​បុរសម្នាក់នេះ តែងតែព្យាយាម​សិក្សាពីអ្វីដែល​ថ្មី ដូចជា​រៀនភាសាចិន ហើយក៏បាន​ឡើងនិយាយភាសាចិន ២០នាទី អំឡុងពេលទស្សនកិច្ចសកលវិទ្យាល័យ Tsinghua University នៅទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៥ ផងដែរ៕