មហាសេដ្ឋីមានដាច់គេនៅវៀតណាម អាចកើបលុយ ១១ពាន់លានដុល្លារ បើធ្វើរឿងមួយជោគជ័យ

អន្តរជាតិ

មហាសេដ្ឋីមានបំផុតនៅវៀតណាម លោក Pham Nhat Vuong អាចនឹងទទួលបានផលប្រយោជន៍ជាច្រើន បើសិនជាលោកជោគជ័យក្នុងការបោះមូលបត្រភាគហ៊ុន ក្រុមហ៊ុនរថយន្ត VinFast។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព៏ត៌មាន Bloomberg បានបង្ហាញថា បើសិនជាក្រុមហ៊ុនរថយន្តវៀតណាម ជោគជ័យក្នុងការលក់ភាគហ៊ុន នោះទ្រព្យសម្បត្តិរបស់ស្ថាបនិក Pham Nhat Vuong នឹងកើនពី ៥ពាន់លានដុល្លារ ទៅដល់ ១៦ពាន់លានដុល្លារ។

យ៉ាងណា ការបោះមូលបត្រភាគហ៊ុននេះ មិនអាចធានាថា ដឹងតែទទួលជោគជ័យ ១០០% នោះឡើយ ដ្បិតទីផ្សារប្រកួតប្រជែងរថយន្តអគ្គិសនី ក៏កំពុងមានភាពតានតឹងដូចគ្នា។

សូមជម្រាបដែរថា ភាពជោគជ័យនៃការបោះមូលបត្រភាគហ៊ុនរបស់ក្រុមហ៊ុន VinFast គឹពឹងផ្អែកលើកត្តាច្រើនយ៉ាង ប៉ុន្តែបើវាទទួលបានជោគជ័យមែន នោះលោក Pham Nhat Vuong នឹងធានាបាននូវតំណែងជាអ្នកមានបំផុតមួយរូបលើពិភពលោក៕