អាមេរិក បន្តផ្តល់ជំនួយយោធាថ្មីចំនួន ២០០លានដុល្លារបន្ថែម ដល់អ៊ុយក្រែន

អន្តរជាតិ

សហរដ្ឋអាមេរិក កំពុងបន្តផ្តល់ជំនួយយោធាបន្ថែមទៀត ដែលមានចំនួនដល់ទៅ ២០០លានដុល្លារ សម្រាប់អ៊ុយក្រែន ដែលកញ្ចប់ជំនួយថ្មីនេះ ត្រូវបានគេដឹងថានឹងរួមបញ្ចូលទាំងគ្រាប់រ៉ុក្កែតសម្រាប់ HIMARS និងគ្រាប់សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ផងដែរ។ នេះបើតាមមន្ត្រីអាមេរិកពីររូប បានប្រាប់ទៅកាន់សារព័ត៌មាន VOA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

មន្ត្រីអាមេរិក ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានបង្ហាញប្រាប់ឱ្យដឹងទៀតថា កញ្ចប់ជំនួយនេះ រំពឹងទុកថានឹងប្រកាសផ្តល់ជូនអ៊ុយក្រែននៅចុងសប្តាហ៍នេះ នឹងរួមបញ្ចូលទាំង ឧបករណ៍បោសសម្អាតមីន និងអាវុធប្រឆាំងរថក្រោះ ដូចជាមីស៊ីល TOW និងមីស៊ីលបាញ់លើស្មា AT4s ។

គួរឱ្យដឹងថា នៅពេលដែលកញ្ចប់ជំនួននេះ ត្រូវបានប្រកាស វានឹងក្លាយជាការដកអាវុធយុទ្ធភណ្ឌពីបញ្ជីសារពើភណ្ឌរបស់ក្រសួងការពារជាតិអាមេរិក លើកទី ៤៤ ដែលអនុញ្ញាតដោយប្រធានាធិបតី ចាប់តាំងពីពេលដែលរុស្ស៊ី បានបើកការឈ្លានពានទៅលើអ៊ុយក្រែន កាលពីខែកុម្ភ:ឆ្នាំ ២០២២ មក ។

ជម្រាបជូនផងដែរថា កញ្ចប់ជំនួយថ្មីៗនេះ បានលេចឡើង បន្ទាប់ពីប្រធានាធិបតី លោក Voldymyr Zelenskyy បានបង្ហើបពីក្បួននៃការវាយលុកបច្ចុប្បន្នប្រឆាំងទៅនឹងកងកម្លាំងរុស្ស៊ីថា មានសភាយឺតៗ ប៉ុន្តែមានស្ថិរភាព ដោយសារតែកងកម្លាំងអ៊ុយក្រែន បានបញ្ចូលនូវកងទ័ពបម្រុង និងបានបំបែកខែលការពារភាគអាគ្នេយ៍របស់កងកម្លាំងរុស្ស៊ី ក្នុងរយ:ពេលប៉ុន្មានថ្ងៃថ្មីៗនេះ៕