ក្រុមហ៊ុនចិន Sinopec ហក់ចូលទីផ្សារប្រេងឥន្ធនៈនៅស្រីលង្កា

អន្តរជាតិ

ក្រុមហ៊ុន​ Sinopec បានចុះកុងត្រា ដើម្បីចូលទីផ្សារប្រេងរាយឥន្ធនៈនៅប្រទេសស្រីលង្កា អំឡុងពេល​ប្រទេសដីកោះមួយនេះ កំពុងជួបវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។ នេះបើតាមការចុះផ្សាយពី CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រោមកិច្ចព្រមព្រៀងថ្មី ក្រុមហ៊ុនចិននឹងត្រូវបានផ្តល់អាជ្ញាប័ណ្ណរយៈពេល ២០ឆ្នាំ ដើម្បីដំណើរការស្ថានីយ៍ប្រេងឥន្ធនៈចំនួន ១៥០កន្លែង ហើយនឹងអាចវិនិយោគនៅក្នុងស្ថានីយ៍ប្រេងឥន្ធនៈថ្មីចំនួន ៥០ផងដែរ។ Sinopec អាចចាប់ផ្តើមប្រតិបត្តិការក្នុងរយៈពេល ៤៥ថ្ងៃ បន្ទាប់ពីការចេញអាជ្ញាប័ណ្ណ។

បន្ថែមពីនោះ ឥឡូវនេះ Sinopec អាចនាំចូលឥន្ធនៈ ដោយមិនពឹងផ្អែកលើធនាគារក្នុងស្រុករបស់ប្រទេសស្រីលង្កា សម្រាប់ប្រាក់ដុល្លារទៀតឡើយ។

សូមជម្រាបដែរថា ប្រទេសស្រីលង្កា កំពុងប្រឈមមុខនឹងវិបត្តិហិរញ្ញវត្ថុដ៏អាក្រក់បំផុតរបស់ខ្លួន ចាប់តាំងពីឯករាជ្យពីចក្រភពអង់គ្លេសក្នុងឆ្នាំ ១៩៤៨ ជាមួយនឹងទុនបម្រុងចំនួន ២,៧ ពាន់លានដុល្លារនៅចុងខែមេសា៕